សំណាងធ្លាក់ពីលើមេឃ

Not allow reviews

អត្ថបទ


      អង់គ្លេសស្តាប់គ្នាមិនសូវបាន តែអាចនៅបន្តសន្ទនាទៅកើត ក៏ព្រោះម្នាក់នេះមិនសូវជាខ្លាំងខាងស្តាប់និងនិយាយ តែបានកាយវិការយោង គួបផ្សំឲ្យតែពេលនិយាយជាមួយគាត់ គឺចាប់តាំងមានប៊ិកមួយដើមក្រដាសមួយសន្លឹក ទុកគូសវាសងាយស្រួលពន្យល់។​ បើថាគឺថាតុងអង់គ្លេសខាងដៃគូរសន្ទានាខ្ញុំហ្នឹងវិញ ពេលខ្លះស្តាប់ឡើងចង់បែកវ៉ល់ ដូចលតឆាមួយចាន២៥០០រៀលក្រោយសាលាវ៉ាន់ដាអ៊ីចឹង ស្តាប់ទាល់តែរង្គើត្រចៀកផង ព្រោះតុងក្រុមចិនខាងគ្នាគាត់ និយាយតុងលឺតែឆឹ!ឆឹ! មិនមែនបង្អាប់ទេ តែជាការរពិតគ្នាគាត់១០នាក់ មាន៨នាក់ទៅហើយដែលតុងខ្យល់ភាសាគាត់ឆឹ! ឆឹ! បែបនេះ ម៉ាបែបពីរោះម៉្យាងដែរទៅ អ្នកដែលសន្ទនាខ្យល់ ឆឹ ឆឺនោះគឺជាមិត្តរួមការងាររបស់ខ្ញុំ ជនជាតិចិន ដែលមានស្រុកកំណើតនៅទីក្រុងឈិនទូប្រទេសចិន ហើយគាត់មកធ្វើការស្រុកខ្មែររយៈពេលប្រហែល២ឆ្នាំមកហើយ។ គាត់ចាប់ផ្តើមនិយាយរឿងមួយនោះប្រាប់ខ្ញុំថា Do you know shit of bird? That bird drop down the shit ស្តាប់ម៉ាភ្លែតអត់យល់ តែយល់កាយវិការ គាត់និយាយផងលើកដៃលើកជើងផង ងើបភ្នែកសម្លឹងឡើងលើផង ក៏យល់ហើយក៏តបទៅវិញថា យល់ថាអាវត្ថុហ្នឹងគេហៅថាស្អី គេមានន័យថាលាមកសត្វចាប, ចាបបន្ទោរបង់លាមក អាដែង!នែ៎ នែ៎! សំរ៉ាយឲ្យអសស់តែម្តងទៅឲ្យងាយយល់តែសុំដាក់ក្នុងវង់ក្រចកគឺ(អាចម៍ចាប, ចាបជុះអាចម៍ទម្លាក់ចុះក្រោម) គាត់ថាប្លែកមិនដែលជួបទេរាប់សែននាក់ផងក៏មិនងាយនឹងជួបប្រទះដែរ ថ្ងៃមួយសង្សាររបស់គាត់ដើរកាត់ទីក្រុងឈិនទូនៅព្រឹកព្រលឹមសុខៗត្រូវបានចាបជុះចំក្បាល គាត់នឹកស្មានថាស្អីគេ យកដៃទៅស្ទាបក្បាលហើយងើយឡើងលើ ក៏ឃើញចាបមួយក្បាលហោះហើរយ៉ាងរំភើយធ្វើដូចមិនខ្វល់ពីនរណា គ្មានជំពាក់អ្នកណាមួយរៀល ទម្លាក់មួយដុំឲ្យធូរពោះ ហើយក៏ហោះបន្តដំណើរទៅមុខទៀត។ ដល់ចំណុចនេះខ្ញុំក៏សើចហើយសួរគាត់ ថ្ងៃស៊យរបស់មិត្តប្រុសអ្នកហើយបើអ៊ីចឹងនោះមែនទេ? នាងសើចហើយតបមកវិញថា មិនស៊យទេ ធម្មតាស្អុយគឺវាស្អុយហើយ តែវាមិនអាចកំណត់ថាជារឿងស៊យណាស់ណាទេ គ្រាន់តែជាចំណែកដ៏តូចមួយ ដែលកើតឡើងចំពោះយើងនៅព្រឹកនេះប៉ុណ្ណោះ នរណាអាចទាយទុកបាននោះថាដើរទៅមុខជំហានបន្ទាប់ នឹងមានរឿងអ្វីកើតឡើង ឲ្យប្រាកដនោះ ចាបជុះដាក់ក្បាលថាស៊យ ហើយបើយន្តហោះទម្លាក់ដុំមាសដាក់បែរថាហេងឬ? មិនអាចគិតបែបនេះទេ ស៊យឬហេងកុំពឹងលើមេឃពេក សំណាងវាមិនមែនចេះតែធ្លាក់ពីលើមេឃទេណា ស្រុកចិនភាគច្រើនគេជឿលើហុងស៊ុយ តែក៏គេមិនដេកចាំសំណាងដែរ គឺគេចាប់សំណាង រត់រកសំណាង ហើយគេបង្កើតសំណាង ព្រោះគេថាដរាបណាក្រពះរបស់អ្នក នៅតែដំណើរការកិនអាហារ អ្នកត្រូវតែខំជានិច្ច។ ស្តាប់ការបកស្រាយមួយប្រាវរបស់គាត់ ហាក់ធ្វើឲ្យខ្ញុំភ្លឺភ្នែកចែស ពិតជាមានន័យមែនសំដីដែល ឆឹ! ឆឹ! តែមហាមានន័យ ប្រៀបបានដូចក្រដាសសុភាសិតមួយសន្លឹក តែអត្ថន័យរយលានប្រយោគទម្លាក់ពីមេឃហើយធ្លាក់ជ្រាបចូលដល់ក្នុងដួងចិត្តខ្ញុំ។ សរុបមកមនុស្សពិតអាចទទួលយកបទពិសោធន៍ជាច្រើន ពីមនុស្សនៅជុំវិញខ្លួន មិនថាជាតិសាសន៍ណាក៏ដោយ ឲ្យតែយើងអាចព្រមបើកចិត្ត គឺពិតអាចរៀនសូត្រពីគេទាំងនោះបានហើយ មិនត្រឹមរៀនសូត្រពីមនុស្សទេ ពេលខ្លះសឹងអាចនិយាយបានថា មនុស្សក៏អាចរៀនសូត្រពីសត្វបានដែរ នៅអត្ថបទក្រោយ ខ្ញុំនឹងសរសេររៀបរាប់អត្ថបទមួយ ក្រោមចំណងជើងថា (លួចរៀនចំណេះពីកូនឆ្កែ) សូមតាមដានអានដោយក្តីរីករាយ៕


អត្ថបទដោយ៖ កវីសន្សើមត្រជាក់

Similar Products

5569183241033356965

Add a review