3វិនាទីមហាមានន័យនៃមនុស្សកំសាក
Not allow reviews
អត្ថបទ

ជារឿងពិតនៃបុរសម្នាក់មិនមែនជារឿងខ្ញុំ
គួរអាណិតណាស់ដែរ គាត់ប្រាប់ថាពេលខ្លះចង់សើចចង់យំ រឿងលួចស្រឡាញ់គេមធ្យម ងំត្រង់ពេលលួចតាមមើលគេស្ទើររាល់ថ្ងៃ ដកតែថ្ងៃអត់ធ្វើការចេញទេ។ ដំបូងអាចថាជារឿងចៃដន្យ តែមិនដែលចៃដន្យឯណារាល់ថ្ងៃនោះ ដល់ម៉ោងទៅធ្វើការ ទៅស្គែនម្រាមដៃចូលធ្វើការរាល់ព្រឹក ជួបទាន់ពេលរាល់លើក ទាន់រហូត ជួបបានក្បែរប្រហែលត្រឹម៣វិនាទី តែមហាមានន័យ ហើយក៏ជាក្តីសុខនៃចិត្តបានត្រឹម៣វិនាទីដែរ។ ពេលជួបដំបូងចាប់អារម្មណ៍ ហើយក៏Saveមុខទុកក្នុងប្រអប់បេះដូង ថ្ងៃបន្ទាប់ក៏ជួបហើយរាក់ទាក់និយាយ «Good Morning!» «អរុណសួស្តី! »ពាក្យនេះប្រើនិយាយទៅកាន់នាង ស្ទើររាល់ពេល ដែលចៃដន្យទាំងនោះ ដោយសារបានជួបមុខនាង រាល់ព្រឹកដែរនោះអី ក៏ព្រោះតែព្យាយាម បង្កើតឱកាសទៅឲ្យទាន់នាង ដើម្បីជួបឱកាស៣វិនាទីនោះ។ ពិតជាCrush on herមែន ហើយក៏Crushគេ Crushគេ គឺមានន័យថាយើងCrushគេ តែគេមិនCrushយើង បើអញ្ចឹងទៅហើយក៏នៅតែស្នេហ៍។ មានថ្ងៃមួយនោះមិនដឹងជាចង្រៃអីទេ ម៉ាសុីនស្គែនមិនស្គាល់ម្រាមដៃ ពេលណាមិនស្គាល់ មកមិនស្គាល់ពេលនាងនៅក្បែរ ដាក់ម្រាមដៃស្គែនទៅ ម៉ាសុីនស្រែកប្រាប់ថា Sorry Please Try Again!ស្គែនដល់តែ៣ដង ខ្មាសគេទាំងព្រឹក នាងក៏សើច ហើយសួរថា ហើយដៃហ្នឹងធ្វើស្អីខ្លះ? ទើបបានស្គែនមិនស្គាល់សោះអញ្ចឹង! ព្រះអើយ! នាងដាក់១សំនួរនេះអៀនប៊ិះកប់យោបល់ តែចេះសំណាងដែរ ចេះរកចម្លើយឆ្លើយទាន់ ដៃនេះគឺអស់សឹករបកដោយសារ បោកខោអាវនឹកស្នេហ៍។
រឿងរ៉ាវChush on herរបស់បុរសម្នាក់នោះមានតែប៉ុណ្ណឹង!!
អត្ថបទទម្រង់ខ្លីៗដោយ@កវីសន្សើមត្រជាក់
រឿងរ៉ាវChush on herរបស់បុរសម្នាក់នោះមានតែប៉ុណ្ណឹង!!
អត្ថបទទម្រង់ខ្លីៗដោយ@កវីសន្សើមត្រជាក់
Add a review