ស្នាមគំនូសឈឺចាប់

Not allow reviews

អត្ថបទ


តភាគពីអត្ថបទមុន ជាអត្ថបទតបក្នុងComment
ជាការពិតណាស់ដំណើរស្នាមគំនូសជីវិត មិនដូចស្នាមគំនូសខ្មៅដៃលើក្រដាសទេ។ ស្នាមជីវិត ជាស្នាមដែលមិនងាយនឹងរលុប ហើយក៏អាចជាស្នាមដែលលុបមិនជ្រះ វាប្រហែលនឹងតោងជាប់ រហូតដល់ថ្ងៃចុងក្រោយ។ រៀនកម្សាន្តក្នុងទុក្ខលំបាក រៀនបង្កើតស្នាមញញឹមថ្មីលើស្នាមរបួសចាស់ ពេលវេលាប្តូរផ្លាស់យូរៗទៅ គង់ទម្លាប់បាន។ មានសំណួរមួយ បើគេសួរខ្ញុំថា ពេលណាឈប់ឈឺចាប់? ខ្ញុំនឹងឆ្លើយទៅវិញថា មិនអាចកំណត់បានទេ អាច១ថ្ងៃ អាច១ខែ អាច១ឆ្នាំ ឬក៏អាច១ជីវិត។ អាចជាប់ឈ្មោះថាជាមនុស្ស ដែលមានស្នាមឈឺចាប់ តែដាច់ខាតមិនស្លាប់ដោយសារស្នាមរបួសដែលលុបមិនជ្រះនោះទេ។ក្តីសុខយើងនៅយើង ក្តីសុខគេនៅគេ មិនរំពឹងផ្ញើក្តីសុខនៅអ្នកដទៃទាំងស្រុងទេ។

#ថ្នាំកម្លាំងចិត្ត ជាអត្ថបទមួយដែលមានមិត្តអ្នកអានច្រើន បានប្រាប់មកវិញថា អានហើយលែងចង់ស្លាប់ ដោយផុយៗទៀតហើយ។ មានតែមនុស្សដែលមិនព្រមចាញ់ឧបសគ្គជីវិតទេ ទើបមាឱកាសដើម្បីឈ្នះ៕

កវីសន្សើមត្រជាក់

Similar Products

4549922310548026035

Add a review