សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំភាគ១០

Not allow reviews

អត្ថបទ

វគ្គ#ញញឹមនឹកដល់រឿងចាស់តែនៅតែអាចញញឹម
    ចេញពីហាងម៉ាតដែលកញ្ចនាអង្គុយចាំណារាជនោះ ពួកគេក៏ជិះចេញដំណើរទៅហាងលក់នំបញ្ចុកស្រុះ នៅម្តុំជិតផ្សារកណ្តាល ដែលជិះប្រហែល៥នាទីពីទីនោះ។ ហេតុអីក៏ចាប់សាច់និងប្រហិតឲ្យអូនបងមិនចេះញុាំសាច់ទេអី?ខ្លាចឡើងជាតិអាសុីតមែន? អីក៏តមម៉្លេះ? ហើយប្រុងញុាំតែនំបញ្ចុកមានតែបន្លែត្រកួននិងទឹកហ្នឹងទេឬ? (ជាសំដីដែលកញ្ចនាសួរទៅកាន់សង្សារដែលកំពុងអង្គុយនៅទល់មុខគ្នានៅកូនតុតូចមួយ) ចេះញុាំតើតែបងចង់ឲ្យអូនញុាំឲ្យច្រើនៗឆាប់ធំ កុំឲ្យនៅកូនក្មេងដូចពេលនេះទៀត បុិនពូកែងងក់ទៀត ចេះខឹងមុខស្អុយ ដូចពងទាប្រៃអញ្ចឹង តែនៅក្មេងបែបនេះក៏ល្អដែរ ព្រោះគួរឲ្យស្រលាញ់ នេះប្រហិតបងចាប់ឲ្យអូនទាំងអស់ បងអត់ញុាំក៏បាន ញុាំឲ្យឆ្អែតនេះនែ៎ ញុាំទៅកូនក្មេងរបស់បង(ណារាជតបឆ្លើយ)
(កញ្ចនា)អ្នកណាកូនក្មេង? ញុាំក៏បានមិនដឹងទេអូនឃ្លាន អញ្ចឹងអូនញុាំហើយ ទុកឲ្យបងឯងញុាំតែទឹកនិងបន្លែហ្នឹងបានហើយឲ្យសមមុខ ហើយម្តេចក៏នៅមើលមុខអូន? មិនព្រមញុាំទេ?​ ម្តេចមើលមុខនឹកអីដែរ ធ្លាប់មកអង្គុយទីនេះពីមុនមកជាមួយអ្នកណាមែនទេ? ប្រាប់អូនមក ម្តេចក៏ធ្វើមុខអញ្ចឹង? អឺ!!​មិនបាច់ឆ្លើយក៏បានដែរ អូនមើលទឹកមុខបង អូនដឹងមិនបាច់ឆ្លើយទេ តោះញុាំទៅ!
(ណារាជ)សុំទោស អូន!
(កញ្ចនា)ម៉េចក៏សុំទោសអូន?
(ណារាជ)បងសុំទោស ដែលធ្វើឲ្យអូនចាំបងហើយនៅតែមិនខឹងបងទៀត ហើយក៏សុំទោសដែលអំបាញ់មិញបងនឹកដល់រឿងចាស់ ក៏ធ្វើឲ្យអូនដឹងហើយ អូននៅមិនខឹងបង ក៏មិនសួរជីកដេញដោលទៀត បងរៀបនឹងស្រក់ទឹកភ្នែកពេលដែលកំពុងញញឹមទៅហើយ សុំទោស ក៏អរគុណអូនដែរ
(កញ្ចនា) ឆ្កួត! អូនមិនឲ្យបងគិតច្រើនទេ លុបចោលឲ្យអស់ភ្លាម អូនមិនឲ្យបងរំលឹកឡើងទេ លឺអត់?
(ណារាជសើច) កាចម៉្លេះ? ព្រះនាងរបស់បង បាទ!បងលុបជិតអស់ហើយអតីកាលមិនល្អនោះ តោះញុាំឲ្យលឿនបងជូនអូនទៅកន្លែងមួយទៀត តែញុាំហាមាត់ឲ្យធំៗណា ព្រោះប្រយ័ត្នជ្រះក្រេមអស់ហើយ
(កញ្ចនា) បងឯងនេះ ចេះតែថាតែម្តង ហើយនៅអង្គុយមើលមុខអូនចឹង ឲ្យអូនញុាំម្តេចកើត ចង់ប្រាប់ថាអូនអៀនណា៎
(ណារាជ) បងសុខចិត្តមិនញុាំទេ​ព្រោះបានកំដរអូន ហើយមើលមុខអូនបែបនេះ មើលមិនចេះធុញទេ មើលហើយមើលទៀត ក្រែងយប់ឡើងគេងយល់សប្តិ បានក្លាយជាទេវបុត្រជិះសេះសទៅជួបស្រីស្អាតនោះអី លឺទេព្រះនាងក្មេង!
(កញ្ចនា) ប្រាប់ហើយថាអូនអៀន!
(ណារាជ) អូ!ចឹងក៏បាន បងឈប់លួចមើលមុខអូនទៀតហើយ តោះលឿនឡើង យើងប្រញ៉ាប់បន្តទៅកន្លែងមួយទៀត......!!!
ភាគបន្តមកដល់ឆាប់ៗនេះ....!!
ប្រលោមលោកទម្រង់ខ្លីដោយកវីសន្សើមត្រជាក់

Similar Products

5746901606897308427

Add a review