វិមានចិត្តស្មោះ

Not allow reviews

អត្ថបទ

     សូរសែងហួតហែងបេះដូង ចិត្តស្មោះក៏ខ្សោះអស់តម្លៃ ភក្តីភាពពេញទីក៏អាចត្រូវគេគិតថាតម្លៃសូន្យ កំទេចនៃលំអងចិត្តស្មោះហោះលើអាកាស បក់បោកដោយវេហា ក៏គង់គេមើលរឹតមិនឃើញ ចិត្តក្បត់គ្រងតំណែងពាក់មកុដរាជ្យ ចិត្តស្មោះបានត្រឹមជាកម្រាលព្រំសោកាក្រាលធរណី។

ចង់កសាងបណ្ណាល័យចិត្តស្មោះមួយ សន្សំទុកចិត្តស្មោះខ្លួនឯងឲ្យច្រើន រួចក៏សម្ងំចងក្រងសៀវភៅមួយក្បាលសម្រាប់ខ្លួនឯង ជាសៀវភៅដែលមានក្របចាស់រហែក តាំងក្នុងទូរមួយដាក់ក្នុងធ្នើរដែលខ្ពស់ផុតដៃ ឆ្ងាយពិបាកឈោង ធ្វើឲ្យអ្នកអាន មិនចាប់អារម្មណ៍ចាប់កាន់អាន អាចនិយាយថាអាត្មានិយមបំផុតក៏ថាបាន ប្រហែលទុកអានតែខ្លួនឯង តែម្នាក់ឯង ប្រមូលផ្តុំចិត្តគំនិតសរសេរឲ្យច្រើន មានជំពូកប្រុសព្រាន មេរៀនប្រុសសាវា បន្ថែមជាវិចារណកថា ប្រុសលែបខាយ។ ដឹងទុកមុនទៅហើយគ្មានអ្នកចង់អានឡើយ ព្រោះគ្រាន់តែឃើញចំណងជើង គេមើលដឹងដល់អត្ថន័យទៅហើយ ចំណងជើងដាក់ឲ្យគេវាយតម្លៃ ហើយខ្លាចរអាបាត់ទៅហើយ ណាមួយក្របទៀតសោតក៏ចាស់រហែក កាន់ធ្វើអ្វី នាំប្រឡាក់ដៃហើយគ្រើមដោយធូលីប៉ុណ្ណោះ។ តែសម្រាប់ម្នាក់នេះ ដែលគិតចង់សរសេរសៀវភៅដែលមិនគាប់ភ្នែក១ក្បាលនេះ ចាំដល់វេលាពេលបានជួបម្នាក់នោះ ពេលនាងព្រមបង្ហាញមុខ ទាំងមិនដឹងថាពេលនេះ នាងនៅទីណា នៅតែប្តេជ្ញាថាពេលបានជួប នឹងចាប់កាន់ដៃនាង កាន់មិនលែង កាន់ឲ្យណែន កាន់មិនឲ្យរបូត ហើយនាំនាងទៅកាន់បណ្ណាល័យនៃចិត្ត ឆ្ពោះបន្តទៅមើលវិមានចិត្តស្មោះ រួចហើយចាំអង្គុយបើកអានសៀវភៅ១ក្បាលនោះម្តង១សន្លឹកៗ អានឲ្យដល់ទំព័រចុងក្រោយ ។

សច្ចៈភាពមិនស្ថិតលើបបូរមាត់ សច្ចៈភាពមិនស្ថិតលើការរ៉ាយរ៉ាប់ មេឃមានថ្ងៃមានយប់ ស្រមោលព្រះអាទិត្យចរយាត្រា ផ្លាស់ទីប្រដេញជាមួយដុំពពក រីឯស្រមោលចន្ទដំណើរប្រដេញដោយស្បៃអន្ធិកា អមដោយហ្វូងតារារាប់លានកោដិ នៅតែស្រស់៕

កាន់មិនលែងពេលនេះគឺកាន់ប៊ិក១ដើមហើយគូសវាសសំណេរដោយ@កវីសន្សើមត្រជាក់

Similar Products

8322424260017264799

Add a review