នៅទីនេះដើម្បីអូន

Not allow reviews

អត្ថបទ


នាងគេងកើយលើទ្រូង ខាងស្តាំរបស់ខ្ញុំ លក់យ៉ាងស្កប់ស្កល់ ព្រះទិនកររះឡើង រះចាំងជះមកជាមួយរស្មីពន្លឺត្រកាល ក្រាលពន្លឺក្រហមលាយលឿងព្រឿងៗ បើទោះជាមានវិបត្តិក៏នៅអាចញញឹមបានបន្តិចដែរ។
បង! បង! បាត់បងទៅណា?
ជាសំឡេងដែលនាងស្រែក ចេញពីខ្ទមតូចមាត់ព្រែក ដោសសារតែខ្ញុំប្រញាប់ភ្ញាក់ពីព្រឹក។ សំឡេងបក្សីខ្ញៀវខ្ញារ ហើរចេញពីទ្រនំ ចេញស្វែងរកចំណី បាននឹងដាស់ខ្ញុំឲ្យភ្ញាក់ពីដំណេកលឿន។ ខ្ញុំក្រោកឡើងមុនដោយមិនបានដាស់នាង ណាមួយដោយសារឃើញនាងគេងលក់ញញឹមគួរឲ្យខ្នាញ់ ក៏បន្តឲ្យនាងគេងទៀត។ ខ្ញុំយកដៃច្បាមចូកសក់ ដែលធ្លាក់មកបាំងមុខរបស់នាង នៅពេលដែលនាងគេងផ្អៀង។ ឱនក្បាលទៅថើបថ្ងាសនាងមួយខ្សឺត ក្លិនក្រអូបជ្រាបចូលដល់ច្រមុះខ្ញុំ។ នាងនៅមិនដឹងខ្លួន រួចខ្ញុំក៏ចាកចេញពីបន្ទប់ មកក្រៅ ចោលភ្នែកសម្លឹងមើលធម្មជាតិពេលព្រឹកព្រលឹម។
អូនខំតែភ័យ! ស្មានតែបងឯងបាត់ទៅណា តាមពិតមកអង្គុយសំកុក​ នៅទីនេះទេ ហេតុអីក៏មិនដាស់អូន? បងឃើញអូនគេងលក់ ក៏ខ្ជិលរំខានអូន យើងសន្ទនាដល់ម៉ោង២ទៅហើយយប់មិញ ទុកឲ្យអូនគេងលក់ឲ្យយូរបន្តិច។ ខូចណាស់បងឯង គួរឲ្យស្អប់ណាស់បងឯងនេះ និយាយដោយយកដៃមូលទ្រូងខាងស្តាំខ្ញុំ។អ៊ូយ! អ៊ូយ! ឈឺ!
មូលបន្តិចសោះក៏ឈឺដែរ រំអួយម៉្លេះ?ប្រុសស្អីគេទេ!
មូលប៉ុណ្ណឹងមិនឈឺទេ តែទ្រូងបងស្ពឹក ព្រោះកាលពីយប់មិញ មានក្មេងតូចម្ចាស់ចិត្តបងម្នាក់ គេងកើយទ្រូងបង កើយតាំងពីយប់រហូតដល់ភ្លឺទៅហើយ។
អ៊ូយ! ឈឺខ្លាំងទេ? ឲ្យអូនសុំទោស! អូនភ្លេច អូនកើយទ្រូងដ៏សែនកក់ក្តៅរបស់បងមែន។
មិនឈឺទេ បងស្ម័គ្រចិត្តឲ្យទ្រូងឲ្យអូនកើយ ដើម្បីជាភាពកក់ក្តៅ។
ពេលនេះអាចឲ្យអូន គេងផ្អែកស្មារបស់បងទៀត តើបានទេ? កើយស្មាមើលបក្សាបក្សីទាំងគូ ហើរត្រសង ហើយស្រូបយកខ្យល់ដ៏ស្រស់ថ្លានៃវេលាព្រលឹមនេះ។
បាន អ្នកណាថាមិនបាននោះ! និយាយហើយក៏យកដៃម្ខាងកាន់ថ្នមៗ ទៅលើផ្នែកម្ខាង នៃក្បាលនាង ហើយទាញឲ្យងាកទេរមកកាន់ស្មារបស់ខ្ញុំ។ បងនៅទីនេះកំដរអូន នៅទីនេះដើម្បីអូន៕
ស្រមៃចង់ទៅខ្ទមមាត់ទឹកនោះ ពេលនេះបានត្រឹមសរសេរសំណេរនឹក@Kakvie Team

Similar Products

8246602749312336722

Add a review