ពន្លឺមនោសញ្ចេតនា

Not allow reviews

អត្ថបទ

     One night under dark cloud and Sentiment Moon ដូចដេកកណ្តាលហ្វូងមូស តែគ្មានមុង ដូចរស់នៅកណ្តាលទីក្រុង តែគ្មានអគ្គិសនី។ ដូចមេឃមានដួងខែ តែបាំងពពកខ្មៅ ដូចបេះដូងខ្ញុំល្ងង់ខ្លៅ តែប្រឹងរក្សាស្នាមញញឹមគេទុក។ ដូចយប់មួយដែលចិត្តព្រួយយ៉ាងគំហុក តែខ្ញុំអាចអង្គុយស្តាប់សំឡេងខ្យល់ម្នាក់ឯង យ៉ាងកណ្តោចកណ្តែង។ យប់នេះបានត្រឹមទន្ទឹងស្តាប់សំឡេងខ្យល់សម្ងាត់ បាត់អស់មិនឃើញសូម្បីសត្វជ្រឹង ហើរជ្រែកមេឃខ្វែងខ្វាត់។ បន្ទប់ផ្ទះគេអមសងខាង គេបិទអំពូលគេងស្កប់ស្កល់អស់ទៅហើយ បន្ទប់ខ្ញុំក៏បិទអំពូលដែរ មានតែពន្លឺខែចាំងមកព្រាលៗ ចាំងចំលើផ្ទៃមុខ នៃមនុស្សសាមញ្ញម្នាក់នេះ។ នឹកពេលដែលនឹក មានន័យថាកំពុងតែនឹក នឹកខ្លាំងបានត្រឹមគយគន់ដួងខែ លួចខ្សឹបប្រាប់ដួងខែ អាចទៅរួចដែរឬ? គេមិនលឺទេ មុនពេលគេគេងលក់ គេមិនបានផ្តាំផ្ញើខែ ឲ្យចាំទទួលយកពាក្យនឹកពីខ្ញុំនោះទេ។ ខ្ញុំសើចអស់សំណើចនឹងខ្លួនឯង ដែលសម្ងំដ្រាម៉ា ទ្រាំឲ្យមូសខាំ នៅរានហាលជាន់លើនៃដំបូលផ្ទះ ដូចមនុស្សឆ្កួតចិត្ត។ ភ្លើងកុំព្យូទ័រ និងទូរស័ព្ទដៃភ្លឺស្ទង់ៗ ជះភ្ជុចដូចភ្លើងហ្វា ចំកែវភ្នែងទាំងគូ ទម្លុះឆ្លងកាត់កញ្ចក់វ៉ែនតា ទិដ្ឋភាពទាំងនេះ គ្មានអ្នកណាឃើញទេ ព្រោះគេគេងលក់អស់ហើយ សូម្បីតែអ្នកអានអត្ថបទមួយនេះ នៅយប់មួយនេះ៕
កវីសន្សើមត្រជាក់

Similar Products

3356289714434649421

Add a review