ស្មោះមិនដល់ឆ្កែវត្ត

Not allow reviews

អត្ថបទ

 
     ជាអត្ថបទទី៣ដែលនិយាយពីឆ្កែទៀតហើយ អត្ថបទទី១កូនឆ្កែខ្មៅ អត្ថបទទី២ក៏កូនឆ្កែខ្មៅមុខជ្រួញហើយអត្ថបទទី៣នេះវិញរៀបរាប់ពីឆ្កែវត្តវិញម្តង ។ ឈឺចាប់ម្តងៗពិបាកក្នុងហឫទ័យឥតឧបមា ឈឺនឹងពាក្យដែលគេចំអកមើលងាយ ចង់តែរត់ឲ្យផុតផែនដីទេ លឺម្តងៗពេលទ្រាំសឹងមិនបាន ស្រក់ទឹកភ្នែកហូរដានតាមថ្នល់ ខ្លួនបា្រណត្រូវគេមើលងាយមិនអស់ចិត្ត គេវាយតម្លៃដល់បេះដូងទៅទៀត គេថាជីវិតមើលទៅពីខាងក្រៅមិនស៊ីវីល័យទៅហើយ ដូច្នេះគេរឹតគ្មានពេលមកពិចារណាដួងចិត្តមនុស្សដូចយើងទៀតទេ​ គេថែមថាមនុស្សដូចយើង ដូចជាកំប៉ុងទឹកក្រូចដែលគេផឹកទឹកក្រូចអស់ហើយ ក៏បោះបង្ហើរទៅលើថ្នល់រសាត់អណ្តែត វិលទៅវិលមក ជួនកាលក៏វិលទៅដល់កន្លែងមួយដែលវិលទៅមុខលែងបាន នោះគឺវិលចូលក្រោមកង់ឡាន ត្រូវបានកិនសំប៉ែតដូចចេកចៀន ។ យ៉ាងណាក៏ដោយចុះនៅតែមិនអស់សង្ឃឹម ធ្វើម្តេចជីវិតបែបនេះទៅហើយនោះ ចាត់ទុកជារឿងស៊យនៃឆាកជីវិតទៅចុះដែលបានជួបមនុស្សបែបហ្នឹង សុខចិត្តដើរចេញហើយកំណត់ថាមិនបានស្គាល់ បើជួបមុខត្រឹមជាអ្នកដទៃ កុំទៅចំណាយចាយពេលជាមួយមនុស្សដែលមើលមិនឃើញភាពស្មោះរបស់បេះដូងយើងធ្វើអ្វី ។ មានមនុស្សច្រើនណាស់ដែលគេយល់ពីតម្លៃនៃចិត្តស្មោះ សម្បកកាយមិនល្អតែយើងមានចិត្តស្មោះដូច្នេះវាប្រៀបបានដាវមួយដែលមុតស្រួច តែបើសម្បកកាយល្អហើយចិត្តចោលម្សៀតមិនស្មោះសរប្រៀបបាននឹងដាវដែលល្អបានតែឈ្មោះច្រែះចាប់សឹករិច​រឹលទៅវិញ ។​ អ្នកខ្លះពូកែណាស់ខាងពេបជ្រាយបន្ទាបបន្ថោកគេ ធាតុពិតខ្លួនឯងស្មោះមិនបានស្មើឆ្កែវត្តផង ។ ឆ្កែវត្តឆ្លាតណាស់ ស្មោះណាស់ ដេកយាមកុដិណា គឺនៅតែជណ្តើរកុដិនោះ ការពារម្ចាស់ណាស់ មិត្តភាពជុំវិញខ្លួនវារក្សាបានប្រសើរណាស់ វាអាចមានក្រុមមិត្តភក្តិជាឆ្កែដូចគ្នា ឬក៏ផ្សេងគ្នាមាន ឆ្មា ព្រាប ស្វា មាន់...និងសត្វផ្សេងៗទៀតដែលរស់ក្បែរគ្នា ។ ដូច្នេះគប្បីរៀនបើកបេះដូងឲ្យទូលាយ ហើយស្មោះដូចឆ្កែវត្តបន្តិច បើសិនជាអ្នកមានភ្នែកសម្រាប់សម្លឹង តែមិនចេះទម្លុះរបាំងឃើញបេះដូងស្មោះ អ្នកពិតឯកាជាងឆ្កែវត្តនៅថ្ងៃណាមួយជាក់ជាមិនខាន ៕

Similar Products

4227154424566847174

Add a review