ពិបាកទ្រាំក៏ត្រូវតែទ្រាំ

Not allow reviews

អត្ថបទ

     ពិបាកទ្រាំ ក៏ត្រូវតែទ្រាំ ពិបាកទទួលយក ក៏ត្រូវតែទទួល ព្រោះរឿងដែលកើតឡើង វាបានកើតឡើងរួចទៅហើយ អ្នកក៏បានឈឺចាប់រួចទៅហើយដែរ។ ផ្លូវឈឺចាប់បើដើរជួបទៅហើយ គឺទៅមុខទៀត កុំទ័លហើយបញ្ចប់ដំណើរ កុំដោយសារតែខ្លាចការឈឺចាប់ រហូតក្លាយជាជំងឺបាក់ស្បាត។ ជីវិតមួយនេះ សុខនិងទុក្ខនៅលាយឡំគ្នា មួយជំហានខាងមុខជាក្តីសុខ មួយជំហានខាងក្រោយជាក្តីទុក្ខ វាសឹងតែក្លាយជាឃ្លាដាស់តឿន ដែលមានប្រសិទ្ធភាពបំផុត ចំពោះមនុស្សបរាជ័យ ក្នុងអតីតកាល។ អ្វីដែលប៉ងចង់បាន អាចសម្ងំនៅម្ខាងឯនាយជើងមេឃ ឆ្ងាយគ្មានថ្ងៃទៅដល់ តែមិនបោះបង់ដំណើរកណ្តាលទី ដើររហូតទាល់តែអស់វិនាទីជីវិត។ គ្មានអ្នកណាមកលួងលោមអ្នក តែកុំភ្លេចលួងលោមខ្លួនឯង ព្រោះមានតែអ្នកខ្លួនឯងទេ ដែលអាចនៅកំដរខ្លួនអ្នកបានគ្រប់ពេល គ្រប់ដង្ហើមចេញចូល៕

កវីសន្សើមត្រជាក់

Similar Products

8454339550916895317

Add a review