ស្នេហ៍តែម្ខាង

Not allow reviews

អត្ថបទ

   ច្របូកច្របល់ ខ្វាយហើយខ្វល់ ប្រឹងឈ្មុសព្រមទាំងឈ្មុល ថែមងប់និងងល់ គេគ្មានយោគយល់ យើងស្រឡាញ់គេទាំងដុលរហូតបានត្រឹមធ្លាក់ដុនដាបបេះដូងទៅហើយ តែគេវិញធ្វើមិនយល់ មិនប្រណីតបអើពើទៅទៀត។ ហេតុតែស្រឡាញ់គេតែម្ខាង ចិត្តគេវិញគ្មានយើងទៅហើយ ទោះបើបង្ខំឲ្យគេមកស្រឡាញ់យើង ក៏ពិតមិនកើត ហើយបើទៅសារភាពដាក់គេមុនក៏មិនត្រូវ ព្រោះដឹងទៅហើយ ចម្លើយគេនឹងប្រាប់ថាមិនស្រឡាញ់យើងទេ បានត្រឹមឈឺលើសដើម(Sad and Hurt Alone)។ ឲ្យខ្ញុំធ្វើបែបណាពេលនេះ? ឬត្រូវព្យាយាមដើរគេចមុខពីគេ? ដើរគេចវេសពីមនោសញ្ចេតនា ដែលត្រឹមលួចស្រឡាញ់គេតែម្ខាងបែបនេះ? ស្រឡាញ់គេខ្លាំងណាស់ គេក្លាយជាមនុស្សម្នាក់ ដែលខាបយកបេះដូងរបស់ខ្ញុំ តាំងពីពេលណាមក? អាចផ្តើមដំបូងត្រឹមពីមិត្តភាពសាមញ្ញធម្មតា រហូតលើសពីមិត្តក៏ជ្រុលផ្តើមជាស្នេហ៍ ហើយក៏ឲ្យខ្ញុំលង់ចិត្តដោយមិនដឹងខ្លួនពេលនេះ។
ធ្លាប់លួចគិតស្រមៃថា អាចមានថ្ងៃមួយក្តីស្នេហាមួយនេះអាចជាការពិត បានដើរកាន់ដៃគ្នាទៅមុខ តែការស្រមៃបានត្រឹមជាការស្រមៃប៉ុណ្ណោះ។ ពេលនេះគេមានសង្សារបាត់ទៅហើយ អ្នកដែលគេដើរកាន់ដៃនោះមិនមែនជាយើងឡើយ។ បើគិតថាគេម្នាក់នោះជាមនុស្សល្អទៅហើយ ហេតុអ្វីត្រូវបាត់បង់គេដោយការដើរគេចពីមុខគេនោះ? មិនបានចិត្តធ្វើសង្សារ តែគួរណាចងមិត្ត ជាមិត្តភាពមិត្តភក្តិ ឃើញគេបានសុខជាមួយមនុស្សដែលគេស្រឡាញ់ចូលរួមរីករាយអបអរ ព្យាយាមព្យាបាលស្នាមបេះដូង ដែលរបួសដោយសារតែស្រឡាញ់គេតែម្នាក់ឯង ឈប់គិតចំបែងហើយបើកចិត្តសម្លឹងមើលមនុស្ស ដែលស្រឡាញ់យើងវិញ ជាស្នេហាទាំងសងខាងមិនមែនស្រឡាញ់តែម្ខាង៕


នេះត្រឹមជាអត្ថបទលួងបេះដូង ទៅកាន់អ្នកដែលមានអារម្មណ៍ស្រឡាញ់តែម្ខាង សំណេរបេះដូងដោយកវីសន្សើមត្រជាក់

Similar Products

672632369520040869

Add a review