បានដោយមិនបាច់ហត់

Not allow reviews

អត្ថបទ

   តាមទៅដល់ជើងមេឃនៅឆ្ងាយសែនឆ្ងាយក្លាយទៅជាជើងមុង មេឃក្តៅហួតហែងជាប់ៗគ្នាច្រើនថ្ងៃ តែព្រឹកនេះមិនទាន់ទាំងបន់រកទឹកភ្លៀងផងក៏មកដល់ទាំងព្រលឹមអុរមួយមេយ៉ាងធំ ពីមុនតាមអង្វរសុំស្រឡាញ់ស្ទើរស្លាប់ទៅជាបានចិត្តយ៉ាងងាយពេលនេះ កំហឹងនិងកំហល់ឆាបឆួលក្នុងចិត្តយ៉ាងសន្ធោរសន្ធៅបែរប្រែសាបរលាបដោយសារស្នាមញញឹមដ៏សាមញ្ញរបស់នារីម្នាក់ ។
ចិត្តអំពល់ងប់ងល់ស្រឡាញ់គេខ្លាំងរហូតភ្លេចបាយភ្លេចទឹក ទីបំផុតម្នាក់ដែលខ្ញុំងប់ងល់ស្រឡាញ់នោះជាអ្នកយកបាយមកឲ្យខ្ញុំញ៉ាំទៅវិញ សែនស្រឡាញ់ពេញបេះដូង កំណកបេះដូងដែលកកម្តងៗស្ទើរតែគាំងលែងដើរដំណើរការទៅហើយនោះ ក៏ចាប់ផ្តើមមានដង្ហើមហើយលោតវិញ ជាដំណាក់កាលបេះដូងចាប់ផ្តើមលោតសារជាថ្មីឡើងវិញ ម្នាក់នោះជានារីម្នាក់ដែលព្រមកំដរខ្ញុំរងាបាំងឆ័ត្រដើរកាត់ភ្លៀង ៕
សំណេរដោយមិនខ្លាចហត់កវីសន្សើមត្រជាក់

Similar Products

4206934381757516747

Add a review