អានសារចាស់នឹករឿងចាស់ #សម្បកសារ

Not allow reviews

អត្ថបទ

 

    ស្ងាត់ៗសម្ងំបើកអានសារចាស់ៗ អត្ថន័យពីមុនច្រើនខ្លាំងណាស់ សម្តីយើងទាំងពីរ ប្រទាក់ក្រឡាមនោសញ្ចេតនាល្អណាស់។ មានពាក្យផ្អែម មានទាំងពាក្យលែបខាយ មានទាំងភាពងរង៉ក់ អន់ចិត្ត ស្រឡាញ់ក្នក់ក្នាញ់ ឈ្លោះត្រូវ ត្រូវហើយក៏ឈ្លោះ។ តែពេលនេះ សារទាំងនោះ ត្រឹមជាសម្បកសារប៉ុណ្ណោះ ព្រោះពាក្យសម្តីទាំងនោះ កប់តែនៅក្នុងប្រអប់សារ។ យើងលែងមានពេល សារសងសារស័ព្ទជជែក រៀបរាប់រឿងក្នុងចិត្ត ដូចមុនទៀតហើយ។
តើអូនអាចអានបេះដូងបងដាច់ទេ?
សួរថាបងចេះឈឺចាប់ទេ?
✓ឈឺគឺឈឺ តែបេះដូងបងអាចទ្រាំបាន ព្រោះជាមនុស្សធ្លាប់ឆ្លងកាត់អារម្មណ៍បាត់បង់ អាចយល់យ៉ាងច្បាស់អារម្មណ៍មួយនេះ ពេលនេះទីប្រឹក្សាបេះដូង គឺអារម្មណ៍៕
កវីសន្សើមត្រជាក់

Similar Products

7629727718787059320

Add a review