សេណារីយោសម្រាប់ដេក

Not allow reviews

អត្ថបទ


ខ្លាចតែជាការដេកដែលគ្មានឱកាសក្រោក
គេគ្រប់គ្នាគេរៀបចំសេណារីយោសម្រាប់ដើរលេង សម្រាប់បំពេញកិច្ចការងារ សម្រាប់ធ្វើអ្វីៗដែលមានប្រយោជន៍សម្រាប់ថ្ងៃស្អែក សម្រាប់ពេលមុខ តែខុសអ្វីតែខ្ញុំបែរជាមានសេណារីយោនៃផែនការមួយដ៏ល្អដែរ គឺសេណារីយោដេក ថាស្អែកនឹងដេកឲ្យណាណី ដេកឲ្យបានពេញភ្នែកម្តង ដេកយកមុខពេញ ដេកកាត់បន្ថយភ្នែកខូង។ រៀបគម្រោងហើយក៏ប្រះទំរេតខ្លួនដេកថ្ងៃលក់មិនទាន់បាន១០នាទីផង លោកគ្រូក៏ខលទូរស័ព្ទមក!! អាឡូ! កវី! កវី! ទំនេរទេ? មកផឹកកាហ្វេហើយកំដរលោកគ្រូជជែកប្រាជ្ញចែករំលែកបទពិសោធន៍ជីវិត ហោចណាស់ក៏បានមួយឃ្លាទ្រឹស្តីនៃជីវិតដែរ។ លោកគ្រូខលមកចំពេលល្មមចំម៉ោងខ្ញុំរៀបផែនការទុកដេកបានប្រហែល១០នាទីមុនហ្នឹង ដូច្នេះមិនទំនេរទេលោកគ្រូ ខ្ញុំរវល់ដេកស្អែកក៏កាន់តែមិនទំនេរដែរគឺរវល់ដេកដល់ម៉ោង៨ឬ៩ព្រឹកក៏មិនទាន់ក្រោកដែរ ដេកសងថ្ងៃដែលមិនទាន់បានដេក។ លោកគ្រូហាក់មិនប្រកែកបែរឆ្លើយស្របតែក្នុងន័យឌឺដងទៅវិញ មានអីល្អគ្រាន់បើទេតើសេណារីយោរបស់ប្អូនកវី ដេកទៅ! ដេកទៅ! ប្អូនដេកបែបនេះខ្លាចតែជាការដេកដែលគ្មានឱកាសក្រោកផងមិនដឹង អាចដេកបានហូត។ លឺសំដីថ្នមតែចាក់មុតមួយប្រាវហើយនោះ ដូចជាមិនស្រួលទេហើយក៏មិនកើតទេលៃលកងូតទឹកស្រវ៉ាទៅជួបលោកគ្រូបន្តិចសិន ព្រោះខ្ញុំមិនទាន់ចង់ដេកដោយគ្មានថ្ងៃក្រោកនោះទេ នៅមានរឿងត្រូវបន្តដំណើរច្រើនណាស់ ដំណើរទៅរកនារីម្នាក់នោះក៏ជារឿងសំខាន់ដែរ៕
អត្ថបទដោយកវីសន្សើមត្រជាក់

Similar Products

5470137639058187025

Add a review