កាត់ចិត្ត

Not allow reviews
របៀបណាដែលជាកាត់ចិត្ត?

អត្ថបទ

     ទ្រេតអារម្មណ៍ផ្អៀងទៅតោងទុក្ខព្រួយយ៉ាងរហ័ស ព្រោះគ្មានជន្ទល់អារម្មណ៍។ លំនឹងខួរក្បាលចេញក្រសាលដើរចោលដួងវិញ្ញាណ ដូចមនុស្សសល់ត្រឹមសម្បកកាយ។ បេះដូងក្នុងទ្រូងខាងឆ្វេង ទោះនៅលោតក៏សន្មតជាទីវិវាទកម្ម ច្បាំងប្រឆាំងចិត្តខ្លួនឯងមិនលែង។ ខ្យល់ដង្ហើមចេញ ប្រឹងសម្បទានដង្ហើមចូល តែហាក់គ្មានតុល្យភាពលំនឹងនៅតែខ្វាយខ្វល់។ បើអាចមានអភិនិហារចម្លែក សូមបតិដ្ឋានចិត្តសង្រេងនៅទីស្ងប់ ឬនិម្មិតប្រែក្លាយរឿងហ្មងសៅទាំងនោះប្តូរផ្លាស់ជាក្តីអំណររីករាយមួយរំពេច។ ដឹងហើយឮហើយ ថាជារឿងកន្លងហួស តែការចងចាំរឹងទទឹងមានះដក់ដានចងចាំមិនងាយភ្លេច។ ដានផ្លូវវិបត្តិពេលនេះ ក៏ជាសមិទ្ធិផលបន្សល់សល់ពីគំនូសផ្លូវដែលជួបពេលមុន។ យ៉ាងណាក៏ដោយចូរកុំគិតថាជាផ្លូវទ័ល ដំណើរផ្លូវនៃចិត្ត ជាដំណើរផ្លូវដែលមានឧបសគ្គច្រើន តែត្រូវបន្តដើរទៅមុខជាមួយក្តីសង្ឃឹម។ ពិភពសេចក្តីសុខពិតប្រាកដហាក់គ្មានភាពស្ថិតស្ថេរយូរអង្វែង សុខស្កប់ថ្ងៃនេះ​ មិនជាក់លាក់ថាជាសុខស្កប់ក្នុងថ្ងៃស្អែក បែងចែកមិនដាច់ស្រឡះ មើលមិនធ្លុះ សូម្បីចិត្តក្នុងចិត្តខ្លួនឯង។ ពាក្យលួងលោមខ្លួនឯងពីរម៉ាត់យ៉ាងខ្លី«កាត់ចិត្ត»៕

កវីសន្សើមត្រជាក់

Similar Products

1011931795787656828

Add a review