សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំ ភាគ៥

Not allow reviews

អត្ថបទ

ដោយសារតែយប់នេះងងុយពេក ដូច្នេះក៏បង្ហោះពេលនេះតែម្តង​ប្រលោមលោកខ្នាតខ្លី
វគ្គ #ទំនាញបេះដូងសារភាពស្នេហ៍
សម្រាប់ភាគ៥អត្ថបទនៅខាងក្រោមនេះ
   បើមើលហើយសម្លឹងមកខ្ញុំហើយតើអាចដឹងដែរទេ បើសិនជាខ្ញុំមិននិយាយពាក្យក្នុងចិត្តដែលលាក់កប់ទុកប្រហែល១អាទិត្យមកហើយនោះ វាពិតជាលឿនណាស់មែនទេ? ស្គាល់ត្រឹមពេលមួយដ៏ខ្លីអាចឲ្យខ្ញុំព្រហើនហ៊ាន ប៉ងកប់ពាក្យក្នុងចិត្តបាននោះ ដូច្នេះជំនួសឲ្យការនិយាយចេញមកក្រៅជៀសវាងដើម្បីកុំឲ្យកញ្ចនាលឺ កញ្ចនាអាចចំណាយពេលប្រហែល១វិនាទី ហើយតម្រង់កែវភ្នែករបស់កញ្ចនាត្រង់ឲ្យចំកែវភ្នែកខ្ញុំមកណា មិនចង់ឲ្យកញ្ចនាលឺមែនពិតតែដួងចិត្តអន្ទះអន្ទែងខ្លាំងណាស់ឲ្យកញ្ចនាដឹងពីមនោសញ្ចេនាដែលរះមួយនេះ។ ម្តងនេះកញ្ចេនាពិតជាមិនអៀនហាក់មានទំនាញបេះដូងឲ្យត្របាញ់កែវភ្នែកឆ្ពោះទៅតាមសំណូមពររបស់ណារាជមែន ហើយក៏ល្មើសលើសពី១នាទីទៅទៀត សម្លឹងដោយញញឹមសើចលាក់បំណងក្នុងចិត្ត លាយជាទម្រង់មុខដ៏ស្រទន់ ហើយក៏ងក់ក្បាលទៅវិញ ហើយក៏តបវិញថាខ្ញុំយល់សំណួរនេះហើយ ខ្ញុំក៏មិនឆ្លើយដោយនិយាយវិញដូចគ្នាតែក៏ប្រាប់ចម្លើយតាមរយៈកាយវិការដូចគ្នា​ យល់ឬនៅប្រុសព្រាន? ឆក់បេះដូងខ្ញុំបានហើយ ស្គាល់យូរឬឆាប់មិនសំខាន់ អ្វីដែលសំខាន់និស្ស័យ។ ណារាជបន្ទាប់ពីទទួលបានឃើញការងក់ក្បាលគួបផ្សំស្នាមញញឹមនោះហើយ ក៏រំភើបក្រៃលែង ម្តងនេះដៃរបស់កញ្ចនាក៏បោះសំដៅទៅណារាជម្តងទៀតមិនមែនលូកទៅដើម្បីមូលគឺហុចទៅដើម្បីឲ្យណារាជកាន់ តោះ! រាជ! ជូនខ្ញុំដើរលេងទៅមុខទៀតខ្ញុំចង់ដើរមើលខ្យងលាក់ចិត្តនិងខ្សាច់លាក់ស្នេហ៍នៃក្តីស្រលាញ់នៅឆ្នេរនេះថាតើខ្យងលាក់ចិត្តនោះមានប៉ុន្មាន ណារាជមិនបង្អង់យូរក៏ចាប់កាន់ដៃរបស់កញ្ចនាតែម្តងកាន់យ៉ាងណែន ហើយឆ្លៀតតបផងដែរ ខ្យងលាក់ចិត្តអាចមានច្រើនតែខ្យងដែលសាកសមពន្យល់ដល់កញ្ចនាឲ្យបានយល់រយលានអត្ថន័យដូចគ្រាប់ខ្សាច់នេះមានតែមួយប៉ុណ្ណោះ យល់ទេ ស្រីស្រស់!!​ បញ្ជោរទៀតហើយ មិនដឹងដោយសារជាបំណងរបស់ណារាជឬក៏ជាបំណងរបស់អ្នកសរសរម្នាក់នេះទេ ដែលដូចជាប្រើញឹកញយពាក្យស្រីស្រស់នេះ មិនដឹងទេប្រហែលសុំលាក់ទុកជាអាថ៌កំបាំងសិន ខ្ញុំនឹងរៀបរាប់ប្រាប់នៅពេលក្រោយ។ បន្តដំណើរតាមមាត់ឆ្នេរមើលទៅលក្ខណៈផ្អែមល្ហែម ផ្អែមច្រើនរហូតភ្លេចបានរៀបរាប់ដល់ក្រុមតួផ្សេងទៀត មានវិចិត្រ នូណា និមល​និងណារី ពួកគេទាំងបួនក៏ផ្អែមល្ហែមដែរតែក្នុងន័យមិត្តភាពមិត្តភក្តិ ហើយក៏មានកូនមិត្តភាពទម្រង់ស្នេហាបង្កប់ក្នុងនោះដែរជាពន្លកត្រួយស្នេហាទើបដុះឡើងមិនចាញ់ណារាជនិងកញ្ចានាប៉ុន្មានទេ នោះគឺវិចិត្រនិងនូណា គ្រាន់តែយើងសុំដាក់ពន្លកនៃ១គូនេះនៅក្នុងវង់ក្រចកទុកមួយឡែកសិន ចាំរៀបរាប់នៅភាគក្រោយផងដែរ។ ចូលទៅដំណើរស្នេហារបស់ណារាជបន្ត កាន់ដៃបែបនេះមានអារម្មណ៍យ៉ាងណាដែរ? តោះខ្ញុំសុំកាន់ដៃកញ្ចនាទៅមុខទៅឲ្យឆ្ងាយដល់ជើងមេឃ ចុងសមុទ្រ ព្រមទេ? កញ្ចនាតប បានបើសម្រេចថាកាន់ហើយកាន់កុំលែងឲ្យសោះណា។ រាត្រីកាន់តែត្រជាក់ដោយខ្យល់សមុទ្របក់រឹតតែធ្វើឲ្យបរិយាកាសរ៉ូមែនទិកថែមមួយកម្រឹតទៀត ភាពរីករាយក៏បន្តមិនដាច់កម្លាំងរលកសមុទ្រក៏លឺសូរ ផ្ទប់នឹងផ្ទៃឆ្នេរ បន្ទរជាសំឡេងប្រគុំដល់ត្រចៀក មនុស្សទាំងឡាយមិនថាស្រីប្រុសចាស់ក្មេង មិនថាខ្មែរឬបរទេស សុទ្ធសឹងតែស្រស់ថ្លាជាមួយធម្មជាតិដ៏ល្អវិសេសវិសាលនេះ ដើរទៅមុខឈានមួយជំហ៊ានម្តងៗច្រមុះប្រឹងស្រូបយកខ្យល់ដ៏បរិសុទ្ធទាំងនោះ គ្រប់គ្នាតែងតែរំពឹងទុកទីនេះហើយដែលជាទីរសាយទុក្ខកង្វល់ ទីដែលមិននឿយណាយអារម្មណ៍ ចក្ខុសម្លឹងមើលឡើងលើមានបាញ់កាំជ្រួចដោយកន្លែងខ្លះ ទៅម្តងហើយហាក់ចង់ទៅជាច្រើនលើកទៀត។ វេលាម៉ោងប្រហែល៩យប់ហើយសំឡេងទូរស័ព្ទរបស់ណារាជក៏ចាប់ផ្តើមមានអ្នកខលចូល ! អាឡូ អាឡូ រាជ! ពួកម៉ាក! សំឡេងនោះគឺវិចិត្រខលមក ល្មមដើរមកវិញហើយយប់ហើយ ក្រែងយើងមានគម្រោងដើរជុំគ្នាទាំងអស់គ្នានោះអី ភ្លេចហើយមែនទេ? មក១០នាទីដើរឲ្យដល់កន្លែងវិញ បើមកមិនទាន់ទេក៏ត្រូវតែទាន់ដែរ ហើយបើថាកញ្ចេនាពិបាកដើរទេ ឯងចាប់បីនាងមក! ណារាជតប អើ រៀបរាប់រុញទូកបណ្តោយទឹកអីទេអានេះ ប្រហែល១៥នាទីទៀតបានទៅដល់ ចាំបន្តិចទៅ! និយាយតបទៅវិចិត្រហើយក៏ដាក់ទូរស័ព្ទចុះហើយប្រាប់ទៅកញ្ចនា តោះយើងដើរបកត្រឡប់ទៅកន្លែងគ្នាយើងវិញពួកគេនៅចាំយើង តែកាលពេលមកខ្ញុំដើរកាន់ដៃកញ្ចនា ហើយពេលទៅវិញក៏ត្រូវដើរកាន់ដៃដដែលដែរ មែនទេ? កញ្ចនាតប ត្រូវតែអញ្ចឹងហើយ កាន់ហើយមិនឲ្យលែងវិញទេ៕.......

ប្រលោមលោកខ្នាតខ្លីដោយកវីសន្សើមត្រជាក់

Similar Products

6382402656422025304

Add a review