Commentនយោបាយ

Not allow reviews

អត្ថបទ

ណ្ហើយ! ដូចជា ហត់នឿយរឿងនយោបាយ យ៉ាងម៉េចមិនដឹង
COMMENTមួយ ហើយចូលដេក ខ្ជិលគិតច្រើន រដូវកាលបោះឆ្នោត ជិតចូលមកដល់ហើយ!!
-បងវិភាគរឿងកន្លងមកគឺមានការគាំទ្រច្រើន។
-រិះគន់ស្ថានភាពអយុត្តិធម៌កន្លងមក មានការគាំទ្រច្រើន។
-បងលាត្រដាងទាមទារ បំផុសឲ្យខ្មែរមានឆន្ទៈចង់បានកោះត្រល់មកវិញ ក៏មានគេគាំទ្របងច្រើន។
-បងរិះគន់អ្នកនយោយបាយ បំបង់បាយហីអើ! ដូចកញ្ញា បវរកញ្ញាស្អីគេនោះ ក៏គេនៅតែគាំទ្របង។
-បងលើកសរសើរពីការមានសណ្តាប់ធ្នាប់ របស់បក្ស១នោះ (ឧ. ដែលបងនិយាយថាបក្សនោះក្បួនហែរបក្សរបស់គេ មានសណ្តាប់ធ្នាប់របៀបរៀបរយ) ក៏គេគិតថាបងមិនលម្អៀង។...!
តែពេលនេះបង មកបង្កើតបក្សពេលនេះ ក៏មានមនុស្សមួយចំនួនគាំទ្របង តែហាក់មានសន្ទុះដូចមុនទេ ហាក់ធ្លាក់ប្រជាប្រិយភាព។
សម្រាប់ខ្ញុំជាមនុស្សគាំទ្របង កន្លងមក គាំទ្រទស្សនៈបង ចូលចិត្តមើលរាល់ពេល បងបង្ហោះនានានៅលើហ្វេសប៊ុក(កំណត់ដាក់SeeFirst) ទៅហើយ។ តែមិនគាំទ្របង ក្នុងការបង្កើតបក្សទាល់តែសោះ! កាលៈទេសៈនេះ ដូចហែកសន្លឹកឆ្នោតរាស្រ្តដូច្នោះ! បក្សច្រើនពេលនេះ មិនមែនដើម្បីខ្មែរក្រោកទេ បក្សច្រើនគឺខ្មែរដេក ដេករហូតខ្ជិលងើប មិនងើបទៅទាមទារអ្វីដែលថាខ្លួនជាម្ចាស់ប្រទេសទៅហើយ។
សុំទោសដែលនិយាយពាក្យ ចេញពីចិត្តបែបនេះ សុំទោស បើប៉ះពាល់ដល់បង! គ្រាន់តែជាចំណុចមួយនៃការរិះគន់ ក្នុងន័យបញ្ចេញមតិប៉ុណ្ណោះ!
បើបងមិនអើពើអានក៏មិនខុសអ្វី ព្រោះជាសិទ្ធរបស់បង។
អារម្មណ៍ខ្ញុំពេលនេះបែរចង់កំណត់មុខងារហ្វេសប៊ុក ឈប់ដាក់SeeFirst!
បងស្រីជំនោរនិរតីរិះគន់បង ខ្ញុំថាគាត់ចេះតែច្បាំងនិន្ទាខ្មែរដូចគ្នា តែពេលនេះសម្តីគាត់និយាយដូចជាត្រូវខ្លះដែរ។ ណ្ហើយសង្ស័យតែដល់ថ្ងៃបោះឆ្នោត ដេកអេះពោះនៅផ្ទះហើយខ្ញុំ!៕

Similar Products

2961134529290205873

Add a review