ចង្រៃឱកាស

Not allow reviews

អត្ថបទ



     បើគ្រាន់ត្រឹមពេលវេលាលួងថែខ្លួនឯង មិនមានទាំងគ្រប់គ្រាន់ផង តើឲ្យមានពេលឯណាទៅលួងលោមគេនោះ? ប្រៀបដូចជាឃ្មុំមួយក្បាល ដែលបាក់ស្លាបម្ខាង ហោះហើរត្រាច់ចរ គ្មានទិសដៅឲ្យពិតប្រាកដ បត់ស្តាំ? បត់ឆ្វេង? ទៅមុខ? ឬទៅក្រោយ? គ្មានត្រីវិស័យសម្រាប់បង្ហាញផ្លូវទេ ចេះតែហើរៗទៅ ហើរហោះផ្អៀងៗ ហត់កន្លែងណាឈប់សម្រាកកន្លែងនោះ គ្រាន់មានច្រមុះអាចស្រូបដឹង ភាពក្រអូបនៃផ្កា តែនិស្ស័យគ្មានឡើយទោះក្បែរ ពេលខ្លះត្រឹមស្រូបក្លិន តាមការស្រមៃ ជាក្លិនពិដោរនៃរូបភាព បញ្ជូនក្តីសុខតាមរយៈការស្រមើស្រមៃនោះ ឲ្យទៅជួយស្រាយចំណងបេះដូង ដែលរកាំបានមួយគ្រាៗ។

ឱកាសហាក់មិនអំណោយផល មិនផ្តល់ឲ្យ ពេលវេលាក៏ចេះតែដើរទៅមុខ ដើរយ៉ាងលឿន មិនបង្អង់ចាំឡើយ គឺកំពុងត្អូញត្អែរប្រាប់ថា «នែ៎! នែ៎! នៅធ្មឹងៗបែបនេះដល់ណាទៀត? មិនយូរឡើយជរាភាពនឹងរត់មករកអ្នកហើយ» ឱ!ភូមរាកំសត់អើយ បើឱកាសហាក់ជាចង្រៃយ៉ាងនេះទៅហើយ ក៏កុំឡើយតូចចិត្តថ្វី មានតែព្យាយាម ស្វែងរកឱកាស ដើររកឱកាស រត់ទៅរកឱកាស ចាប់យកឱកាស ហើយបង្កើតឱកាស សំណាងឬឱកាសទាំងនោះ វាមិនមែនអាចធ្លាក់ពីលើមេឃនោះទេ៕

ភូមរាកំសត់ត្រាច់ចរ អំណត់ពួនសម្ងំកាយក្នុងសំណេរ

Similar Products

3852286468111467900

Add a review