ចំណតបេះដូងដែលមានសុវត្ថិភាពបំផុត

Not allow reviews

អត្ថបទ

     បើកភ្នែកនៅព្រឹកព្រលឹម ទាំងមិនទាន់បានទៅលុបមុខ ដៃក៏រាវទៅកាន់ទាញទូរស័ព្ទដៃបើកហ្វេសប៊ុកមើល លោតសារទទួលបាន សំណួរមួយពីមិត្តអ្នកអានថា៖ តើអាចជួយគេបានដែរឬទេ? គឺជួយស្វែងរកចំណតមួយ ដែលមានសុវត្ថិភាពបំផុត ហើយចំណតនោះ មិនមែនជាចំណតឡាន ចំណតកប៉ាល់ តែជាចំណតបេះដូង មិនអល់អែក ក៏ប្រញាប់ឆ្លើយទៅវិញយ៉ាងលឿន ទាំងមិនរារែក ទីនេះហើយ! ទីនេះហើយ រកត្រូវចំណតហើយ ថែមទាំងមិនគិតថ្លៃសេវាទៀតផង អាចចតបាន២៤ម៉ោងលើ២៤ម៉ោង តែបើចតហើយ ហាមចាកចេញបង្ហួសទៅមុខទៀត គឺត្រូវចតជាអចិន្ត្រៃយ៍ ព្រោះចំណតនេះ អាចផ្ទុកបានបេះដូងតែ១ប៉ុណ្ណោះ ស្នាមញញឹមរបស់គេម្នាក់នោះបានចតមកដល់ចំណតបេះដូងខ្ញុំបណ្តើរៗហើយ៕
សំណេរតែងនេះសរសេរនៅព្រឹកថ្ងៃទី ១០តុលា២០១៧ និងក្រោយពីលុបមុខ ផឹកកាហ្វេអស់មួយកែវតូចរួច៕
អត្ថបទដោយ៖ កវីសន្សើមត្រជាក់

Similar Products

6097904303551427696

Add a review