នារីម្នាក់នោះជាអ្នកណា?

Not allow reviews

អត្ថបទ

      #នារីម្នាក់នោះជាអ្នកណា?
កណ្តាលរាត្រីស្ងាត់ជ្រងំ រំលងអធ្រាត្រទៅហើយ មិនអាចមាននោះឡើយមនុស្សណា ដែលមកអង្គុយនៅទីនេះ មានតែមនុស្សឆ្កួត វង្វេងខួរក្បាលម្តងម្កាលដូចខ្ញុំតែប៉ុណ្ណោះ ដែលចង់ដឹងចង់ប្រើអារម្មណ៍ដែលស្ងប់ ដែលស្ងាត់ ចង់ដឹងរហូតទាំងមិនខ្វល់ខ្លាចរឿងអភិនីហារ អបុីជំនឿខ្មោចទៀតផង។ អាចទៅរួចដែរឬទេ នារីម្នាក់ដែលអង្គុយបែរខ្នងនាមាត់ស្ទឹងនោះជាខ្មោច? ព្រោះត្បិតអីធ្លាប់លឺថាពីមុននៅទីនេះ ធ្លាប់មានប្រវត្តិរឿងទាក់ទងទៅនិងការស្លាប់របស់នារីម្នាក់ បើបានស្តាប់និងយល់ន័យអំពីការស្លាប់របស់នាង ខ្ញុំគឺមិនខ្លាចនាងសោះឡើយ មិនត្រឹមតែមិនខ្លាចតែអារម្មណ៍ខ្ញុំប្រាប់ថា ប្រសិនបើមានឱកាស នឹងសុំជួបនាងសន្ទនាបន្តិច។ សង្ឃឹមថានាងមិនបំបាំងកាយគេចមុខពីខ្ញុំ ហើយក៏គិតថានាងក៏មិនបន្លាចខ្ញុំឲ្យខ្លាច ក៏ព្រោះមនុស្សដូចខ្ញុំមិនដែលទៅធ្វើទុក្ខបន្លាចនរណាដែរផងនោះ មនុស្សឬខ្មោចទោះនៅទីឋានផ្សេងគ្នា តែមនោសញ្ចេតនា ខ្ញុំជឿថាប្រាកដជាមាន ត្រឹមសន្ទនាជាអារម្មណ៍ដែលចម្លែក មិនខ្លាច នៅតែមានះ ចង់ឈ្នះចិត្តដែលឆ្ងល់ ថានាងជាអ្នកណាឲ្យប្រាកដ។ ឱអ្នកនាងអើយ! ទោះអ្នកនាងជាអ្នកណាក៏ដោយ ដំបូងឡើយដោយសារក្លិនពិដោរ ក្រអូបផ្កាអ្វីម៉្យាង បានប៉ើងតាមខ្យល់ទើរមកដល់ច្រមុះខ្ញុំ ទើបដំណើររបស់ខ្ញុំ មកដល់ទីនេះ បើមិនយល់ទាស់ទេអាចសុំបែរមុខមកឲ្យចំ ហើយជជែកជាមួយខ្ញុំបានទេ? បើអាចជាចម្លើយក្បោះក្បាយផងនោះ គឺប្រសើរណាស់អាចនិងឲ្យខ្ញុំ យកចម្លើយទាំងនោះមកចងក្រង ជាអត្ថបទសរសេរចែកមិត្តភក្កិ ក្នុងហ្វេសប៊ុកបានដឹងផងដែរ តើបានទេ?
កវីសន្សើមត្រជាក់

Similar Products

1935668393099935606

Add a review