ទេសចរណ៍ផ្លូវចិត្តអមហែហមដោយអារម្មណ៍

Not allow reviews

អត្ថបទ

     ស្រុកកំណើតនៅកោះកុង មិត្តភក្កិនៅស្វាយរៀង រស់នៅភ្នំពេញ គម្រោងដើរលេងកំពង់សោម ហួសដល់កំពតកែប កំពង់ចាមត្បូងឃ្មុំ។ ដើរមិនទាន់អស់ស្រុក ទាក់ចិត្តទេសភាព ស្ពានទន្លេបិទ វត្តហ្លួងព្រះស្តេចកនចូលជួបបានម្តង តាកែវស្គាល់ត្រឹមគិរីវង់។ ឥឡូវបែរលង់ចិត្តចម្លាក់អប្សរាអង្គរ ប៉ងទៅសៀមរាបផាប់ស្រ្តីតនោះអី។ ទីបំផុតប្រហែលនៅភ្នំពេញ ស្តាប់ចម្រៀងអានប្រលោមលោក ចាំលៃពេលទៅលេងសុំបាយ៣ពេលផង។ ព្រៃវែងកាត់ស្ពានវែងអន្លាយមនោរម្យអ្នកលឿង ចិត្តសឿងមិនខ្លាចបកមកតាខ្មៅខេត្តកណ្តាលចូលលេងផ្ទះសម្លាញ់ មិនខាតហើយចាញ់ចិត្ត គេក៏បបួលទៅលេងនៅពីរខេត្តទៀត​ ក្រចេះស្ទឹងត្រែងទស្សនាផ្សោតហែលទឹក នៅតែរលឹកចិត្តមិនដាច់ទឹកដីខៀវស្រងាត់រតនៈគិរីនិងមណ្ឌលគិរី ខេត្តផ្សេងទៀតក៏មិនឲ្យរំលងដែរ។ ដើរឲ្យគ្រប់តែមិនដឹងពេលណា អាស្រ័យលើពេល។
រៀបរាប់សរសេរបានប៉ុណ្ណឹង បើកហ្វេសប៊ុកលេងខមមិន សរសេររៀបរាប់តបទៅតបមកច្រើនតែមានសំណួរខ្លះចាក់ដោតចិត្ត ស្ទើរឆ្លើយមិនរួច ខាងក្រោមនេះជាសម្រង់ និងកែសម្រួលខ្លះៗហើយចងក្រងជាអត្ថបទ១តែម្តងកុំឲ្យខាត ទុកគ្រាន់អានលេងៗ ហែរហមអមអារម្មណ៍ តោះអានទាំងអស់គ្នា៖
ចេះមកពីណាភាសាផ្អែម? ចេះមកពីណាភាសាសរសើរ? ធ្លាប់ប្រើសម្តីសរសើរហើយផ្អែមបែបនេះដាក់មនុស្សប៉ុន្មាននាក់ហើយ?
    ចេះមិនមែនដោយមានអ្នកបង្រៀន ចេះដោយចេតនានៃចិត្ត ជាអ្នកបញ្ជារឲ្យនិយាយចេញមក សរសើរមនុស្សខុសដែរឬ ឃើញហើយសរសើរកប់ក្នុងចិត្ត ក្រែងលោគេមិនលឺគេមិនដឹង បើទប់មិននិយាយមិនបានទៅហើយក៏ធ្លោយនិយាយចេញតែម្តងទៅ។
ធ្លាប់និយាយខ្លះដែរដាក់សង្សារចាស់ កាលពីរាប់រយជិតពាន់ថ្ងៃមុន តែប្រហែលមិនដល់ហ្នឹងទេ មិនដឹងដែរពេលនេះចូលចិត្តនិយាយ តែមិនមែនផ្អែមបញ្ជោរឯណា តិចលោថាខ្ញុំប្រុសសម្តីព្រានទៅ? ខ្ញុំដូចព្រាននារីត្រង់ណា មិនដូចទេ។
មួយម៉ាត់ណាក៏សរសើរ! មួយម៉ាត់ណាក៏សរសើរ! ប្រហែលអាចគិតថាសរសើរ ជាលក្ខណៈក្នុងន័យបញ្ជោរ ហើយលេបខាប សម្តីព្រាន គិតហើយគិតទៀតពីដំបូងទី រហូតដល់ត្រឹមពេលដែលនិយាយឃ្លាចុងក្រោយនេះ អាចគិតទំនងដូចសម្តីព្រាននារីមែនខ្លះដែរ បកស្រាយការពារខ្លួនបន្តិចសិនក្រែងមានអ្នកយល់ មិនមែនដូចព្រានផង​ ព្រានព្រៃ? ព្រានបេះដូង? បើកសំណេរដែលបានសរសេររួចហើយវិភាគ មិនដូចទេ មិនសាវ៉ា មិនរាយមាយទេ តែអាចនិយាយបានថាត្រឹមតែជាបេះដូងរួសរាយ រាក់ទាក់ប៉ុណ្ណោះ គេសួរអ្វីក៏ព្យាយាមឆ្លើយ បើរវល់មិនបានតបភ្លាមៗ ក៏និងតបក្នុងពេលណាមួយវិញដែរ បើមិនបានតបហោចណាស់ ក៏បានដាក់រូបស្ញិញត្រឡប់ទៅមួយវិញដែរ បកស្រាយទម្លុះចេញពីចិត្តជ្រាបឆ្លងកាត់បេះដូង ជួនកាលប្រហែលដូចផ្អៀង ទៅជាអួតលើកតម្កើងពីខ្លួនឯងទៅវិញ មិនដូច្នោះទេ។ ពិតមិនហ៊ានបង្ខំឲ្យជឿ ក៏មិនអាចហាមមិនឲ្យចោទ បើគង់មិនជឿទៅហើយទោះសន្ធឹងបេះដូងឲ្យជាន់ឈ្លី១០ដងទៀត ក៏គេនៅមិនជឿ បំណាច់មិនមានចិត្តជឿទៅហើយបណ្តោយទៅ អង្វរឲ្យជឿក៏គេឆ្លើយត្រឹមមាត់ ថាជឿសិនទៅឆាប់ចប់ បានន័យគេគិតយើងក្នុងរូបភាពនោះទៅហើយ។​
     ស្រីៗគេប្រាប់ថា មនុស្សស្រីមិនមែនជារបស់ សម្រាប់លេងសើចទេ ដូច្នេះកុំឲ្យចាញ់ប្រៀបគេ ប្រុសៗគ្នាយើង ប្រាប់ទៅគេវិញថាមនុស្សប្រុស ក៏មិនមែនជាបេះដូងសិប្បនិម្មិត សម្រាប់គេសាកល្បងចិត្តដែរ មែនទេប្រុសៗគ្នាយើង?​ មិនមែនអួតពីប្រុសៗទេ គ្រាន់ចង់បកស្រាយ។
ពេលនេះ កំពុងប្រើអារម្មណ៍ដែលមានស្លាបដើម្បីហោះ បន្តដំណើរហោះទៅហើយថាមិនត្រូវហោះទៅដល់ដំបូលផ្ទះ មិត្តៗអ្នកអានផងក៏មិនដឹង បានឃើញតិចលោយក ដុំថ្មដេញគប់អីទៅ! សុំតែបាយ១ពេលទេ បានហើយចាំហោះទៅទៀត
ចាំបានហោះទៅ ចាំផ្ញើសារជូនដំណឹងជាមុន អារម្មណ៍មួយនេះវាមានស្លាប ពណ៌ក្រវេមក្រវាម ហោះក៏ហោះដើរក៏ដើរ មានមិត្តម្នាក់ថា បើដើរអណ្តែតអណ្តូងពេក ប្រយ័ត្នធ្លាក់លូណា តែធ្លាក់លូហើយមិនដឹងទេ ដៃក៏មិនព្រមតោងឲ្យឡើងវិញដែរ។
ដាច់ចិត្តមិនអាណិត? បើធ្លាក់លូទៅហើយគ្មានអ្នកអាសូរ អ៊ីចឹងមានតែប្រឹងឡើងខ្លួនឯង ទាំងក្លិនស្អុយជាប់ប្រាណ ហើយស្រវស្រវា សរសេរអត្ថបទ ទាំងស្អុយខ្លួនព្រោះស្អុយខ្លួន មិនស្អុយដល់ចិត្ត កិច្ចការសរសេររទោះធ្លាក់លូហើយ ក៏នៅតែសរសេរ៕
អត្ថបទបកស្រាយអារម្មណ៍ដោយ កវីសន្សើមត្រជាក់

Similar Products

9200892271663742202

Add a review