យូរៗម្តងៗតែម្តងៗងំ

Not allow reviews

អត្ថបទ

   មិនសូវៗ ថាមិនទៅៗ ស្ពឹកមិនធ្វើៗ ដល់តែពេលចាប់ផ្តើមធ្វើ គឺខ្លាំងសម្បើមណាស់តើ សមត្ថភាពពេញខ្លួន កុំទាន់អាលវាយតម្លៃមនុស្ស តែសម្បកក្រៅពេកតើមើល៎! លទ្ធផលអស្ចារ្យមិនធម្មតា ឃើញទេ? ឃើញគាត់ទុយមុយ អ៊ីចឹងទេ ដំណើរស៊ើកមើកអញ្ចឹងៗទេ តែមើលន៎ សម្ងំកប់គំនួចលាក់ពិសហាត់វិជ្ជាគុនសោះ ខ្លាំងទាំងអក្សរសាស្ត្រខ្លាំងទាំងវិជ្ជាគុនមែន សង្ស័យតែជាកូនសិស្សរបស់អ្នកគុននិយមថាងភូហួរ ឬក៏គាត់ជាស៊ឺម៉ាអុីទេដឹង «ខ្ញុំដកដាវតែម្តងទេតែខ្ញុំសំលៀងដាវជាងដប់ឆ្នាំមកហើយ»។ មនុស្សខ្លះ មួយចំនួនតូច ហើយក៏ភាគតិចប៉ុណ្ណោះ ពិតជាមានតែភ្នែកតែឥតប្រស្រី មានតែមាត់ហើយឲ្យគេហៅថាចំពុះ គ្រាន់តែបានឃើញសម្បកក្រៅរបស់នរណាម្នាក់ ក៏ចាប់ផ្តើមវាយតម្លៃពឹបភ្លាមៗតែម្តង ថាគេបែបនេះ ថាគេបែបនោះ វាយតម្លៃគេឲ្យទៅក្នុងភាពទាប ភាពអន់បាត់ទៅហើយ ទាំងមិនទាន់ទាំងដឹងថាចំណុចខ្សោយរបស់គេជាអ្វី ចំណុចខ្លាំងរបស់គេជាយ៉ាងណាផងនោះ អំបូរមនុស្សបែបនេះ គេដាក់រហ័ស្សនាមឲ្យថា មនុស្សភ្នែកខ្វាក់មាន់ មាត់ចំពុះទា ព្រោះភ្នែកស្អុយមិនដែលសម្លឹងយល់ពីចំណុចល្អរបស់គេ មាត់បានតែកាប! កាប! ដូចទាអួលកន្ទក់។
អ្នកខ្លាំងអង្គុយសំលៀងដាវ អ្នកអន់កាន់ដាវរិលមុខ ដុះស្នឹមច្រែះចាប់ កាន់ចូលសមរភូមិ អ្នកខ្លាំងមានពេលរៀបយុទ្ធសាស្រ្តផ្តួលគូសត្រូវ ប្រើដាវដែលមុតចាក់មួយដាវ សត្រូវក្ស័យជីវី អ្នកខ្សោយឆោតក្នុងក្បួនសឹកកាន់ដាវមិនមុត ចូលទៅទោះគេឲ្យចាក់៣ដាវមុនក៏គេមិនស្លាប់ តែពេលគេតបត្រឹម១ដាវវិញគឺ ទៅៗហើយគ្មានថ្ងៃវិលវិញទេ៕
សម្បកក្រៅមិនល្អមើល តែគុណតម្លៃដែលមើលមិនឃើញនោះ ក៏អាចជាប្រយោជន៍ធំដែរ!!
សំលៀងចុងប៉ាកកាចារសំណេរដោយ@កវីសន្សើមត្រជាក់

Similar Products

7920333144830962439

Add a review