ហេតុអ្វីអ្នកត្រូវអាន?

Not allow reviews

អត្ថបទ

•តើការអានត្រូវមានការបែងចែកអាយុ និងប្រភេទនៃសៀវភៅដែលត្រូវអានដែរទេ?
ក្មេងគួរអានប្រភេទសៀវភៅគំនូរជីវចល? វ័យជំទង់គួរអាន ប្រភេទសៀវភៅភាពជាអ្នកដឹកនាំ លើកទឹកចិត្ត ប្រលោមលោកស្នេហា? វ័យចំណាស់អាចអានតែសៀវភៅធម៌?
•តើការអានបែបណា ទើបមិនក្បត់ខ្លួនឯង? ឧទាហរណ៍ដាក់សៀវភៅក្នុងកាតាបរាល់ថ្ងៃ មុនចេញពីផ្ទះ គិតថាទៅរកទីកន្លែងណាមួយដើម្បីអាន ដូចជាតាមសួន ហាងកាហ្វេ តែពេលទៅដល់ទីនោះ ក៏ផ្តើមបើកទូរស័ព្ទលេង លេងរហូតមិនខ្វល់បើកសៀវភៅអាន សូម្បី១ទំព័រ ក្បត់ខ្លួនឯងឲ្យទាល់តែបាន។
ការអានដែលខ្ញុំ អានរាល់ថ្ងៃមាន២
.Offline អានសៀវភៅ កាសែត ទស្សនាវដ្តី ឯកសារក្រដាសនានា ដូចជាប្រវត្តិចម្លាក់ក្នុងសារមន្ទីរជាតិជាដើម.... អានបានប្រហែលពី៤០%ទៅ៥០%។
.Online អានតាមប្រព័ន្ធអុីនធឺណិត គេហទំព័រ ប្លក់ ហ្វេសប៊ុក ឬបណ្តាញសង្គមផ្សេងៗទៀត អានបានប្រហែលពី៦០%ទៅ៧០%។
ចូលរួមថ្ងៃនេះប្រមាញ់បាន៣(១ក្បាលអំណោយ ២ក្បាលទៀតទិញ)
ទទួលបាន៣សៀវភៅនេះហើយ ក៏ជិះកាត់ភ្លៀងមកផ្ទះ ត្រជាក់ចិត្តត្រជាក់កាយ៕

Similar Products

4262823043406726300

Add a review