សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំ ភាគ២

Not allow reviews

អត្ថបទ


*វគ្គអូសក្រឡារបស់បុរសបេះដូងខ្វះឈាមស្នេហា
ពេលវេលានៃការហែលទឹកបន្តជាច្រើនម៉ោងមានហែលមានស្ទីមនិងមានសូណា វេលាត្រលប់ទៅផ្ទះក៏ជិតមកដល់...!
រាជ ខ្ញុំដល់ម៉ោងត្រឡប់ទៅផ្ទះហើយ ដូច្នេះខ្ញុំឡើងទៅមុនហើយណា អូ! បាទ បាទ! គិតក្នុងចិត្តអុញបើបណ្តោយឲ្យនាងទៅទាំងមិនបានសុំអ្វីជាការទំនាក់ទំនងបែបនេះ តើធ្វើម្តេចអាចជួបស្រីស្អាតម្នាក់នេះបានទៅ? គិតហើយណារាជក៏ស្រែកសួរទៅកញ្ចនា អាទិត្យក្រោយកញ្ចនាមកហែលទៀតទេ? នាងតប អត់ទេខ្ញុំរវល់ទៅខេត្ត អូ! ស្តាយណាស់ ដូច្នេះធ្វើម្តេចអាចជួបកញ្ចនា បានទៀតទៅ?បានអ្នកណាបង្រៀនខ្ញុំហែលទឹកទៀតទៅ? ថាម៉េចរកអ្នកបង្រៀនហែលទឹក? ចឹងទៅលេងនៅខេត្តជាមួយខ្ញុំទេ?អាទិត្យក្រោយខ្ញុំទៅលេងនៅកំពង់សោម ជាមួយមិត្តភក្កិខ្ញុំពីរបីនាក់ទៀតតែសុទ្ធតែស្រីៗ ខ្លាចក្រែងតែរាជអៀនមិនហ៊ានទៅទេ (ណារាជតប) មែនឬកំពុងតែឃ្លានម្ហូបសមុទ្រស្រាប់ផង រឿងអៀនគឺអៀនហើយ តែបើមិនយល់ទាស់ទេអាចឲ្យខ្ញុំបបួលមិត្តភក្កិសង្ហាបស់ខ្ញុំម្នាក់នោះទៅដែរបានអត់? (កញ្ចនាតប)បានពិតជាបានកាន់តែច្រើនកាន់តែសប្បាយប្រុសស្អាតហើយបើមិនឲ្យទៅមិត្តភក្កិខ្ញុំស្តាយស្លាប់ហើយ នោះគេម្នាក់នោះគេឈ្មោះវិចិត្រ ប្រុសស្មោះស្នេហ៍មិនចេះសាវាធ្លាប់ខូចចិត្តដោយសារសង្សារក្បត់២ដងប៉ុណ្ណោះ សុភាពណាស់ ដូចខ្ញុំដែរតែខ្ញុំមិនសាវាហើយក៏ធ្លាប់ខូចចិត្តដែរ តែមិនមែនខូចចិត្តដោយសារសង្សារទេ ខូចចិត្តដោយសារលួចស្រលាញ់នារីម្នាក់ ចង់ដឹងអត់ម្នាក់នោះគឺជានរណា? និយាយទាំងទឹកមុខព្រិចភ្នែកលក្ខណះស៊ីញ៉ូទៅកាន់កញ្ចនា ចង់ទម្លាក់ពាក្យដែលខ្លួននិយាយនោះថាម្នាក់នោះជាកញ្ចនា លឺបែបនោះកញ្ចនាហាក់អៀនទឹកមុខឡើងក្រហម ក៏ដើរបង្ហួសទៅទីផ្លាស់ប្តូរសម្លៀកបំពាក់ តែមុនទៅក៏ឆ្លៀតតបមកណារាជដែរ ដឹងតើ តែម្នាក់នោះប្រហែលគ្មានវាសនាជាខ្ញុំនោះទេមើលទៅ។ មិនធម្មតាមែនកំលោះណារាជម្នាក់នេះត្រឹមតែមកហែលទឹកម្តងសោះអាចមានឱកាសខាបបេះដូងនារីម្នាក់ឲ្យលង់បាត់ទៅហើយ ទោះបើជាស្នេហាទើបតែចាប់ផ្តើមក៏ដោយមិនទាន់ឡើយពាក្យសុំស្រលាញ់និងពាក្យព្រមស្រលាញ់ តែយើងអាចសន្មតបានថាពន្លកស្នេហាបានដុុុះផុសឡើងហើយ ហាក់ដូចជាមនោសញ្ចេតនាកំពុងតែហែលអណ្តែតពាសពេញអាងហែលទឹកហើយ។​ កញ្ចនាប្រហែលជា១០នាទីក្រោយក៏ត្រឡប់ពីកន្លែងផ្លាស់សម្លៀកបំពាក់ហើយអមដោយទឹកមុខញញឹមទៅកាន់ណារាជដែលត្រាំខ្លួនក្នុងអាងហែលទឹកនៅឡើយនោះ ទៅមុនហើយណា ណារាជមិនអស់ចិត្តក៏សួរ១សំនួរបន្តទៀត ឲ្យខ្ញុំទាក់ទងកញ្ចនា តាមណាដើម្បីបានទៅកំពង់សោមអាទិត្យក្រោយនោះ? កញ្ចនាតបអូ! ប៊ិះភ្លេច អាចអេដហ្វេសប៊ុកមកខ្ញុំ FlowerNa December មិចៗចាំឆាតយប់ណា ណារាជតបយ៉ាងលឿនបាទ!ចាំអេដទៅ ស្រីស្អាត December កញ្ចនា ក៏លើកដៃលាBye!Bye!រាជ បន្ទាប់កញ្ចនាហើយក៏ងាកទៅញញឹមលាវិចិត្រផងដែរ ណារាជដោយហេតុតែខ្លាចភ្លេចក៏ស្ទុះវឹងទៅកាន់ទូរស័ព្ទស្រវ៉េស្រវ៉ាអេដទៅកញ្ចនា ភ្លាមមិនទុកយូរក្រែងលោភ្លេច វ៉ាវស្អាតណាស់ ស្អាតណាស់ ខាងក្រៅក៏ស្អាតខាងក្នុងហ្វេសប៊ុកក៏ស្រស់ ឡូយត្រង់Background ហ្នឹងតែម្តង វិចិត្រ! វិចិត្រ!មកនេះគ្នាណែនាំឲ្យស្គាល់សង្សារក្នុងចិត្តគ្នាវើយ វិចិត្រក៏តប អើហើយវាមានរឿងអី សង្សារក្នុងចិត្តអីហ្នុង មិនប្រាប់ក៏ដឹងថានារីម្នាក់ក្នុងចិត្តឯងនោះជាស្រីស្អាតម្នាក់អំបាញ់មិញដែរ ឯងនេះ មានក្រឡាដើរល្អរហូតដើរចូលមកដល់ភ្នែកគ្នាជាអ្នកទាញចិត្តទៅរកស្រីស្អាតម្នាក់នោះមុនឯង តែដល់ពេលកាយវិការដើរទៅរកស្នេហ៍បែរជាឯងមុនគ្នាទៅវិញ ណ្ហើយទុកឲ្យឯងទៅចុះគ្នាសុខចិត្តដកចិត្តទុកដង្ហើមរកអ្នកផ្សេងមិនដណ្តើមពួកម៉ាកទេ ម៉្យាងនាងដូចជាចាប់អារម្មណ៍លើឯងដែរតើ។ ណារាជតបទៅវិចិត្រ មិនសំខាន់នាងចាប់អារម្មណ៍លើគ្នាឬអត់ទេ សំខាន់ពេលនេះបេះដូងរបស់គ្នាកំពុងតែប្រាប់កែវភ្នែកគ្នាថាមិនបាច់ទៅរកពេទ្យទិញថ្នាំវីតាមីនជំនួយភ្នែកអីទេ គឺស្រីស្រស់ម្នាក់នេះហើយជាវីតាមីននៃកែវភ្នែកទាំងសងរបស់ខ្ញុំ (វិចិត្រលាន់មាត់) ស្អីគេអាសម្លាញ់នេះដល់ម្លឹងផង វីតាមីនស្អីអញ្ចេះដូចជាមិនដែលលឺ ចេះតែប្រូតែម្តងអានេះ! តោះហែលទឹកបួនប្រាំជុំទៀតហើយឡើងត្រឡប់ទៅផ្ទះ នឹងអាលចេញទៅដាក់ស៊ុបម៉ាឆ្នាំងយកវីតាមីនបន្លែនិងសាច់វិញមកវីតាមីនកែវភ្នែកអីណាទេ ចេះតែអណ្តែតអណ្តូងមើលតែប្រលោមលោក ប្រុសស្អាតជិះសេះសទៅជួបព្រះនាងមែនទេ? (ណារាជតបវាចាបកទៅវិចិត្រវិញ) មិនមែនជិះសេះសទៅជួបព្រះនាងទេ តែគឺបុរសបេះដូងខ្វះឈាមស្នេហាជិះឡានក្រុងទៅជួបស្រីស្អាតនៅកំពង់សោមអាទិត្យក្រោយ។ វិចិត្រនិយាយម្តង ស្អីឡានក្រុង? ទៅកំពង់សោម? កុំប្រាប់ណាគ្រាន់តែបានហែលទឹកក្បែរស្រីស្អាតប៉ុណ្ណឹងក៏មានណាត់បាត់ទៅហើយ? ហើយចាំតិចទៀតចាំគ្នារៀបរាប់ប្រាប់តោះហែលទឹកសិន(ណារាជនិយាយទៅកាន់វិចិត្រ)។ កំលោះសង្ហាទាំងពីរក៏បន្តហែលទឹកយ៉ាងរីករាយ វេលាក៏ដូចជាជិតយប់ងងឹតទៅហើយនោះក៏ដល់វេលាល្មមដែលហាងស៊ុបឆ្ងាញ់ដែលពួកគេទាំងពីរគ្រោងទៅនោះបើកដែរ ពួកគេក៏ឡើងពីអាងហែលទឹកហើយដើរទៅបន្ទប់ផ្លាស់សម្លៀកបំពាក់រួចក៏ចេញបន្តដំណើរទៅកាន់គម្រោងបន្ទាប់ទៀត។
......

ប្រលោមលោកខ្នាតខ្លីដោយកវីសន្សើមត្រជាក់

Similar Products

8762950088109941348

Add a review