ឆ្កួតចិត្ត

Not allow reviews

អត្ថបទ


ជាអត្ថបទលួងចិត្ត លួងទៅកាន់មនុស្ស ដែលកំពុងខូចចិត្ត ហើយក៏កំពុងលួងចិត្តមិត្តអ្នកអាន
     មិនដឹងថាបានក្លាយជាមនុស្សម្នាក់ ដែលឆ្កួតចិត្តបែបនេះតាំងពីពេលណាមកទេ​ គ្រាន់តែដឹងថាបានឆ្កួតចិត្ត ដោយសារដាក់ចិត្តស្រលាញ់ជ្រុលពេក ជ្រុលរហូតភ្លេចត្រៀមខ្លួនទឹកភ្នែក ភ្លេចត្រៀមចិត្តសម្រាប់ទទួលនូវភាព បាត់បង់ក្តីស្រលាញ់នោះ។ ណ្ហើយ! បើបាត់បង់ទៅហើយនៅឡើយស្តាយដល់ណាទៀត? បណ្តោយឲ្យរសាត់ទៅចុះ ល្មមឈប់ស្តាយស្រណោះហើយ កន្តើយៗព្រងើយឈប់គិតពីរឿងដែលបាត់បង់នោះចោលខ្លះទៅ បើថាបំភ្លេចមិនបានទេ មានតែប្រឹងបន្សុាំរស់នៅដោយចងចាំបណ្តោះអាសន្នសិនទៅ ហើយបើអាចភ្លេចបានពេលណាពេលនោះទៅ កុំផ្តោតលើវាពេក ត្រឹមជាមនុស្សដែលឆ្កួតចិត្តតែមិនស្លាប់៕

អត្ថបទសរសេរដោយកវីសន្សើមត្រជាក់

Similar Products

5563668001700999925

Add a review