ស្នេហាជាអ្វី?

Not allow reviews

អត្ថបទ

  
 ​ពិបាកកំណត់និយមឲ្យច្បាស់ណាស់ចម្លើយអាចឆ្លើយបានច្រើនយ៉ាង ថ្ងៃនេះសាកស្រង់យកចម្លើយឆ្លើយក្នុងន័យមុខវិជ្ជាដែលធ្លាប់រៀនម្តង
*ក្នុងភាសាខ្មែរស្នេហាជាកាព្យតាក់តែងបរិយាយអត្ថាធិប្បាយមានសេចក្តីផ្តើមនិងតួសេចក្តីតែខ្វះសេចក្តីបញ្ចប់ជួនកាលបែរជាបើកអានពីទំព័រទីបញ្ចប់ដេញមកទំព័រដើមទៅវិញ បែបនេះទ្រង់ពុលគំនិតយ៉ាងម៉េចមិនដឹង។
*ក្នុងគណិតវិទ្យាស្នេហាជាប្រមាណវិធីបូកដកគុណចែកគិតយ៉ាងណាក៏មិនឃើញសញ្ញាស្មើពិបាកជាងរូបមន្តប្រូបាប៊ីលីតេទៅទៀត។
*ក្នុងប្រវត្តិវិទ្យាស្នេហាជាការកត់ត្រាកំណត់ហេតុមាន​ នឹកនា រីករាយ រំជួលចិត្ត ក្រៀមក្រំ ទុក្ខសោក ហើយក៏អាចឈានដល់ទឹកភ្នែកពិបាកកត់ត្រាជាងកំណត់ហេតុកំណាយរាប់សតវត្ស។
*ក្នុងរូបវិទ្យាស្នេហាប្រៀបដូចជាតង់ស្យុងអ៊ីពែបូលហើយក៏មានប៉ូល+រត់ទៅរកប៉ូល- អាចបង្កើតចេញជាចរន្តក្តីស្រលាញ់មួយ។
*ក្នុងពលរដ្ឋវិជ្ជាស្នេហាគឺជាទស្សនៈនៃការវែកញែករកភាពស៊ីជម្រៅតម្លៃនៃមនោសញ្ចេតនា ហើយស្ថិតក្នុងក្រឹតក្រមសីល​ធម៌។
*ក្នុងគីមីវិទ្យាស្នេហាគឺជាកាតាលីករពន្លឿនល្បឿនប្រតិកម្មបេះដូងឲ្យលឿនខុសពីធម្មតារូបមន្តដោះស្រាយនៅសាលាគីមីវិទ្យានិយាយពីអាតូមនិងម៉ូលីគុលដោះស្រាយចេញទន្ទេញឆាប់ចាំ តែកាតាលីករស្នេហាទន្ទិញកាន់តែច្រើនរឹតតែពិបាកយល់។
*ក្នុងផែនដីវិទ្យាស្នេហាគឺជាកម្លាំងទំនាញរវាងចិត្តនិងចិត្តទាញខ្លាំងជាងកម្លាំងទំនាញផែនដីទៅទៀតពេលខ្លះហ៊ានទាំងស្រម៉ៃដល់ចង់បានភាពផ្អែមល្ហែមឆ្លងភពទៅទៀត។
*ក្នុងជីវវិទ្យាស្នេហាគឺជាទម្រង់នៃការងប់ងល់ខ្លាំងរហូតភ្លេចខ្វល់ទៅលើក្រពះនិងពោះវៀនដែលគេឲ្យឈ្មោះថាក្រពេញអង់ដូគ្រីនងប់ងល់ខ្លាំងពេកសឹងពិបាកជាងរូបមន្តផលបូកនុយក្លេអូទីត ឬរូបមន្តឌីបុិបទីតដែលកើតឡើងដោយអាស៊ីតអាមីនេ៕
អត្ថបទនេះដោយសារព្រឹកនេះមានអារម្មណ៍នឹកប្លែកខុសពីធម្មតា នឹកដល់លោកគ្រូអ្នកគ្រូខ្លាំងពេកក៏សរសេរឡើងតែម្តងទៅ
សិស្សកំសត់របស់លោកគ្រូអ្នកគ្រូម្នាក់នេះនឹកខ្លាំងណាស់ជួបគ្នាឆាប់ៗនេះ គ្រូអាចភ្លេចមុខសិស្សតែសិស្សម្នាក់នេះចងចាំលោកគ្រូអ្នកគ្រូមិនដែលភ្លេចឡើយ!!!
អត្ថបទដោយកវីសន្សើមត្រជាក់

Similar Products

6225649194640128311

Add a review