លុបមិនជ្រះ

Not allow reviews

អត្ថបទ


អ្នកអាចនឹងខឹង នៅពេលមាននរណាម្នាក់ ដណ្តើមយកមនុស្សដែលអ្នកស្រឡាញ់ចេញទៅ។
អ្នកអាចនឹងស្តាយ នៅពេលមាននរណាម្នាក់ ដណ្តើមយករបស់ដែលអ្នកស្រឡាញ់ចេញទៅ។
អ្នកអាចនឹងខ្វល់ខ្វាយ នៅពេលមាននរណាម្នាក់ ដណ្តើមយកឱកាសដ៏ល្អរបស់អ្នកចេញទៅ។
ស្រឡាញ់ខ្លាំង ខ្លាចបាត់បង់ខ្លាំង តែបើបាត់បង់លឿន នោះការឈឺចាប់ក៏ខ្លាំង មូលហេតុគឺដោយសារមិនបានត្រៀមចិត្តទុកមុន។
ចូលចិត្តសរសេរដោយខ្មៅដៃ ព្រោះងាយស្រួលសរសេរ ងាយស្រួលរកទិញ សរសេរបានស្អាត បើសរសេរខុស គ្រាន់តែបង្វិលកន្លះជុំ លុបបានភ្លាមៗ។ តែរឿងរ៉ាវជីវិតវិញ រឿងខ្លះប្រើពេលយ៉ាងយូរ ឬក៏ប្រើពេលមួយជីវិត នៅតែលុបមិនជ្រះ ភ្លេចមិនអស់។ ស្អប់ខួរក្បាលខ្លួនឯង ដែលនៅបន្តចងចាំ រឿងដែលមិនគួរចងចាំ៕

តាមពិតទៅគឺមានវិធីច្រើនណាស់ ដើម្បីធ្វើឲ្យចិត្តអាចសម្រប ទៅនឹងកាលៈទេសៈដ៏មហាលំបាកលំបិនទាំងនោះ។ តើអ្នកប្រឹងលុប ដោយវិធីណាខ្លះ?

កវីសន្សើមត្រជាក់

Similar Products

3405297595002124361

Add a review