កម្សាន្តក្នុងទុក្ខលំបាក

Not allow reviews

អត្ថបទ



     សោះអង្គើយជីវិត កើតអារម្មណ៍ស្អប់ខ្ពើមការរស់នៅ។ ដកដង្ហើម ដូចរង់ចាំកំដរថ្ងៃស្លាប់មកដល់ ការឈឺចាប់ដក់ងំ យ៉ាងយូរក្នុងជីវិត យូរសែនយូរ។ ធុញជាមួយបញ្ហា ចាក់​ស្រែះ កើតឡើងមិនចេះចប់ មិនចេះហើយ។ ព្រហ្មលិខិតកម្រិត ដាក់ទោសផ្តល់ឲ្យផ្លូវដែលត្រូវដើរ ជួបតែភាពរដិបរដុប។ ភាពស្មោះត្រង់ ត្រូវបានភាពក្បត់ ឃុបឃិតជាន់ឈ្លីខ្លាំងសម្បើម។ តើត្រូវទ្រាំរហូតដល់ពេលណា? បើសូម្បីថ្ងៃសង្ខាររលត់ ក៏មិនអាចកំណត់បានផងនោះ។ ជាចំណាប់ខ្មាំង ជាឈ្លើយសឹក ឬមួយវាសនាចារមក ជាការដាក់ទណ្ឌកម្មជីវិតមែនទេ? ប្រឹងរស់នៅ ជួបតែភាពច្រណែននិន្ទា ប្រឹងសម្មាធិរកចិត្តស្ងប់ ក៏មានគេមកយាយីបង្ករឲ្យល្អក់កករ។ បើបែបនេះចង់ដើរទៅឲ្យហួស ទៅឲ្យផុតទ្វីបលោកនេះមែនទេ? ទៅគឺគង់តែបានទៅទេ តែមិនមែនពេលនេះទេ។ ទោះបើដឹងថាជីវិតម្នាក់ៗ មិនអាចគេចពីសេចក្តីស្លាប់បានក៏ដោយ។ តស៊ូរស់នៅលើទីលានជីវិត រស់ឲ្យមានន័យ រស់បំពេញសេចក្តីសុខ រស់ច្នៃកែខៃសេចក្តីទុក្ខ ឲ្យទៅជាសេចក្តីសុខ។ មិនពិបាកអីតែយើងម្នាក់ឯណា។
សម្តី ស៊ឺម៉ាអុី"ឆាកជីវិតមនុស្ស ត្រូវចេះរៀនកម្សាន្ត ក្នុងទុក្ខលំបាក"៕
កវីសន្សើមត្រជាក់

Similar Products

2274834672256923706

Add a review