ស្រមោល

Not allow reviews

អត្ថបទ

 

     ខ្លួនប្រាណមួយដែលមានស្រមោល ជួនខ្លះជាស្រមោលពេលយប់ ជួនខ្លះជាស្រមោលពេលថ្ងៃ បើទោះជាស្រមោលដែលដេកទ្រេតរាបស្មើដីក៏ដោយ វានៅតែអាចមានចលនា ដរាបណាខ្លួនប្រាណយើងមានចលនា។ អារម្មណ៍នៃវិបត្តិក៏ដូច្នោះដែរ បើនៅទ្រឹងរហូតពេក គឺពិបាកស្រោចស្រង់ណាស់។ ការពន្យល់អារម្មណ៍មានក្តៅម៉ឺងម៉ាត់ មានត្រជាក់អត់ធ្មត់ តែការដោះស្រាយបញ្ហាទាំងអស់ មិនមែនសុទ្ធតែកំណត់ដោយវិធីក្តៅកម្លាំងបាយទាំងស្រុង ឬត្រជាក់ទន់ភ្លន់ជ្រុលពេកទាំងដុលដែរ អ្វីដែលគួរគិតយកទៅស្រាយនោះគឺប្រភេទនៃបញ្ហា និងកាលៈទេសៈ។ ខ្ញុំសន្មតខ្លួនឯងថាជាមនុស្សដែលស្រាយបញ្ហាជីវិតចាញ់ច្រើនជាងឈ្នះ តែនៅអាចក្រោកមកស្រាយជាមួយបញ្ហាជាច្រើនលើកទៀត ព្រោះបញ្ហាមុនៗខ្ញុំគ្រាន់តែរបួសដាប មិនមែនចាញ់ដោយរលត់ដង្ហើម។ រក្សាដង្ហើមបាន ឱកាសដើម្បីក្រោកមកឈរតទល់ជាមួយបញ្ហា នៅតែជាវិធីដែលគួរជ្រើសរើស៕ 
កវី សន្សើមត្រជាក់

Similar Products

5713491930194760424

Add a review