សរសើរ

Not allow reviews

អត្ថបទ

     សរសើរដោយការសរសេរ ឬក៏សរសើរដោយការនិយាយ បើចង់លើកសរសើរនរណាម្នាក់ ដំបូងត្រូវរកចំណុចដែលត្រូវសរសើរម្នាក់នោះឲ្យឃើញសិន មានន័យថាបើម្នាក់នោះគ្មានចំណុចល្អគួរឲ្យសរសើរទេ នោះការសរសេរ ឬការនិយាយរបស់យើង មិនមែនជាការពិត គឺសរសេរដើម្បីតែបញ្ជោរ។ ត្រូវដឹងថាមនុស្សមិនមែនចេះតែស៊ីជោរទេ ការសរសើរក៏ត្រូវឈរលើភាពពិត បើគ្មានភាពពិតការសរសេរនោះត្រូវបានគេវាយតម្លៃដាក់ពិន្ទុទាប ហើយជួនកាលគេអាចនឹងគិតតបមកយើងវិញថា សរសើរដើម្បីតែអែបអប ឬក៏ដើម្បីតែសម្លឹងទាញប្រយោជន៍ពីគេទៅវិញ។
តែយ៉ាងណាមិញក៏អាស្រ័យលើមនុស្សដែរ អ្នកខ្លះទោះយើងសរសេរសរសើរគេ ដល់អស់ទឹកប៊ិក១០០០ដើមទៀត និយាយដល់បែកពពុះមាត់ ក៏គេមិនអើពើយល់ពីយើងដែរ សរសេរឬនិយាយដល់ស្លាប់ខ្លួនទៀត ក៏គេមិនដឹង ព្រោះគេមិនអានសំណេរយើងផង ឬក៏ត្រចៀករបស់គេស្តាប់ពីត្រចៀកម្ខាងហើយ ឆ្លងកាត់ទៅដល់ត្រចៀកម្ខាងទៀតប៉ុណ្ណោះ "សរសើរ ពេលខ្លះក៏ក្លាយជាសើចសល់"៕


     រឿងពិតនៃមនុស្សមួយចំនួនពិសេសស្រីៗ ពេលគេសរសើរ តបនិយាយទៅគេវិញ មិនបាច់មកបញ្ជោរទេ មិនស៊ីជោរទេ​ តែពេលងាកមុខចេញ លួចទៅសម្ងំញញឹមម្នាក់ឯងដែរហ្នឹង!!
ជាអត្ថបទសម្រង់ជីកគាស់កាយពីCommentនៅព្រឹកនេះហើយកែសម្រួលខ្លះ
@កវីសន្សើមត្រជាក់

Similar Products

1300445279723799715

Add a review