ជីវិតកាហ្វេបាតកែវ

Not allow reviews

អត្ថបទ


    មានពេលខ្លះរឿងមិនចង់ជួបបែរជាជួបច្រើនលើកច្រើនសារ ហើយក៏បំលែងទៅជាវិបត្តិប៉ះពាល់ដល់ផ្លូវចិត្តទៅទៀត ពិបាកគេចណាស់ជីវិត ដូច្នេះក៏ព្រមបើកភ្នែកមើលបើកចិត្តទទួលយកវាហើយធ្វើការដោះស្រាយ។ ជីវិតពេលធ្លាក់ដុនដាបខ្លាំងជួនកាលប្រៀបដូចជាកាហ្វេដែលនៅបាតកែវដែលគេផឹកជិតអស់ហើយរៀបនឹងបោះចោលទៅហើយ តែបើយើងគិតៗទៅរសជាតិបាតកែវក៏អាចឆ្ងាញ់ម៉្យាងដែរព្រោះវាជាជាតិបាតដែលសរុបច្រើនមុខបញ្ចូលគ្នា មានស្ករមានការហ្វេ លាយបន្ថែមដោយធាតុត្រជាក់ចុងក្រោយនៃទឹកកកផងនោះ សាកក្រេបថ្នមៗហើយសញ្ជឹងស្រម៉ៃបន្តិចតើមើល ឆ្ងាញ់ទេ? ជីវិតក៏អាចដូច្នេះដែរពេលធ្លាក់ដល់ដំណាក់កាលដុនដាបហើយ បើយើងចេះតស៊ូងើបឡើងបាន វាពិតជាមានន័យខ្លឹមសារណាស់ ទោះមិនមានខ្លឹមសារឲ្យនរណាម្នាក់បានមើលឃើញក៏ដោយ តែវាពិតជាសំខាន់ណាស់សម្រាប់ជីវិតខ្លួនយើងផ្ទាល់ រស់នៅដើម្បីបំពេញចិត្តទៅលើបេះដូងខ្លួនឯង៕

ផឹកកាហ្វេ១កែវនេះហើយសរសេរអត្ថបទដោយ កវីសន្សើមត្រជាក់

Similar Products

4291117858170040985

Add a review