តំណក់នេត្រាលើស្លឹកឈើ (ភាគ១)

Not allow reviews

អត្ថបទ

     

 ខ្យល់បក់ត្រសៀកៗចិត្តរឹតតែកម្សត់នាកណ្តាលរាត្រីដែលស្ងប់ស្ងាត់ និយាយរៀបរាប់ពីបុរសម្នាក់ដែលកំពុងយោលអង្រឹងនៅក្រោមដើមស្វាយនាមុខផ្ទះខ្ទមដ៏ចំណាស់មួយ ស្លឹកឈើកំពុងដណ្តើមគ្នាធ្លាក់ចុះមកដីដោយសារកម្លាំងខ្យល់ ស្លឹកថ្មីចាប់ផ្តើមលាស់រីឯស្លឹកចាស់ក៏លាចាកមែកជ្រុះរុះរោយ។ ដៃកាន់ដោយខ្លុយប្រឹងផ្លុំ ឡើងគ្រលួចឮបន្លឺរងំ ឆ្លងស្បៃអន្ធការ ខ្យល់ក៏ត្រជាក់ទៀតនោះ ខ្យល់ទាំងនោះក៏ហាក់ដូចជាកំពុងបញ្ចូនសំឡេងរណ្តំរបស់ខ្លុយទៅដល់ត្រចៀកនារីម្នាក់ដែលមិនទាន់គេងលង់លក់ផងដែរ។ (វិដាវីនិយាយ) យី! អ្នកណាគេទៅហ្ន? ក៏ផ្លុំខ្លុយបានពីរោះម្ល៉េះ ខ្ញុំចូលចិត្តសំឡេងនេះណាស់ស្តាប់បីរាត្រីទៅហើយនៅមិនទាន់ជិនណាយទេ ស្តាប់ទៅក៏អាចគិតស្មានថាម្ចាស់ខ្លុយនោះពិតជាកំលោះសង្ហាហើយ ខ្ញុំហ៊ានទាយថាដូច្នេះ ព្រោះអារម្មណ៏របស់ខ្ញុំវាបានប្រាប់ខ្ញុំយ៉ាងដូច្នេះ សំឡេងនោះហាក់បីត្របាញ់ដួងចិត្តខ្ញុំទៅហើយពេលនេះ។ គិតទៅពិតជាមាននិស្ស័យនៃមនោសញ្ចេតនាពិតប្រាកដមែន វិដាវីនិយាយមិនខុសពិតមែន ម្ចាស់ខ្លុយមួយនោះគឺបុរសសង្ហាមាឌរាងមាំគេម្នាក់នោះឈ្មោះសំនួរ។​ ម្យ៉ាងដែរឪពុកម្តាយរបស់សំនួរចេះរកដាក់ឈ្មោះឲ្យកូនប្រុសរបស់គាត់ទំនងដល់ហើយប្រហែលជាឈ្មោះដែលមិនសូវមានអ្នកណាដូចទេ ស្ថិតនៅជីវភាពគ្រួសារមួយដែលក្រីក្រ​ តែសំនួរជាមនុស្សឧស្សាហ៏ណាស់ មិនដែលខ្ចិលច្រអូសឡើយ ធ្វើការមិនដែលទំនេរ ក្រក្រីតែជីវភាពគ្រួសារតែបើនិយាយពីចិត្តវិញ មិនក្រនោះឡើយ ប្រកបដោយសុភមង្គលមានអ្នកគោរពស្រឡាញ់ច្រើនណាស់។ ជាមនុស្ស​ម្នាក់ដែលមិនសូវចេះនិយាយស្តីច្រើនណាស់ណាទេ តែទឹកមុខញញឹមជាប់សឹងមិនដែលដាច់ ស្រស់ស្រាយជាមួយនឹងជីវិតបែបសាមញ្ញហើយពោរពេញដោយសេរីភាព រាល់ថ្ងៃសំនួរមានត្រឹមខ្លុយមួយកាន់ជាប់នឹងដៃគ្រាន់កំដររសជាតិជីវិត។ ថ្លាថ្លែងពីវិដាវីវិញសម្រស់ស្រស់ផ្អើលអស់កំលោះគ្រប់ភូមិអ្នកណាក៏លួចប៉ងចាប់ចិត្តដែរតែចំលែកអីតែចិត្តនារីម្នាក់នេះរឹងណាស់មិនងាយនឹងតបត្រលប់ស្នេហ៍អ្នកណាឡើយ បែរជាមកជាប់ចិត្តនិស្ស័យស្រឡាញ់ម្ចាស់សំឡេងខ្លុយទៅវិញ ស្រឡាញ់ទាំងហ៊ាននិយាយថាមិនបានទាំងបានឃើញមុខគេផង នេះឬជាមនោសញ្ចេតនាអាថ៍កំបាំង? មនោសញ្ចេតនាលាក់មុខ? ពិបាករកចម្លើយមកឆ្លើយណាស់ ព្រោះជាចិត្តដែលកកើតចេញពីបេះដូងនៃនារីស្រស់ស្អាតម្នាក់។ នារាត្រីមួយដែលមានទាំងដួងខែភ្លឺរះឡើងត្រចង់ជាពន្លឺបំភ្លឺផែនដីនាពេលយប់ងងឹតនោះបាន ដោយសារតែចិត្តចង់ឃើញចង់ជួបចង់ដឹងថានរណាជាម្ចាស់ទឹកដមសំឡេងខ្លុយដែលខ្លួនលួចដាក់ចិត្តនោះ វិដាវីក៏បានតាមដានផ្ទៀងត្រចៀកស្តាប់នូវសំឡេងខ្លុយដែលស្តាប់មិនចេះជិនណាយបីរាត្រីនោះទៅហើយហើយរាត្រីមួយនេះក៏ជារាត្រីទីបួន ដែលធ្វើឲ្យចិត្តកាន់តែពុះកញ្រ្ជោលហោះទៅជួប ដើរលបៗបណ្តើរឆ្ពោះទៅកាន់ទីដែលកំលោះសំនួរអង្គុយផ្លុំខ្លុយនោះដែលមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់នាង។ សំនួរផ្លុំយ៉ាងពិរោះផ្លុំដោយមិនខ្វល់មិនចាប់អារម្មណ៍ដឹងថាមាននារីម្នាក់បានឈរនៅពីក្រោយខ្លួនផង ឈរពីក្រោយសំនួរអស់រយៈពេលមួយសន្ទុះដែរនោះ ក្រោយពីសំនួរដកឃ្លា សំឡេងទះដៃលាយជាមួយសំដីដ៏ស្រទន់មានមន្តស្នេហ៍ផង តាមពិតគឺបងប្រុសទេដែល ផ្លុំរកមុខហ្នឹងយូរហើយ បួនយប់ហើយដែលខ្ញុំគេងមិនស្ងប់ មិនស្ងប់មិនមែនដោយសារថ្លង់នោះទេ តែគឺដោយសារចង់ឃើញមុខបងឯងហ្នឹង ពេលនេះបានឃើញហើយថាអីចេះខុសថាមុខអ៊ីចឹងមុខអ៊ីចឹងមែន។ (សំនួរនិយាយ) និយាយមិនដកមាត់បែបនេះស្តាប់ ស្ទើរតែមិនចង់ទាន់អ្នកនាងស្រស់ស្អាតអើយមានរឿងអ្វីទៅដែលធ្វើឲ្យអ្នកនាងកើតទុក្ខមិនសុខចិត្តរហូតគេងមិនលក់បែបនេះទៅវិញ? (វិដាវីតប) គេងមិនលក់ព្រោះចង់ឃើញមុខម្ចាស់ខ្លុយនោះអី បងផ្លុំអន្ទងចិត្តខ្ញុំឲ្យមកទីនេះ។

សរសេរដោយ៖ កវីសន្សើមត្រជាក់






Similar Products

3777062254456475929

Add a review