នៅឃុំចិត្តដល់ណា?

Not allow reviews

អត្ថបទ


.នៅឃុំចិត្តដល់ណា?
.នៅបន្តដាក់សញ្ញាខណ្ឌលើចិត្តដល់ណា?
.នៅផ្តុំតែគំនរទុក្ខសោកដល់ណា?
.នៅចងចេតនាធ្វើបាបចិត្តខ្លួនឯងដល់ណា?
.នៅបណ្តោយខ្លួន ឲ្យដេកលក់ក្នុងមនោសញ្ចេតនាអតីតកាលដល់ណា?
តោះ ក្រោកឡើង ចាត់ទុកថាមានការជួប ក៏មានការបែក ប្រសិនជាការបែកដែលល្អៗ សង់ជាផ្នូរមិត្តភាព តែប្រសិនជាការបែកដែលឈឺចាប់ អាចដោតទង់កាន់ទុក្ខ កត់ចំណាំ កុំឲ្យវាកើតឡើងដដែលៗ ក្នុងជីវិតយើងច្រើនដងពេក
អត្ថបទចាស់ចំណងជើងដដែល រូបភាពជីវិតហ្មងសៅស្ងៀមស្ងាត់ដដែល

នៅឃុំចិត្តដល់ណា?
គុកគ្មានជញ្ជាំង ជញ្ជាំងឃុំចិត្ត ចិត្តមិនមានសេរីភាព ភាពរីករាយ​បាត់ទៅអស់ អស់គ្មានសល់សូម្បីបន្តិច តិចតួចក៏មើលស្ទើរមិនឃើញ ឃើញក៏ងងឹតស្ងាត់សូន្យ សូន្យមិនស្មើដល់មួយ មួយលានហេតុផលតែគ្មានចម្លើយ ចម្លើយនៅទីណាក៏មិនដឹង ដឹងត្រឹមថាចង់ទម្លុះរនាំងចិត្តមួយនេះចេញ ចេញឲ្យស្រឡះតែម្តង ម្តងជាពីរដងឬក៏អនន្តដងក៏គប្បីមានផ្លូវ ផ្លូវដើរនៃចិត្តសែនវេទនាក្រៃលែង លែងចិត្តដែលគិតបានត្រឹមគិតឲ្យរបូតទៅ ទៅឲ្យឆ្ងាយកុំនៅសន្សំច្រើនក្លាយជាភ្នំ ភ្នំដែលត្រូវសន្សំគឺភ្នំរីករាយ រាយលាយដោយការសប្បាយក្តីសង្ឃឹម សង្ឃឹមរហូតទោះដួលក៏ត្រូវងើប ងើបហើយដើរទៅទៀតកុំចុះចាញ់!!!!
ជាអត្ថបទដែលគ្មានសញ្ញាខណ្ឌ
រៀនដោះលែងចិត្ត!
រៀនស្រាយចិត្ត!
រៀនបើកចិត្ត!
@កវីសន្សើមត្រជាក់

Similar Products

6253107228112152172

Add a review