ល្ខោនបេះដូង

Not allow reviews

អត្ថបទ


      សម្រេចចិត្តជាក់លាក់ហើយមែនទេ? លែងទទួល លែងសាកល្បង លែងយកអារម្មណ៍ ទៅពាល់អារម្មណ៍បែបនោះទៀតហើយមែនទេ? អារម្មណ៍ពេលខ្លះវិញនោះ ទោះដឹងឈឺ ក៏នៅតែបំពាន យ៉ាងម៉េចក៏យ៉ាងម៉េចទៅ យ៉ាងណាក៏យ៉ាងណាទៅ ខាតចិត្តអស់ប៉ុន្មានទៀតនោះ ក៏មិនខ្ចីខ្វល់ នៅតែស្ម័គ្រដើរចូល។ សមរភូមិប្រទាក់ក្រឡាបេះដូង មិនសូវខុសពីសមរភូមិច្បាំងចម្បាំងជាក់ស្តែង គឺបើមិនឈ្នះ គឺមានតែចាញ់។ តែកុំភ្លេចណា៎! ល្ខោនសម្តែងលើឆាកវេទិកា មានអ្នកមើល មានអ្នកជួយសារោង តែបើជាល្ខោនស្នេហា ខ្សត់អ្នកមើល មិនសូវមានអ្នកដឹង បើពេលចប់ គឺចប់ហើយ អត់មានអ្នកណា មកជួយឈឺឆ្អាល ជួយសាបេះដូងឲ្យទេ៕
កវីសន្សើមត្រជាក់

Similar Products

994278676298622532

Add a review