ពណ៌

Not allow reviews

អត្ថបទ


គ្រាំពុលចិត្តវង្វេងគំនិត
អារម្មណ៍ទួញស្អិតពុះមិនដាច់
ខួរក្បាលក៏ស្កកដកសម្រេច
ឆួលងំបំណាច់ផ្កាជួយស្រាយ។

ចិត្តឯណាសេសសល់ស្រង់ចិត្ត
ពិភពនេះងងឹតសែនសូន្យសុង
ផ្លូវនោះដើរផុងដួលពិបាកក្រោក
មុខប្រឹងឱនឈ្ងោកផ្កាហើរក្លិន។

ចិត្តទម្លុះចិត្តដូចកាំបិត
ចាក់ចំបញ្ឆិតធ្លុះថែមធ្លាយ
ឈាមដក់ស្រោចស្រក់ដាបរោយរាយ
រឿងចាស់ឯនាយកប់ស្ងាត់ៗ។

ឆ្កួតតែឯងឲ្យឆ្អែតឆ្អន់សិន
យល់ច្រើនបំណិនសឹមលកលៃ
ដើរផ្សងព្រេងសន្សំខន្តី
លើកលែងអភ័យអតីតកាល៕

កវីសន្សើមត្រជាក់

Similar Products

4211202936333119943

Add a review