បន្ថយល្បឿន

Not allow reviews

អត្ថបទ

  
  ចុម! ស្អីគេអញ្ចេះ? ថាម៉េច? បន្ថយល្បឿន? ទាក់ទងនឹងការបើកបរ? គោរពច្បាប់ចរាចរណ៍? ចម្លើយឆ្លើយយ៉ាងណាក៏បានដែរតែសម្រាប់ពេលនេះសុំលើកមកនិយាយពីការបន្ថយល្បឿនផ្លូវចិត្តឬល្បឿនកំហឹងមកចូលរួមពណ៌នាបន្តិច ពិតណាស់នរណារក៏ចេះខឹងដែរអារម្មណ៍មួយនេះរបស់មនុស្សវាបានផ្តល់ឲ្យនិងកកើតទៅលើមនុស្សគ្រប់ៗគ្នាគ្រាន់តែថាខឹងតិចឬច្រើនអាស្រ័យលើការគ្រប់គ្រងរបស់យើងរៀងៗខ្លួន អ្នកណាដែលថាមិនចេះខឹងសោះនោះ? ធ្លាប់លឺញឹកញយដងដែរពីមនុស្សស្លូតៗជាច្រើនពួកគាត់និយាយថាស្លូតណាស់ កំពូលខន្តីណាស់តែការអត់ធ្មត់របស់មនុស្សមានកំណត់។ នៅមិនហ៊ានសន្មតថាមិនមានមនុស្សដែលមិនចេះខឹងមិនចេះមានកំហឹង១០០ភាគរយទេ ក្រែងមានមែនតែគាត់មិនទាន់បង្ហាញមុខ។ ការខឹងក្រេវក្រោធជាអារម្មណ៍ដែលចាប់ផ្តើមឆេះឡើងហើយកើនឡើងកម្តៅ រីឯអ្នកដែលជាអ្នកបង្កាត់ភ្លើងនោះឡើងគឺចិត្ត គួរបង្វឹកចិត្តទម្លាប់ពេលខឹងម្តងៗ មិនថាខឹងមនុស្សជុំវិញខ្លួនឯង ខឹងនឹងបរិយាកាស ឬក៏ខឹងនឹងខ្លួនឯង ត្រូវចេះបន្ថយល្បឿនពីកំហឹងដែលខឹងលឿនខ្លាំងមកតិច ពីតិចទៅជាគ្មានកំហឹងវិញ ហើយគិតថាការខឹងមិនមានចំណេញអ្វីទេ ដូចដែលគេនិយាថា ខឹងខុសខឹងខូចខឹងខាតខកខានខូចការទេ ប្រើដង្ហើមឲ្យវែងៗហើយសម្រួលរកផ្លូវរំងាប់កំហឹង។ មានឃ្លាមួយនៃទស្សនៈវិជ្ជាអហិង្សារបស់ មហាត្មៈគន្ធីវីរៈបុរសឥណ្ឌាគាត់បាននិយាយថា៖គ្មាននរណាម្នាក់អាចធ្វើឲ្យយើងពិបាកចិត្តបានឡើយដោយគ្មានការយល់ព្រមពីខ្លួនយើងនោះ៕
អត្ថបទដោយ៖ កវីសន្សើមត្រជាក់

Similar Products

4038504726261446857

Add a review