ព្រលឹងខ្មោច ខាបព្រលឹង

Not allow reviews

អត្ថបទ

ភាគបន្ត
#វគ្គខាបព្រលឹងនាងចូលទៅក្នុងប្រអប់វ៉ែនតា
     មានវិធីណាឲ្យផ្កាព្រៃ អាចធ្វើដំណើរទៅជាមួយខ្ញុំបានទេ?​ក៏ព្រោះសម័យបច្ចុប្បន្ន គេទំនើបរហូតមានរបស់ទំនើបៗ ពេញដៃគ្រប់ៗគ្នាទៅហើយនោះ ផ្កាព្រៃមានដឹងទេ? ក្រុមហ៊ុនអេបផលទើបប្រកាសដាក់លក់ចេញថ្មីៗក្តៅៗIphone8 និងIphoneXទេណា យើងទាំងពីររស់នៅភពផ្សេងគ្នាម្ខាងម្នាក់ហាក់ពិបាកណាស់ អាចដើរលើវិថីជាមួយគ្នាបាននោះ មនុស្សរស់នៅឋានមនុស្សរីឯខ្មោចពិតគឺត្រូវរស់នៅឋានខ្មោចហើយ។ គិតចង់តែបន់ឲ្យផ្កាព្រៃចាប់ជាតិ ឲ្យឆាប់ៗហើយនឹងអាលកំដរភាពសោការបស់ខ្ញុំនៅឋានមនុស្សទេ តែក៏នៅតែមិនត្រូវបើចាប់ជាតិពេលនេះ ក៏នៅគង់អាយុប្អូនខ្ញុំរហូតដល់ពីរខ្សែរ ចឹងមិនល្អទេ ហ៊ឹម!! ស្មុគបាត់ទៅហើយ។
ទុកឲ្យកម្លោះវោហា មុខស្រស់ស្វែងរកវិធី ដើម្បីអាចធ្វើជាមិត្ត ហើយបន្តដំណើរក្បែរគ្នាបានរវាងមនុស្សនិងខ្មោចនោះ នារីក្លិនពិដោរមុខស្រស់ងារជាខ្មោចឈ្មោះ ផ្កាព្រៃនោះក៏បានក្រឡេករកវិធីវិញម្តង នាងក៏និយាយទៅកាន់កំលោះនោះ បងប្រុសចុះស្អីគេនៅក្នុងកាតាបដែលបងស្ពាយមកនោះ? ចេញពន្លឺព្រាកៗ ប្រាប់ខ្ញុំបានទេ? គាត់ក៏បានតប៖ក្នុងកាតាបនោះ​ មិនមានអីច្រើនទេ មានតែកុំព្យូទ័រLaptop មួយ ឆ្នាំងសាកជំនួយPower Bankមួយដែលវាទាំងនោះជារបស់ដែលខ្ញុំខ្វះមិនបានក្នុងការតែងសរសេរសាច់ រឿងអត្ថបទទៅដល់មិត្តៗអ្នកអានរបស់ខ្ញុំ។ ផ្កាព្រៃបន្តនិយាយ៖ តែពន្លឺនោះហាក់មិនមែនរបស់ទាំងពីរនោះទេ អ្នកកំលោះតបបន្តមកវិញ៖ អូ! មានមួយទៀតគឺប្រអប់វ៉ែនតារបស់ខ្ញុំសម្រាប់ដាក់វ៉ែនតា ដែលខ្ញុំកំពុងពាក់នឹងភ្នែកនោះអី។​ ផ្កាព្រៃលាន់មាត់៖ ហ្នឹងហើយរបស់មួយនេះហើយដែលផ្តល់សញ្ញាបញ្ជាក់ប្រាប់ថា ខ្ញុំអាចទៅតាមបងបាន ដោយដាក់ខាបព្រលឹងខ្ញុំចូលទៅក្នុងប្រអប់វ៉ែនតាមួយនេះ​ កុំបារម្ភអីណាបងប្រុស ត្រឹមព្រលឹងខ្ញុំមួយមិនចង្អៀត រហូតដល់បងមិនអាចដាក់វ៉ែនតាបងបាននោះទេ ចាំពេលដែលព្រលឹងខ្ញុំដល់ទីនោះ ខ្ញុំសន្យាថានឹងជួយថែរក្សាវ៉ែនតារបស់បងចាត់ទុក ជាការតបស្នងដ៏តូចមួយ ដែលបងយល់ព្រម ឲ្យព្រលឹងខ្ញុំនៅក្នុងប្រអប់នោះ៕...

សំណេរសាច់រឿង អាចនៅមានខុសអក្ខរាវិរុទ្ធច្រើន បើមិត្តបានឃើញចំណុចខ្វះខាត ឬខុសកន្លែងណាអាចខន្តី និងជួយផ្តល់ជាការស្ថាបនាផង។
អរគុណ! សាច់រឿងបន្ទាប់នឹងផុស នៅវេលាយប់វិញ ព្រោះរឿងខ្មោចអានពេលយប់ទើបចូលតួដាក់មនោសញ្ចេតនាល្អ!
ដោយ៖ កវីសន្សើមត្រជាក់

Similar Products

8214014021583587273

Add a review