ទម្ងន់ជីវិត

Not allow reviews

អត្ថបទ


     ទម្ងន់ជីវិតធ្ងន់ពិតកំពុងសង្កត់ដួងចិត្ត ភាពសោកាចាប់ទាញទឹកភ្នែក ឲ្យស្រក់ស្រោចក្រាលជោគជាំ ជាកម្រាលក្រាលធរណី វស្សាផ្លូវបែកភក់ជ្រាំដោយសារតំណក់ទឹកភ្លៀង ឯវស្សានៃចិត្ត ដីក៏ជោគជាំដោយតំណក់ទឹកភ្នែកទៅវិញ។ ទុករឿងទុក្ខសោកប្រេះស្រាំ ខូចចិត្ត ដាក់មួយឡែកសិនទៅ លុបបំបាត់ភាពអស់សង្ឃឹម ហើយដាក់ដាំក្តីសង្ឃឹមដែលរឹងមាំ ឲ្យផ្តើមដុះលូតលាស់ឡើង បើទោះជាពេលនេះយើងនៅសល់ត្រឹម សំបកកាយទទេក៏ដោយ ទទួលស្គាល់ថាលុយជាក្រដាស ដែលអាចបំពេញសុភមង្គលបាន តែពេលខ្លះលុយក៏អាចជាបិសាចបំផ្លាញសុភមង្គលបានដែរ ក្តីសុខពិតប្រាកដមិនមែនស្ថិតលើលុយទាំងស្រុងទាំងអស់នោះទេ គ្មានលុយហើយជីវិតអាចរស់នៅក្នុងសេរីភាពពេញទី គឺប្រសើរជាជាង មានលុយតែបាត់អស់សេរីភាព ប្រៀបបានជាជីវិតបក្សីមួយក្បាល ដែលរស់នៅក្នុងទ្រុងរង់ចាំតែទទួលចំណីស្រាប់ៗប៉ុណ្ណោះ។
     អ្នកណាក៏ធ្លាប់មានកំហុស តែកំហុសដែលអាចរាប់ថាធ្ងន់បំផុតនោះគឺបណ្តោយខ្លួន ឲ្យដេកដួលស្លាប់ក្នុងមនោសញ្ចេតនាជ្រុលពេក ដេកដោយមិនព្រមក្រោក គេនឹងថាយើងអន់ បើយើងនៅបណ្តោយឲ្យស្លាប់ខ្លួនក្នុងឧទ្យានទឹកភ្នែក។ ចិត្តមនុស្សបើចេះទ្រាំខ្លាំងប៉ុនណា តែពេលប៉ះទង្គិចនូវរឿងរ៉ាវដែលទ្រាំមិនកើត ក៏អាចនឹងរង្គើឈឺដែរ នរណាទៅអាចទ្រាំគ្រប់សភាពគ្រប់រឿងបាននោះ អាចទ្រាំបានម្តងៗគឺរាប់ថាប្រសើរហើយ តែយ៉ាងណាមិនយករឿងទាំងនោះ មកចងកំហឹងតបតឈ្លោះនាំខាតពេលទេ យកពេលវេលាមានតម្លៃរបស់យើង មកដើរលើផ្លូវជីវិតយើងឲ្យរឹងមាំវិញ។ មិនបង្ខំចិត្តនរណាម្នាក់ឲ្យដើរជាមួយយើងបាន តែយើងនៅតែជាយើង គេមិនមែនជាដង្ហើមយើងគ្រប់ពេលទេ ប្រើវិធីស្រាយចិត្តដែលហ្មងសៅ រឿងមិនល្អចាត់ទុកថាយើងមានកម្មពីវេលាមុនទៅចុះ ចំណាំក្នុងចិត្តថាដើម្បីជីវិត ដើម្បីជីវិត ដើម្បីជីវិត ទន្ទេញក្នុង​ចិត្តដើម្បីដាស់ការគិតឡើងវិញ ត្រូវតែជាមនុស្សម្នាក់ ដែលខ្លាំងជាងពេលណាៗទាំងអស់ ទោះត្រូវដើរម្នាក់ឯងក៏ដោយ។
វិធីធ្វើចិត្តឲ្យជ្រះថ្លាដែលខ្ញុំតែងតែធ្វើនៅពេលក្រោកពីដំណេក ជារៀងរាល់ព្រឹកមានវិធីមួយគឺសា្តប់លោកគ្រូ ព្រះភិក្ខុ វជិរប្បញ្ញោ Kou Sopheap ទទួលបានចិត្តជ្រះថ្លាច្រើនណាស់

@កវីសន្សើមត្រជាក់

Similar Products

302081671377396381

Add a review