យប់អាថ៌កំបាំង ភាគ១

Not allow reviews

អត្ថបទ



យប់អាថ៌កំបាំង 
#នារីម្នាក់នោះជាអ្នកណា?
     កណ្តាលរាត្រីស្ងាត់ជ្រងំ រំលងអធ្រាត្រទៅហើយ មិនអាចមាននោះឡើយមនុស្សណាដែលមកអង្គុយនៅទីនេះ មានតែមនុស្សឆ្កួត វង្វេងខួរក្បាលម្តងម្កាលដូចខ្ញុំតែប៉ុណ្ណោះ ដែលចង់ដឹងចង់ប្រើអារម្មណ៍ដែលស្ងប់ ដែលស្ងាត់ ចង់ដឹងរហូតទាំងមិនខ្វល់ខ្លាចរឿងអភិនីហារ អប៉ីជំនឿខ្មោចទៀតផង។ អាចទៅរួចដែរឬទេ នារីម្នាក់ដែលអង្គុយបែរខ្នងនាមាត់ស្ទឹងនោះជាខ្មោច? ព្រោះត្បិតអីធ្លាប់ឮថាពីមុននៅទីនេះ ធ្លាប់មានប្រវត្តិរឿងទាក់ទងទៅនឹងការស្លាប់របស់នារីម្នាក់ បើអ្នកបានស្តាប់និងយល់ន័យអំពីការស្លាប់របស់នាង គឺមិនខ្លាចនាងសោះឡើយ។ មិនត្រឹមតែមិនខ្លាចតែអារម្មណ៍ខ្ញុំប្រាប់ថា ប្រសិនបើមានឱកាស នឹងសុំជួបនាងសន្ទនាបន្តិច។ សង្ឃឹមថានាងមិនបំបាំងកាយគេចមុខពីខ្ញុំ ហើយក៏គិតថានាងក៏មិនបន្លាចខ្ញុំឲ្យខ្លាច ក៏ព្រោះមនុស្សដូចខ្ញុំមិនដែលទៅធ្វើទុក្ខបន្លាចនរណាដែរផងនោះ។ គំនិតមួយក្នុងយប់សែនស្ងប់ ដែលគិតលឿនមាំយ៉ាងរហ័សនារំពេចនោះ ស្ងៀមធ្មឹងគិតប្លែកខុសពីមនុស្សដែលខ្លាចខ្មោច គឺខុសពីគេបន្តិច សន្មតក្នុងចិត្តថាមនុស្សឬខ្មោចទោះនៅទីឋានផ្សេងគ្នា តែមនោសញ្ចេតនា ខ្ញុំជឿថាប្រាកដជាមាន។ ដឹងត្រឹមថាចង់សន្ទនា ជាអារម្មណ៍ដែលចម្លែក មិនខ្លាច នៅតែមានះ ចង់ឈ្នះចិត្តដែលឆ្ងល់ ថានាងជាអ្នកណាឲ្យប្រាកដ។ ដាច់ចិត្តបន្ទរសួរទៅនាង៖ ឱអ្នកនាងអើយ! ទោះអ្នកនាងជាអ្នកណាក៏ដោយ ដំបូងឡើយដោយសារក្លិនពិដោរ ក្រអូបផ្កាអ្វីម៉្យាង បានប៉ើងតាមខ្យល់ទើរមកដល់ច្រមុះខ្ញុំ ទើបដំណើររបស់ខ្ញុំ មកដល់ទីនេះ បើមិនយល់ទាស់ទេអាចសុំបែរមុខមកឲ្យចំ ហើយជជែកជាមួយខ្ញុំបានទេ? បើអាចជាចម្លើយក្បោះក្បាយផងនោះ គឺប្រសើរណាស់អាចនឹងឲ្យខ្ញុំ យកចម្លើយទាំងនោះមកចងក្រង ជាអត្ថបទសរសេរចែកមិត្តភក្កិក្នុងហ្វេសប៊ុក បានដឹងផងដែរតើបានទេ? 
កវីសន្សើមត្រជាក់

Similar Products

8711113091825280447

Add a review