យប់អាថ៌កំបាំង ភាគ២

Not allow reviews

អត្ថបទ

 



យប់អាថ៌កំបាំង
#ខាបព្រលឹងនាងចូលទៅក្នុងប្រអប់វ៉ែនតា
     មានវិធីណាឲ្យទឹកភ្នែកព្រៃអាចធ្វើដំណើរទៅជាមួយខ្ញុំបានទេ?​ ក៏ព្រោះសម័យបច្ចុប្បន្ន គេទំនើបរហូតមានរបស់ទំនើបៗពេញដៃគ្រប់ៗគ្នាទៅហើយនោះ ទឹកភ្នែកព្រៃមានដឹងទេ? សម័យប្រព័ន្ធឌីជីថលទំនើប មនុស្សដ៏ច្រើនស្អេកស្កះ ម្នាក់ៗសម្រុកកាន់តែឧបករណ៍ទំនើប ភាពទំនើបទាញចិត្តមនុស្សឲ្យប្រឹងរស់ក្នុងប្រជែងឥតឈប់ឈរទៅហើយ ខ្ញុំក៏ជាមនុស្សប្រជែងម្នាក់ដែរក្នុងចំណោមពួកគេ ប្រជែងនឹងដង្ហើមខ្លួនឯងដ៏សែនស្ងប់ស្ងាត់ មិនមែនប្រជែងឈ្លោះជាមួយអ្នកណា អ៊ីចឹងរឿងព្រលឹងអីហ្នឹង គេមិនសូវជឿ ឬក៏មិនជឿតែម្តង ដូចពេលនេះដូច្នោះដែរ បើខ្ញុំមិនបានចម្លើយពីទឹកភ្នែកព្រៃទេ ខ្ញុំថានឹងទឹកភ្នែកព្រៃជាមនុស្សកូនអ្នកភូមិក្បែរនេះ មិនមែនជាព្រលឹងនារីម្នាក់ ជាព្រលឹងអាចនិយាយជជែកជាមួយខ្ញុំទេ។ យើងទាំងពីររស់នៅភពផ្សេងគ្នាម្ខាងម្នាក់ហាក់ពិបាកណាស់ អាចនៅមានវេលាជែកជាមួយគ្នាបាននោះ មនុស្សរស់នៅឋានមនុស្សរីឯខ្មោចពិតគឺត្រូវរស់នៅឋានខ្មោចហើយ។ គិតចង់តែបន់ឲ្យទឹកភ្នែកព្រៃចាប់ជាតិឲ្យឆាប់ៗ ហើយនឹងអាលកំដរភាពសោការបស់ខ្ញុំនៅឋានមនុស្សទេ តែក៏នៅតែមិនត្រូវបើចាប់ជាតិពេលនេះ ក៏នៅគង់អាយុប្អូនខ្ញុំរហូតដល់ជាងពីរខ្សែដែរ ចាំយូរណាស់ទម្រាំទឹកភ្នែកព្រៃអាចចេះនិយាយ បើចេះនិយាយក៏មនុស្សទើបនិយាយមិនងាយយល់អារម្មណ៍មនុស្សធំពេញវ័យដែរ អ៊ីចឹងមិនល្អទេ។ ហ៊ឹម!! ស្មុគបាត់ទៅហើយ ថាមកពីស្មុគទើបមកអង្គុយទីនេះ ស្រូបយកភាពស្ងប់ស្ងាត់ មានឯណាខ្វល់រឿងមួយទៀតលើសដើម។ ទុកឲ្យខ្ញុំគិតបន្តិច ស្វែងរកវិធី ដើម្បីអាចធ្វើជាមិត្ត ហើយបន្តដំណើរក្បែរគ្នាបានរវាងមនុស្សនិងខ្មោចនោះ។ 
    នារីក្លិនពិដោរងារជាខ្មោចឈ្មោះទឹកភ្នែកព្រៃនោះក៏បានក្រឡេករកវិធីវិញម្តង នាងក៏និយាយទៅកាន់បុរសនោះ បងប្រុសចុះស្អីគេនៅក្នុងកាតាបដែលបងស្ពាយមកនោះ? ចេញពន្លឺព្រាកៗ ប្រាប់ខ្ញុំបានទេ? បុរសនោះក៏បានតប៖ ក្នុងកាតាបនោះ​ មិនមានអីច្រើនទេ មានតែកុំព្យូទ័រLaptopមួយ ឆ្នាំងសាកជំនួយPower Bankមួយ ដែលវាទាំងនោះជារបស់ដែលខ្ញុំខ្វះមិនបានក្នុងការតែងសរសេរសាច់ រឿងអត្ថបទទៅដល់មិត្តៗអ្នកអានរបស់ខ្ញុំ។ ទឹកភ្នែកព្រៃបន្តនិយាយ៖ តែពន្លឺនោះហាក់មិនមែនរបស់ទាំងពីរនោះទេ អ្នកកំលោះតបបន្តមកវិញ៖ អូ! មានមួយទៀតគឺប្រអប់វ៉ែនតារបស់ខ្ញុំសម្រាប់ដាក់វ៉ែនតា ដែលខ្ញុំកំពុងពាក់នឹងភ្នែកនោះអី។​ ទឹកភ្នែកព្រៃវាចា៖ ហ្នឹងហើយរបស់មួយនេះហើយដែលផ្តល់សញ្ញាបញ្ជាក់ប្រាប់ថា ខ្ញុំអាចទៅតាមបងបាន ដោយដាក់ខាបព្រលឹងខ្ញុំចូលទៅក្នុងប្រអប់វ៉ែនតាមួយនេះ​ កុំបារម្ភអីណាបងប្រុស ត្រឹមព្រលឹងខ្ញុំមួយមិនចង្អៀត រហូតដល់បងមិនអាចដាក់វ៉ែនតាបងបាននោះទេ ចាំពេលដែលព្រលឹងខ្ញុំដល់ទីនោះ ខ្ញុំសន្យាថានឹងជួយថែរក្សាវ៉ែនតារបស់បងចាត់ទុក ជាការតបស្នងដ៏តូចមួយ ដែលបងយល់ព្រម ឲ្យព្រលឹងខ្ញុំនៅក្នុងប្រអប់នោះ៕...

កវីសន្សើមត្រជាក់

Similar Products

7667330262000525148

Add a review