សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំ ភាគ៦

Not allow reviews

អត្ថបទ

   
តោះ!ថ្ងៃអាទិត្យមិនដឹងទៅណាមែនទេ? អផ្សុកដែរទេ? មនោសញ្ចេនាចិត្តបេះដូងអារម្មណ៍មានសីតុណ្ហភាពប៉ុន្មានអង្សារសេដែរថ្ងៃនេះ? ប្រាប់ខ្ញុំបានទេ? ចេះតែសួរៗទៅ សម្រាប់ខ្ញុំត្រជាក់ស្ទើរកកទៅហើយ ត្រជាក់ហើយនៅមិនអស់ចិត្តឆ្លៀតមកអង្គុយផឹកកាហ្វេត្រជាក់មួយកែវថែមទៀត នៅហាងកាហ្វេអាម៉ាហ្សូនក្បែរស្តុបបូកគោ ក៏បានរៀបចំប្រលោមលោកបង្ហោះចែកចាយដល់មិត្តអ្នកអានតែម្តង អានលេងៗកំដរចិត្តនិងភ្នែក តោះ!ប្រលោមលោកខ្នាតខ្លីនៅខាងក្រោមនេះ

#រាត្រីរន្ធត់បន្លាចចិត្តបែរក្លាយជារាត្រីភ្ញាក់ផ្អើល
************************** 
កញ្ចនានិងណារាជដើរត្រលប់មកដល់កន្លែងតូបដែលអង្គុយជុំគ្នាវិញក៏រីករាយជួបជុំគ្នាប្រហែល១ម៉ោងក្រោយពួកកេក៏ត្រលប់ទៅកាន់សណ្ឋាគារវិញដើម្បីរៀបចំងូតទឹកនិងបន្តដំណើរដើរលេងទៅកាន់កន្លែងលំហែរចិត្តបន្ទាប់ទៀត គឺទៅកាន់ហាងស្រាCookTail ដែលគេហៅថាតូបបារបារាំងក្រេបស្រាCookTail ម្នាក់១កែវ ក្រេបបណ្តើរមានអមដោយភ្លេងចម្រៀងបណ្តើរ រាត្រីមានន័យ ប្រហែលម៉ោង១២យប់ទើបបានត្រលប់មកកាន់សណ្ឋាគារវិញ ម្នាក់ៗទំនងអស់កម្លាំងខ្លាំងក៏ចូលដំណេកលង់លក់រៀងៗខ្លួន។ ស្អែកឡើងមកដល់វេលាដំណើរកម្សាន្តក៏មានច្រើនហូរហែរទៀត ច្រើនណាស់ សប្បាយរហូតតែម្តង តែកវីសន្សើមត្រជាក់ដ៏មហាខ្ជិលផុតលេខម្នាក់នេះសុំសរសរកាត់ៗទៀតហើយ រៀបរាប់ដល់វេលាយប់តែម្តង នឹងអាលដល់វគ្គរន្ធត់ ឬក៏វគ្គស្វីតៗ ផ្អែមៗ ហើយអាចធ្វើឲ្យអ្នកអានស្លុងបេះដូងអាចស្រម៉ៃចង់ក្លាយជាតួក៏ថាបាន។
មេឃអើយមេឃហាក់មិនប្រណីសោះ ម្តេចមិនដូចរាត្រីម្សិលមិញ? ចន្ទរះថ្លាល្អណាស់ តែពេលនេះពពកខ្មៅពាសពេញអាកាសហើយក៏បង្អុរភ្លៀងមួយមេយ៉ាងធំ លាន់លឺនឹងសំណរស័ង្កសីដំបូលផ្ទះក្បែរៗសណ្ឋាគារ គាប់ជួននឹងផ្លេកបន្ទោរព្រាកៗទៀត ផ្គរហាក់គ្រហឹមដាក់ខ្ញុំម៉្លេះ? ដឹងទេថាខ្ញុំខ្លាច ម្តេចក៏ញាប់ញ័រយ៉ាងនេះ? នេះគឺជាសម្តីក្នុងចិត្តរបស់កញ្ចនាដែលកំពុងអង្គុយនៅមាត់ទ្វារនៃបន្ទប់សណ្ឋាគារ (កញ្ចនារៀបរាប់ទាំងភ័យបន្ត)ណារី នូណា និមលឯងចេញទៅក្រៅយូរម៉្លេះ? ពួកឯងប្រាប់គ្នាថាចេញទៅទិញថ្នាំតែមួយភ្លេតទេណា! ឥឡូវម៉ោងជិត១១យប់ហើយណា ហើយទូរស័ព្ទទាំងពីរទាំងបីមិនព្រមយកទៅទេ ទុកនៅហ្នឹងទាំងអស់ និយាយលាយដោយសំឡេងភ័យ តាមពិតទៅកញ្ចនាខ្លាចខ្មោចជាជាងខ្លាចផ្លេកបន្ទោរទៅទៀត។ ចំណែកមិត្តភក្តិរបស់កញ្ចនាទាំងបីនាក់ដោយសារគេថានិមលឈឺក្បាលខ្លាំងក្តៅខ្លួនខ្លាំងដូច្នេះក៏ជូនគ្នាទៅរកទិញថ្នាំនៅម៉ាតក្បែរនោះដែរ បាត់ជាងមួយម៉ោងទៅហើយមិនទាន់មកដល់ទៀត ភ្លៀងក៏កាន់តែខ្លាំងទៀត កញ្ចនាក៏......!!!!
សំឡេង ផាំង! ផាំង! បែកផ្កាភ្លើងឡើងចិញ្ចាច ភ្លឺពាសមេឃចាំងចូលមកដល់បន្ទប់សណ្ឋាគារតាមបង្អួច នោះគឺជាសំឡេងនិងពន្លឺនៃរន្ទះ បានបាញ់ដើមស្លាមួយដើមតូចលយទៅលើដែលខ្ពស់សន្លឹម ឆេះខ្លោចតែម្តង នរណាមិនភ័យនោះ នៅតែម្នាក់ឯងផង​ កញ្ចនាក៏កាន់តែរន្ធត់ក្នុងចិត្តព្រោះមិនដឹងថាទៅហៅអ្នកណា នៅតែចិត្តមិនដាច់ហ៊ានខលទៅណារាជ សុខចិត្តអង្គុយអោបក្បាលជង្គង់នៅកន្លៀតទ្វារ ហាក់កំសត់ណាស់ទៅកំពង់សោមដើម្បីដើរលេងឲ្យសប្បាយចិត្តមិនបានបែបនេះមកយំស្រក់ទឹកភ្នែកព្រួយទៅវិញ។ មិត្តភក្កិប៉ុន្មានអ្នកទៀតក៏ណាស់ដែរចេះទុកគ្នានៅយាមបន្ទប់តែម្នាក់ឯងទៅកើត រងារចិត្តដូចកូនមាន់ទើបធ្លាក់ពីលើសំបុកទៅហើយ មិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេ? រីឯណារាជនិងវិចិត្រវិញថ្មើរនេះទៅហើយប្រហែលដេកស្រម៉ុកខុលអស់បាត់ទៅហើយ តើឲ្យកញ្ចានារំពឹងដោះស្រាយភាពភ័យខ្លាចនេះដោយរបៀបណា? កំពុងតែស្លុតខ្លាចផងសំឡេងគោះបន្ទប់ តុក!​តុក! កញ្ចនាក៏ស្រែកសួរថានណារគេ? មិនលឺសំឡេងឆ្លើយសោះ ខំសម្លឹងមើលតាមប្រលោះចន្លោះនៃទ្វារមានកែវដែលសម្រាប់មើលមនុស្សនៅខាងក្រៅក៏មិនឃើញ ក៏ដាក់ខ្លួនអង្គុយបន្តទៀត មួយស្របក់ក្រោយក៏លឺសារជាថ្មីទៀត តុក!តុក! កញ្ចានាស្រែកសួរទៀត នរណាគេហ្នឹង? មើលតាមកែវចន្លោះទ្វារក៏នៅមិនឃើញទៀត ពេលនោះកញ្ចានាកាន់តែរន្ធត់លើសទ្វេរដងហើយ គិតក្នុងចិត្តប្រាកដណាស់គ្មានអ្វីក្រៅពីខ្មោចទេ ហ្នឹងហើយ!គិតហើយក៏បន់ឱលោកខ្មោចអើយខ្ញុំខ្លាចណាស់ទៅណាក៏ទៅៗ​កុំមកទីនេះបានទេ ដឹងទេថាខ្ញុំខ្លាច កុំលលេងនឹងខ្ញុំអីខ្ញុំមិនចូលចិត្តទេ ខ្ញុំសុំអង្វរ ហ៊ឹ!ហ៊ឹ! និយាយដោយសំឡេងយំហើយអង្គុយក្បាលឈ្ងោកលើជង្គង់ ៥នាទីក្រោយសំឡេងគោះទ្វារក៏មកជាថ្មីម្តងទៀត តុក!តុក! តុក! តែម្តងនេះដូចជាគោះសំឡេងខ្លាំងជាងមុនៗ កញ្ចនាក៏ស្រែកមកទៀតហើយប្រាប់ហើយថាទៅណាក៏ទៅៗកុំមកទីនេះ ដឹងអត់ថាគេខ្លាច? និយាយហើយក៏បើកទ្វារតែម្តងខ្ជិលសម្លឹង បើកទ្វារទាំងបិទភ្នែកព្រោះខ្លាច តែហេតុអ្វីក៏ភ្ញាក់ផ្អើលយ៉ាងនេះ មិនមែនមែនជាខ្មោចបែរជាពេលដែលបើកភ្នែកឡើងឃើញមនុស្ស៥នាក់ឈរនៅពីមុខទៅវិញពួកគេកំលោះសង្ហាណារាជ វិចិត្រ និងមិត្តភក្កិទាំង៣ដែលថាចេញទៅទិញថ្នាំនោះអី មិនមែនទៅទិញថ្នាំផងពួកគេចេញទៅទិញនំខួបកំណើតសម្រាប់កញ្ចានាទេតើ មាននំមួយធំសមល្មមដុតដោយទៀនហើយច្រៀងអមដោយសំឡេង Happy Birthday to You! Happy Birthday to You! រីករាយថ្ងៃខួបកំណើត! រីករាយថ្ងៃខួបកំណើត!
ញញឹមទាំងទឹកភ្នែកកំពុងស្រក់ហើយពេលនេះ ក៏និយាយក្រែងថាចេញទៅទិញថ្នាំហី? ហើយម៉េចក៏បាននំខួបទៅវិញ? ខួបខ្ញុំនៅអាទិត្យក្រោយទេតើម៉េចក៏ធ្វើឲ្យថ្ងៃនេះ? ទាំងអស់គ្នាសើច នូណាក៏និយាយ គ្មានថ្នាំអីទេហើយក៏មិនបានឈឺក្តៅខ្លួនអីដែរ សុំទោសពួកយើងកុហកឯង ពួកយើងទៅរកទិញនំខួបទេតើ បើធ្វើខួបឲ្យឯងអាទិត្យក្រោយឯងម្តេចនឹងភ្ញាក់ផ្អើលនោះ! ណារាជក៏និយាយបន្ទរថែម មែនហើយធ្វើចឹងទើបភ្ញាក់ពញ្ញាក់អារម្មណ៍ មើលន៎! ខ្ញុំបានឃើញទឹកភ្នែកនារីម្នាក់ហើយ ឈប់យំទៀតទៅ យំបែបនេះលែងស្រស់អស់ហើយ និយាយហើយក៏ហុចក្រដាសឲ្យកញ្ចនា នេះជូតទឹកភ្នែកចេញទៅ ស្រក់ទឹកភ្នែកលើនំខួបមិនផ្អែមអាចទៅជានំប្រៃដោយសារទឹកភ្នែកឥឡូវហើយ ជូតទឹកភ្នែកហើយបួងសួងផ្លុំទៀនទៅ ស្រីស្រស់ (កញ្ចានាតប) មិនដឹងទេ! ចង់មានមនុស្សម្នាក់ជូតទឹកភ្នែកឲ្យខ្ញុំគ្រប់ពេលខ្ញុំយំ ណារាជឆ្លើយយ៉ាងលឿន ព្រមកំដរហើយតើ កំដរកាន់ដៃឲ្យដល់ជើងមេឃ ចុងសមុទ្រហើយតើ រឿងអីគ្រាន់តែជូតទឹកភ្នែកជូនម្តេចថាមិនបាននោះ និយាយហើយក៏លើកដៃយកក្រដាសជូតទឹកភ្នែកឲ្យកញ្ចានា អីយ៉ា! ស្រស់វិញហើយតើ ស្អាត់ណាស់! វិចិត្រនិយាយកាត់ អឺ!នែ៎!នែ៎ រវល់តែស្វីតផ្អែម ផ្អែមជាងនំទៀតវើយ លឿនឡើងខ្ញុំឃ្លាននំណាស់ កាត់នំ កាត់នំ! ណារាជសើច!​មើលវា មើលវា មាត់វាមិនចេះទប់ទេ ឃ្លានមែនទេ? នេះទៀន លេបទៅកុំឲ្យពូកែប្រូ វោហា សម្តីពេកឯងនេះ និយាយចប់សំឡេងសើចលាន់លឺក្នុងបន្ទប់រីករាយណាស់ ដែលធ្វើឲ្យកញ្ចានាម្ចាស់ខួបមិនបានត្រៀមដឹងខ្លួនមុនទាល់តែសោះ។........!

ប្រលោមលោកខ្នាតខ្លីដោយកវីសន្សើមត្រជាក់

Similar Products

7275141302934656496

Add a review