ស្រវឹងកាហ្វេ

Not allow reviews

អត្ថបទ

កាហ្វេទៀតហើយកវី! សំណេរនោះក៏កាហ្វេ សំណេរនេះក៏កាហ្វេ
មានអ្នកឆ្ងល់សួរថា៖
ជាអ្នកលក់កាហ្វេមែនទេ?
→ទេ មិនដែលលក់កាហ្វេផង
ធ្វើការនៅហាងកាហ្វេមែនទេ?
→ទេ កាន់តែមិនមែនទៀតហើយ
នៅក្បែរកាហ្វេមែនទេ?
→អឺ....!! គឺថា ត្រូវ៩០% ព្រោះចូលចិត្តកាហ្វេ ហើយផឹកស្ទើររាល់ថ្ងៃគ្មានទំនេរថ្ងៃ កាហ្វេប្រេនប្រេនក៏ចូលចិត្ត កាហ្វេមិនប្រេនប្រេនក៏ចូលចិត្ត ផឹកកាហ្វេប្រេន១ថ្ងៃ ផឹកកាហ្វេកញ្ចប់តម្លៃ៥០០៛ ២៩ថ្ងៃ បើចូលចិត្តផឹក មានន័យថាក្បែរកាហ្វេពិតមែនហើយ។
គេសើច!! វាមិនដែលមាន ស្រវឹងកាហ្វេ ចេះតែនិយាយតែម្តង!
ហេសហេស! តបទៅគេដែលសើច តែក៏មិនមែនតបក្នុងន័យផ្ចាញ់ផ្ចាលទេ គឺតបដើម្បីឲ្យគាត់សើចថែមទៀត ពិតមែនហើយ អស់មនុស្សម្នាគេស្រវឹងដោយសារផឹកស្រា វង្វេងគំនិត ពុលស្មារតី ស្រវឹងរហូតដល់ឆ្ងល់ថា ពេលដើរពីកន្លែងផឹកទៅផ្ទះវិញ«ចុម! អ្នកណាលើកផ្លូវទៅណាបាត់?»ដើរទន់ដើរទេរ។
តែអ្នកផឹកម្នាក់នេះវិញ ពិតជាខុសគេមែន ទៅជាស្រវឹងកាហ្វេទៅវិញ ស្រវឹងដោយកំពុង ទាញស្រូបយកផ្សែងហុយតិចៗ កៀកក្បែរមាត់កែវនោះ ផ្តើមដាក់មនោសញ្ចេតនា ចូលជ្រៅទៅក្នុងកែវកាហ្វេ ដាក់ឲ្យកប់ដល់បាតកែវ ពេលនោះអារម្មណ៍ អាចចេះស្រវឹងបានហើយ ស្រវឹងហើយមិនវង្វេងបែកស្លុយ ស្រវឹងហើយប្រែក្លាយស្រស់ស្រាយខួរក្បាល ស្រស់ស្រាយចេតនារម្មណ៍ គិតគំនិតវិជ្ជមាន នេះរាប់ថាជាវិធី កាត់បន្ថយភាពតានតឹងបានមួយផ្នែក របស់មនុស្សដែលខុសគេម្នាក់នេះ៕
គយគន់កែវកាហ្វេតែងសំណេរដោយ@កវីសន្សើមត្រជាក់

Similar Products

2508733579541602855

Add a review