សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុ ភាគ៨

Not allow reviews

អត្ថបទ

វគ្គ
#ភ្ញាក់ពីព្រឹកកំដរអូនទៅមើលថ្ងៃរះ
#ចូលចិត្តដ្រាម៉ាណាស់យើងហ្នឹង
    ចូលដល់សាច់រឿងបន្ត បន្ទាប់ពីទូកធ្វើដំណើរច្រើនម៉ោងគួរសមដែរ ទូកក៏បានចងខ្សែដល់បង្គោលកោះបានសម្រេច យុថ្កាក៏ត្រូវបានបោះទម្លាក់ជ្រមុជចូលទៅដល់បាតទឹកកប់ក្នុងខ្សាច់រក្សាលំនឹងទូកកុំឲ្យរេ ម្នាក់ៗទឹកមុខរីករាយខ្លះស្រែកហ៊ោសប្បាយព្រោះបានមកដល់ទីដំណើរកម្សាន្តដ៏សែនត្រជាក់ភ្នែកត្រជាក់កាយ អារម្មណ៍ក៏ស្រស់ស្រាយរសាយអស់ទុក្ខកង្វល់ ក្រឡេកមើលចោលក្រសែភ្នែកទៅកាន់ទីឯនាយជើងសមុទ្រឆ្ងាយដាច់សន្លឹមមិនឃើញឡើយត្រើយ តែពោរពេញដោយក្តីសង្ឃឹម ទីនោះអមដោយជំនោររំភើយៗផងនោះពិតជាស្រស់ថ្លាប្រហើរកាយាមែន ជារឿយៗប្រហែល៥ទៅ១០នាទីម្តងមានបក្សីទាំងហ្វូងៗហោះហើរលើវេហា យ៉ាងខ្ញៀវខ្ញារប្រៀបដូចជាមកទទួលស្វាគមន៍អ្នកទេសចរណ៍យ៉ាងដូច្នោះដែរ។ មិនទំនេរហើយក៏មិនខ្លាចអស់ថ្មកាមេរ៉ាដែលបានសាកថ្មពេញទៅហើយនោះ អ្នកទេសចរណ៍មានចម្រុះជាតិសាសន៍ចាប់ផ្តើមផ្តិតយករូបភាពទាំងនោះ ដើមដូងទេរដូចទៅនឹងរបាំរាំរេកាច់ចង្កេះ ឈរប្របមាត់ឆ្នេរ ស្រមោលពពកដែលចាំងមកលើដីក៏រេបាញ់ផ្សែងប្រដេញទៅប្រដេញមក ជាទស្សនិយភាពល្អត្រកាលកណ្តាលផ្ទៃកោះ បើទោះអ្នកជាមនុស្សម្នាក់ដែលមានអារម្មណ៍សោះកក្រោះបំផុតក៏ដោយ ក៏ពិតមិនអាចទប់ឃាត់ភាពញញឹមមិនឲ្យផុសចេញមកក្រៅបានដែរ វាដូចជាការស្រូបយកអារម្មណ៍ដែលល្អៗចូលក្នុងពោះហើយបង្ហាញចេញមកវិញតាមស្នាមញញឹម។
ដើរលេងបានច្រើនកន្លែងរីករាយពេញមួយថ្ងៃដល់វេលាយប់ក៏សប្បាយហូរហែរ ការចរចារណាត់ផែនការសម្រាប់ដើរលេងនៅកន្លែងមនោរម្យនេះក៏មានច្រើនមិនចេះអស់ ក្នុងនោះពួកគេបាននិយាយណាត់គ្នាមុនថាគេងក្រោកពីព្រឹកទៅមើលថ្ងៃរះ ចង់ឃើញថ្ងៃរះក្រហមច្រាលស្អាតលាយឡំដោយបក្សាបក្សីហោះហើរម្តងមួយៗចេញពីទ្រនំហើរឆ្ពោះទៅរកចំណី។
*****វេលាព្រឹកព្រលឹមចូលមកដល់*****
បងរាជ ភ្ញាក់ឬនៅ? តោះមិនបាច់ទាន់លុបមុខទេ លឿនឡើងអូនចង់ទៅមើលព្រះអាទិត្យរះ កំដរអូនបន្តិចមក ចង់មើលព្រះអាទិត្យទើបរះនៅទីទឹកដីកោះនេះ ដើរប្រហែលតែ១០នាទីទៅដល់មាត់ឆ្នេរនោះហើយ ពួកអូនបាននិយាយគ្នាកាលពីយប់មិញហើយថាស្រូតភ្ញាក់ពីព្រឹកនឹងអាលទៅមើលភាពស្រស់ស្អាតនៅទីនោះ ហើយក៏គេងទ្រមក់ម្ល៉េះថ្មើរហ្នឹងហើយមិនទាន់ក្រោកទៀត? នេះជាសំឡេងឈរតឿនរបស់កញ្ចនាទៅកាន់ណារាជដែលនាងឈរចាំផងគោះទ្វារផងនៅមុខបន្ទប់ (ណារាជតប)ឈប់ៗសិន! ចូលមិនទាន់បានទេ ចាំមួយភ្លែតសិន បងរៀបចំបន្ទប់បន្តិចសិន។ តាមពិតមិនមែនរៀបចំបន្ទប់ឯណាគឺណារាជកំពុងតែស្រែកតិចៗដាស់វិចិត្រដែលកំពុងតែដេកលក់យ៉ាងឆ្ងាញ់លើកម្រាលក្តារបន្ទប់ទេតើ យល់សប្តិចម្លែកដែរទេដឹង? ណារាជប្រឹងស្រែកដោយប្រើសំឡេងថ្នមខ្លាចស្រីៗដែលឈរនៅខាងក្រៅលឺ មើលអាមួយនេះ អានេះ!មិនដឹងស្អីវាទេបែរជាដេកមមើរវើរវាយទៅដេកក្រោមគ្រែលើកម្រាលក្តារទៅវិញស្បែកខ្នងក្រាស់គ្រាន់បើ ពូកមានត្រឹមត្រូវមិនដេកទេ បើថាស្អុះក៏មិនត្រូវដែរ វិចិត្រ! វិចិត្រ!ក្រោកឡើងស្រីៗគេហៅទៅមើលថ្ងៃរះ ហេ!ហេ! អាពួកម៉ាក អើយ អើយ! ដាស់មិនក្រោកទៀត បើកទ្វារឲ្យគេចូលមកឃើញបែបហ្នឹងឥឡូវហើយ ឈប់ៗចាំតែបន្តិចទេ!នេះកឺជាការសន្ទនាឆ្លងឆ្លើយម្ខាងនៅក្នុងបន្ទប់ម្ខាងទៀតនៅក្រៅបន្ទប់។ (កញ្ចនា)យូរម្ល៉េះ? អូនដើរទៅមុនបណ្តើរៗហើយណា បាទ៣នាទីទៀតបងចេញទៅដែរហើយ។ (ណារាជតបទៅកញ្ចនា)។
*******
ប្រហែលប៉ុន្មាននាទីក្រោយមកពួកគេក៏បានទៅដល់កន្លែងដែលអាចឈរគយគន់មើលថ្ងៃរះដូចបំណង បើសម្លឹងមើលទឹកមុខវិចិត្រវិញហាក់មិនទាន់អស់ងងុយនឹងដំណេកដែលឆ្ងាញ់លើក្តារនោះ ស្ងាបបណ្តើរដៃអេះក្បាលមិនទាន់អស់ងងុយបណ្តើរ ព្រោះស្រូតប្រញ៉ាប់ដើរមកឲ្យទាន់ស្រីៗទាំងដោយសារណារាជដាស់ឲ្យក្រោកមក។
អាកាសធាតុធ្លាក់ត្រជាក់ធ្វើឲ្យរងាដល់អ្នកគ្រប់គ្នាមិនថាអ្នកមានគូឬអ្នកអត់គូ ថ្ងៃរះខ្យល់ត្រជាក់ក៏ធ្លាក់ ហាក់ចង់បង្កើតបរិយាកាសស្និតស្នាលឲ្យគូស្នេហ៍សាងជម្រៅបេះដូងថែមទៀត។ រងាទេ? ឃើញទេចង់មើលថ្ងៃរះពេកឥឡូវរងាញាក់ហើយ ខ្យល់សមុទ្រណា ហើយខែនេះផងបើមិនរងាទើបចម្លែកចេះសំណាងបងយកអាវធំក្រៅមកតាមការពារក្រែងរងាបងដឹងទុកមុនទៅហើយថាអូននឹងរងាអាកាសធាតុពេលព្រលឹម មកចាំបងដណ្តប់ឲ្យអូន ជាសម្តីដែលណារាជខ្វល់ពីកញ្ចនា (កញ្ចានានិយាយតប) បើបងឲ្យអាវនេះមកអូនដណ្តប់ហើយចុះបងបានអី មិនរងាវិញទេទៅហើយទេអី .....!!
ណារាជតបនិយាយទាំងទឹកមុខញញឹមហើយសម្លឹងទៅរកគូស្នេហ៍ បងមិនអីទេ បងស៊ាំនឹងភាពរងានេះឡើងធ្លាប់ទៅហើយ ជីវិតបងធន់នឹងភាពរងានេះណាស់ អូនដណ្តប់ចុះ រងារខ្លាំងប្រយ័ត្នផ្តាសាយ (កញ្ចនា)អត់ទេតែពេលនេះអូនមិនឲ្យបងរងាតែម្នាក់ឯងទេបើរងាក៏ត្រូវកំដរគ្នារងាទាំងពីរនាក់ដែរ បើអញ្ចឹង អាវមួយដណ្តប់ពីរនាក់ទៅ អង្គុយកៀកអូនបន្តិចមកហើយដណ្តប់អាវរួមគ្នា អូនចង់បានភាពកក់ក្តៅផ្លូវចិត្តពេលមានបងក្បែរបន្ថែមទៀត។
*****ឈុតសាសងរបស់ណារាជនិងកញ្ចនារៀបរាប់កាត់ៗត្រឹមហ្នឹងសិនទុករៀបរាប់រឿងរបស់វិចិត្រនិងនូណាខ្លះខ្លាចវិចិត្រមកតវ៉ា!!!ហាសហា! ខ្ញុំសរសេរតែងសាច់រឿងខ្លាចតួក្នុងរឿងនេះមកតវ៉ាទៀត មានបែបហ្នឹងមែនឬអត់? បើបែបនេះមែនរៀបរាប់សិនក្រែងវិចិត្រនិងនូណាមកមែនគ្មានពាក្យដោះស្រាយ គេអន់ចិត្តអីចប់ណ្តោយ!!***
ស្ទើរគ្រប់សកម្មភាពនៃអ្នកទេសចរណ៍នៅទីនោះ ជារូបភាពដែលសឹងតែគ្រប់ៗគ្នាមានគ្នីគ្នាមានក្រុមមានគូអស់ទៅហើយ បើនិយាយពីបុរសម្នាក់ឈ្មោះថាវិចិត្រជាបុរសដែលពូកែវោហោដែរនោះម្តេចនឹងថាមិនមានគូនោះ បើគេប៉ងបំណងរកគូតាំងពីភ្នំពេញទៅហើយនោះ ជាបុរសពូកែសំដីនិយាយ កំប្លែងក៏មិនសូវតិចដែរ រូបសម្បត្តិវិញសាច់ឈាមស្រស់ថ្លាដែរល្មមដែលពេលដើរទៅណាមកណាស្រីៗងាកមើលដែរហើយ ដូច្នេះពេលនេះសូមលើករៀបរាប់ពីដំណើរដើមទងពន្លកនៃក្តីស្នេហារបស់វិចិត្រនិងនូណាបន្តិចតើមើល មានលក្ខណៈបែបណាដែរ កម្លោះវោហាម្នាក់នេះអាចស្រូបទាញយកក្តីស្រលាញ់ពីនារីមុខម៉ត់រលោងនូណាបានដែរឬក៏យ៉ាង? ហើយមកកាន់ដៃខ្ញុំបែននេះពីពេលណាមក? ហើយអ្នកណាព្រមឲ្យកាន់បែបនេះ? ចង់ចំណេញហ្មងប្រុសមុខឌឺ ?នេះជាសំឡេងរបស់នូណានិយាយដោយសម្លឹងសម្លក់ដាក់វិចិត្រ (វិចិត្រតបឆ្លើយ) អូ! សុំទោសកាន់ភ្លេចលែង បានកាន់ដៃនូណាហើយមិនចង់លែងតែម្តងអាដៃនេះ! និយាយហើយក៏កាយវិការដកដៃចេញហើយយកដៃម្ខាងទៀតគោះទះទៅលើដៃស្តាំ បាច់ៗ! ប៉ាច់ៗ! ហើយនិយាយថាដៃឯងនេះកុំចេះតែហ៊ាន បានកាន់ហើយមិនចង់លែងតែម្តង នូណា!ខ្ញុំកាន់ភ្លេចលែងហ្នឹងណា ហើយភ្លេចហើយមែនទេ? អំបាញ់មិញខ្ញុំទាញដៃកញ្ចានារត់គេចពីរលកសមុទ្រនោះអី ខ្លាចទទឹកជើងនោះអី ឆាប់ភ្លេចម្លេះ?​ កញ្ចនាតបអូមែន! ភ្លេចមែន! ហើយអ្នកណាឲ្យលែងវិញ? បានតែរលកតូចៗចឹងទេមើលទៅទើបជួយទាញដៃខ្ញុំ ថាមិនត្រូវបើរលកធំៗវិញដូចជារលកស៊ូណាមិអី មិនស្រួលរត់ចោលខ្ញុំបាត់ហើយ (វិចិត្រតប)មិនឲ្យខ្ញុំលែងវិញម្តេចកើតបើភ្នែកសម្លក់ស្ទើរជ្រុះទៅហើយ អូហូ!មើលន៎!មើលតែភ្នែកនិងបបូរមាត់ក៏ដឹងថាកាចឆ្នាស់ដែរ ព្រះអើយ! រឿងរលកស៊ូណាមិបើថាបានត្រឹមទាញដៃប្រហែលរត់មិនទាន់ទេ ទាល់តែចាប់បីទើបរត់ទាន់បើមិនអញ្ចឹងទេឈ្លក់ទឹកសមុទ្រស្លាប់ក្លាយជាត្រីងៀតកណ្តាលមហាសាគរទាំងអស់គ្នាឥឡូវហើយ មើលមកខ្ញុំល្អបន្តិចៗ បន្តិចៗ! ប៉ុនចុងក្រចកក៏បាន មនុស្សខ្ញុំមិន អាត្មានិយមរត់ចោលមនុស្សដែលខ្ញុំស្រលាញ់បែបនេះទេ (នូណាតបដោយសំឡេងភ្ជុចបញ្ជាក់) ថាម៉េច? និយាយម្តងទៀតពាក្យចុងឃ្លាអំបាញ់មិញខ្ញុំស្តាប់មិនច្បាស់ (វិចិត្រនិយាយថែម) អូ! អូ!អត់មានអីផងខ្ញុំនិយាយពីរលកស៊ូណាមិនោះអី កុំភ័យខ្ញុំមិនរត់ចោលនូណាទេ តោះមើលនោះន៎ ថ្ងៃរះចាំងពន្លឺល្អណាស់ ស្រស់ដូចសម្រស់នារីម្នាក់ដែលខ្ញុំកួចចិត្តប៉ងស្រលាញ់អញ្ចឹង តែមិនដឹងជានាងនៅទីណា? មានឈ្មោះអី? ហើយកំពុងលាក់ខ្លួននៅទីណាទេ? (នូណានិយាយ) រៀបរាប់ធ្វើដូចកម្សត់ណាស់យើងហ្នឹង ចូលចិត្តដ្រាម៉ា មើលតែតួក្នុងសាច់រឿងប្រលោមលោក បើសិនជាវិចិត្រជាតួក្នុងប្រលោមលោកណាមួយមែនប្រហែលខ្ញុំលង់ស្រលាញ់ខ្លះ មិនជឿទេមុខហ្នឹងអត់មានសង្សារនោះ តោះកុំនៅធ្វើដូចកម្សត់ពេក ចូលចិត្តដ្រាម៉ាណាស់យើងហ្នឹង ជូនខ្ញុំដើរទៅមុខទៀត នោះគ្នាយើងដើរមកតាមក្រោយហើយ ! និមល ណារី កញ្ចនាមកលឿនឡើងថតទីនេះទេសភាពស្អាតៗណាស់.....!!!

ភាគបន្តមកដល់ឆាប់ៗនេះ....!!
ប្រលោមលោកខ្នាតខ្លីដោយកវីសន្សើមត្រជាក់

Similar Products

3297584993858407404

Add a review