ល្ខោននិយាយនារីសាច់សខ្ចី

Not allow reviews

អត្ថបទ

សាកល្ខោននិយាយម្តង បើមានពេលចាំថតជាវីដេអូ និយាយពោលតែម្តង
«Versionជំនាន់មុន»
ថ្លាថ្លែងដើមទងវាចា រៀបរាប់ពីគ្រាមួយនោះណា ដើមឡើយចៅជុចកុមារ ដំណើរដើរកាត់ព្រៃព្រឹក្សា រុករានកាត់ពពួករុក្ខា ជួបនាងកិន្នរី សាច់សល្អបវរ ចងចិត្តប្រតិព័ទ្ធស្ទើរពេញឱរា សម្រស់នាងបាញ់ព្រួញស្នេហា ឲ្យចិត្តខ្វាយខ្វល់មិនលែង។

«Versionជំនាន់Milk GreenTea»
ថ្លាថ្លែងចែងចិត្តវាចា បរិយាយគ្រាមួយនោះណា ដើមឡើយចៅជុចកុមារ ជិះម៉ូតូកាត់ផ្លូវម៉ៃដា ឆ្លងស្តុបសូឡា បង្ហួសហួសដល់មហាវិថីមុនីវង្ស ឆ្ពោះចូលទៅដល់ព្រៃAmazon តម្រង់ដល់តុតូចមួយ អង្គុយផឹកMilk GreenTea ចៃដន្យបានជួបនារីសាច់ស មុខល្អបវរ ម៉ត់រលោង ចិត្តប្រតិព័ទ្ធលង់ស្ទើរគាំងឱរា សម្រស់ស្ងួនបាញ់ព្រួញស្នេហា ឲ្យភ្នែកគយគន់មិនលែង៕

អត្ថបទរៀបរាប់រឿងគយគន់ដោយ@កវីសន្សើមត្រជាក់

Similar Products

8436695786801043093

Add a review