លក់អារម្មណ៍ខូចចិត្តដាក់លក់ឡាយឡុង

Not allow reviews

អត្ថបទ

     
     នៅសល់សំណល់នៃអារម្មណ៍ដែលខូចចិត្ត វាតោងនៅក្នុងបេះដូង លាក់ក្នុងចិត្តយូរដែរហើយ ជាអារម្មណ៍មិនដែលទាំងត្រូវពន្លឺថ្ងៃទៀតផង ចង់ប្រកាសលក់តែម្តង មានអ្នកចង់ទិញដែរទេ? លក់ក្នុងតម្លៃមួយដែលសមល្មម តែមើលទៅប្រហែលគ្នានអ្នកណាចង់ទិញទេ ព្រោះគិតថាជាអារម្មណ៍ដែលមិនល្អ មិនដឹងជាអារម្មណ៍ដែលខូចចិត្តនឹងរឿងអ្វីឲ្យប្រាកដផងនោះ ជាអារម្មណ៍ដែលគ្មានប្រវត្តិច្បាស់លាស់ គ្មានសញ្ញាបត្របង្ហាញបញ្ជាក់ឲ្យច្បាស់ផង គប្បីមានសញ្ញាបត្របញ្ជាក់មែនទេ? ខូចចិត្តដោយសារអ្វី អាចខូចចិត្តដោយសាររឿងស្នេហាអូនបង? ដោយសារការសិក្សា? សម្ពាធការងារ? វិបត្តិគ្រួសារ? ដោយសារលួចស្រលាញ់គេ(Crushគេខ្លាំង ខ្លាំងរហូតភ្លេចបាយភ្លេចទឹក គេងលក់ក៏នៅតែយល់សប្តិឃើញដែរ)? ឬក៏ដោយសាររឿងអ្វីផ្សេងៗ។
      ដាក់លក់ក្នុងតម្លៃមួយល្មម មិនមែនតម្លៃមួយដែលខ្ពស់ ហើយមិនបាច់ហត់តថ្លៃ តែបើគិតថាថ្លៃ នឹងព្រមលក់ក្នុងតម្លៃទាបវិញ បើទាបហើយមិនបេតីទៀត សុខចិត្តលក់ដោយឲ្យជំពាក់សិនក៏បាន និងមិនកំណត់ពេលដែលត្រូវសង បែបនេះហើយនៅតែមិនអើពើ ចាប់អារម្មណ៍ទៀត ក៏ព្រមឲ្យFREE តែម្តង មិនគិតថ្លៃនោះទេ តែបើថាមិនគិតថ្លៃទៅហើយ នៅតែឆ្លើយថា«ទេ»ទៀតមានតែជម្រើសមួយទៀតទេFREEហើយដឹកយកឲ្យដល់ផ្ទះទៀត ដើម្បីកុំឲ្យពិបាកមកយក«Free Delivery»។
ត្រូវការCOMMENTមក ចាំដឹកឲ្យដល់ផ្ទះដឹកតាមផ្លូវអាកាសហើយវេចខ្ចប់ត្រឹមត្រូវ!!!!
ចែករំលែកការអានFREEដោយ@កវីសន្សើមត្រជាក់

Similar Products

4895237261464000971

Add a review