ខួរក្បាលអន់ជាងសំរាម

Not allow reviews

អត្ថបទ

   
     ខួរក្បាលអន់ជាងសំរាម បាត់បង់អស់មនសិការ បាត់បង់អស់តម្លៃរបៀបរបបនៃការរស់នៅ ទៅណាមកណាមិនចោលគំនិតចោលម្សៀត ចោលម្សៀតរហូតគេតិះដៀល បើថាមិនចេះមានគំនិតស្រលាញ់បរិស្ថានទេ កុំស៊ីកុំផឹក ព្រោះថាបើមិនស៊ីមិនផឹក វាគ្មានទេសំរាមនោះ ស៊ីហើយផឹកហើយក៏បោះសំរាមពាសវាលពាសកាល អើយ! អើយ!​ម្ចាស់ថ្លៃអើយ ពេលណាភ្ញាក់គំនិតលុបចោលទង្វើចោលម្សៀតនេះចោលទៅ? ចោលសំរាម ​ជាន់ស្មៅសួន មិនអស់ចិត្តទៅឈរជុះនោមដាក់ច្រាំងទន្លេទៀត ធុងសំរាមមាន ផ្លូវដើរវាងសួនមាន បង្គន់ក៏មានម្តេចក៏មិនតាមរបៀបគេរៀបចំទៅ ចូលចិត្តណាស់អាផ្លូវកាត់ហើយអាងអីឲ្យគេដៀល តាំងឡើងខឹងគេ បកសម្តីមកគេវិញថាពូកែទើស ហើយបើបែបៗហ្នឹងហើយមិនឲ្យគេទើសយ៉ាងម៉េចកើត។ ចប់ដោយខ្ជិលវាចារាល់ឆ្នាំពេកហើយណា អាណិតក្រុមបុគ្គលិកជាអ្នកបោសសំរាមផង បើនៅតែធ្វើបែបនេះតម្លៃរបស់អ្នកមិនស្មើនឹងសំរាមផង៕
អត្ថបទដោយកវីសន្សើមត្រជាក់

Similar Products

8524761184223283103

Add a review