ត្រឹមជាការរាប់អាន

Not allow reviews

អត្ថបទ

price/ដកឃ្លាបេះដូង

      ខ្លាចបាត់បង់ទាំងមិនទាន់ក្បែរគេ ទាំងមិនទាន់ត្រូវជាអ្វីនឹងគ្នា ត្រឹមជាអ្នកស្គាល់គ្នា​ប៉ុណ្ណោះ។ ព្រួយព្រោះនឹក នឹកទាំងមិនដឹងថា គេកំពុងនឹកយើងវិញឬអត់ផង។ នេះគេហៅថាជាជំងឺស្នេហា និងកំពុងដើរធ្លាក់ក្នុងអន្លង់ស្នេហាហើយ។ សាកល្បងដកឃ្លាបេះដូង ពង្វាងមិនឲ្យគិតស្លុងជ្រៅពេក ជម្នះចិត្តដែលមានះជ្រុល។ ដាស់តឿនខ្លួនឯងថា នឹកគេតិចលោភ្លេចនឹកខ្លួនឯង គិតពីគេតិចលោភ្លេចគិតខ្លួនឯង ស្រឡាញ់គេតិចលោភ្លេចស្រឡាញ់ខ្លួនឯង។ ស្លាកស្នាមអតីតកាលដែលស្គាល់គ្នា កំពុងតែវេញជាចំណងធ្លុងមួយ បង្កើតឲ្យមានចិត្តស្រមើស្រមៃ រវើរវាយដោយមិនដឹងខ្លួន។ គ្រប់យ៉ាងគឺស្ថិតនៅក្នុងដែនកំណត់មួយ គឺជាការរាប់អាន មិនមែនស្នេហាទេ ត្រឹមរាប់អានបានហើយដើម្បីកុំឲ្យឈឺចាប់៕
កវីសន្សើមត្រជាក់

Similar Products

5203211718052788332

Add a review