សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំ ភាគ៤

Not allow reviews

អត្ថបទ

ជូនតាមការសន្យាដែលមិនបង្ហោះប្រលោមលោកដល់ការតាមដានអានកាលពីម្សិលមិញ
#សម្រស់របស់នាងជាវីតាមីននៃភ្នែករបស់ខ្ញុំ
#ថ្ងៃលិចឯនាយសមុទ្រមនោសញ្ចេតនារះប្រណាំងពន្លឺចន្ទ
យប់ហើយគេងទៅណាអ្នកគ្រូក្មេង ប្រហែលព្រឹកឡើងភ្ញាក់មិនទាន់ទៅទិញរបស់របរទុកដើរលេងនោះទេមើលទៅម៉ោង២ទៅហើយ ដូចជាលឺសំឡេងស្ងាបទាំងងងុយផងនោះ រាត្រីសួស្តីអ្នកគ្រូស្រស់ស្អាត សុបិន្តល្អៗ ណា! បើមិនសុបិន្តឃើញខ្ញុំក៏បានដែរព្រោះអាចធ្វើឲ្យកញ្ចនាជេរខ្ញុំក៏ថាបាន កុំឲ្យថាខ្ញុំហ្នឹងតាមតោងធ្វើព្រាននារីដល់ក្នុងសុបិន្តរបស់កញ្ចនាទៀត​ ត្រឹមនិយាយតាមឆាតសោះថាខ្ញុំព្រានទៅហើយ។ ព្រឹកស្អែកខ្ញុំនឹងសាកសួរបន្ថែមទៀតអំពីគម្រោងផែនការដំណើរកំសាន្តនៅកំពង់សោម Goodnight! មួយសារជាអក្សរចុងក្រោយរបស់កញ្ចនាតបទៅណារាជវិញ៖ មិនបានថាព្រានទេហើយបើថាខ្ញុំយល់សប្តិឃើញណារាជមែនក៏មិនខ្ចីប្រាប់ឲ្យដឹងដែរខ្លាចបានចិត្ត ចា៎!Goodnight!។ ណារាជតប៖ ដល់ម្លឹងផងចឹងចាំខ្ញុំលួចយល់សប្តិឃើញកញ្ចនាវិញហើយក៏មិនប្រាប់ដូចគ្នាស្មើភាពគ្នា គេងមែនទែនហើយឈប់តបហើយណា។

៤ម៉ោងក្រោយមក!! 
មានរងាវឱទ្រហឹង !​ ប្រះខ្លួនគេងមិនទាន់បានប៉ុន្មានផង សំឡេងរោទ៌នៃទូរស័ព្ទម៉ោងដាស់ក៏បន្លឺឡើងផងដែរ កាក់ កឺកៗៗៗ!កាក់ កឺកៗៗៗ!កាក់ កឺកៗៗៗ! ហាសហា!ចម្លែកតែម្តងរងាវទាំងមាន់ពិតរងាវទាំងមាន់សិប្បនិម្មិតតែម្តង ឡូយត្រង់មាន់សិប្បនិម្មិតក្នុងទូរស័ព្ទដៃរបស់ណារាជតែម្តងចេះដាក់សំឡេងមាន់រងាវប្លែកលឺហើយដេកលែងឆ្ងាញ់តែម្តង មិនដឹងមាន់អួលបាយកកក៏មិនដឹង! មាន់រងាវដាស់ហើយណារាជទំនងអត់ងងុយពីយប់ផងនោះក៏ឆ្លៀតបន្ថែមទ្រមក់បានប្រហែល១០នាទីទៀត ទើបក្រោកឡើងមែនទែនយកជាសាច់ការ ដើរតម្រង់បន្ទប់ទឹកងូតទឹកសម្អាតខ្លួនហើយក៏រៀបចំទៅផ្ទះវិចិត្រទាំងព្រលឹមតែម្តង។ ១៥នាទីក្រោយក៏បានទៅដល់ផ្ទះវិចិត្រ (វិចិត្រនិយាយ) អឺអានេះមកដល់ល្មម! អានេះដូចធ្វើមើលតែវាពួកម៉ាកអាខ្មៅឆ្កែអញចឹងវើយ គ្រាន់តែដឹងក្លិនវាមកដល់អាខ្មៅបោលទៅទទួលរាប់រយម៉ែត្រមុនវើយ! (ណារាជតប)មើលវានិយាយ អើចឹងក៏ចឹងទៅតែអាខ្មៅពេលខ្លះវាឆ្លាតជាងឯងទៅទៀតម្ចាស់អាខ្មៅ កុំបានតែបង្អាប់គ្នាពេកអាសម្លាញ់ហើយរៀបចំខ្លួនហើយឬនៅ? តោះទៅដាក់មីឆាម្នាក់ម៉ាចាននៅក្រោយសាលាវ៉ាន់ដា (វិចិត្រតប) រៀបចំយូរហើយតាំងពីឯងកំពុងដេកទ្រមក់ម៉្លេះអាសម្លាញ់ មើលនែ នែ សង្ហាទេ? ម៉ូតខោឡូយទេ? ទើបទិញថ្មីនៅហាង ក្រាត់ឆោម វើយ! (ណារាជនិយាយ) អើ!សង្ហាហើយអាសង្ហា ហើយខោហ្នឹងនៅហាងក្រាត់ឆោម ក្រោមឆ័ត្រនៅផ្សារបឹងកេងកងហ្នឹងគ្នាក៏ដឹងដែរ ក្រោមឆ័ត្រអីតែឯង ​គ្នាក៏ក្រោមឆ័ត្រដែរ តោះចេញទៅឃ្លានមីឆាសាច់ប៉ាតេណាស់។ និយាយចប់ទាំងពីរអ្នកក៏ចេញដំណើរទៅទីតាំងក្បែរសាលាវ៉ាន់ដានោះ ទៅដល់នោះក៏បានហៅអ្នកលក់ឲ្យដាក់មីឆា២ចានស្រស់ស្រូបយ៉ាងឆ្ងាញ់ កំពុងតែញុាំជិតនឹងអស់ទៅហើយ បុរសភ្នែកមិនរំលងវិចិត្រក៏ស្រែកប្រាប់ណារាជ ហេ! ហេ! អាពួកម៉ាក!អាពួកម៉ាក!នោះងាកមើលនោះ ចៃដន្យម៉្លេះហាកញ្ចនាណា ណារាជងាកមើល មែនអី !កញ្ចនាមែនតើ វិចិត្រហាក់មិនទាន់ឈប់ផ្អើល កញ្ចនាអីគ្នាមិនខ្វល់ទេវើយ ខ្វល់តែនារីម្នាក់ដែលជិះពីក្រោយកញ្ចនានោះអី មិត្តភក្កិគេនោះហើយទៅកំពង់សោមប្រាកដជាមានម្នាក់ហ្នឹងហើយ ចាំមើលណាពេលបានជួបនឹងយកសម្តីមីងម៉ាប់មកប្រើហើយ តោះញុាំឲ្យលឿនប្រញ៉ាប់តាមទៅសួរនាំបន្តិច អើញុាំអស់ហើយ តោះគិតលុយចេញទៅ(ណារាជតប)។ កញ្ចនានិងមិត្តភក្កិកំពុងតែធ្វើដំណើរទៅកាន់ម៉ាតមួយនៅម្តុំនោះដែរ សួរស្តី! អរុណសួរស្តី! កញ្ចនា! ជាសម្តីរបស់កំលោះទាំងពីរនិយាយទៅកាន់កញ្ចនានិងមិត្តភក្កិរបស់នាង (កញ្ចនា) ហាហចៃដន្យម៉្លេះមកម៉ាតហ្នឹងដែរហើយរកទិញអីដែរ?សួរហើយក៏ដើរមកកៀកក្បែរណារាជយកដៃមូលណារាជតែម្តងហើយក៏និយាយខ្សឹបៗថាសងសឹក! សងសឹក! (ណារាជលាន់មាត់) អូយ!អូយ! មិចបានមូលក្តិចខ្ញុំចឹង?សងសឹកអីដែរស្រីស្រស់? (កញ្ចនា) សងសឹករឿងកុហកខ្ញុំនោះអី ឆាតសំឡេង (ណារាជ)អត់ដឹងអីផង! ក្រោយពីបាននិយាយរាក់ទាក់គ្នាបានមួយស្របក់ហើយទាំង៤នាក់ក៏រកកន្លែងអង្កុយហើយចាប់ពិភាក្សារឿងដំណើរកម្សាន្តអាទិត្យក្រោយ។

ថ្ងៃដើរលេងបានមកដល់
ក្រុមដើរលេងមានទាំងអស់៦នាក់បូករួមទាំងកំលោះទាំង២ គឺស្រី៤ប្រុស២ ការធ្វើដំណើរនេះគឺទៅដោយឡានរបស់កញ្ចនាហើយអ្នកបើកបរក៏ជាកញ្ចនា ជុំគ្នាអស់ហើយនៅវេលាម៉ោងប្រហែល៦ព្រឹកដំណើរកម្សាន្តក៏បានចាប់ចេញដំណើរ ក្នុងឡានមានការផ្តើមនិយាយជជែករីករាយផ្តើមបរិកាសកាន់តែជិតស្និតបន្តិចម្តងៗ បើកបរប្រហែលដល់ចោមចៅកញ្ចនាក៏សួរទៅណារាជ រាជ ចេះបើកឡានទេ? អាចបើកវិញបានទេ?ខ្ញុំស្រីជាអ្នកបើកដូចជាមិនសូវទំនងទេ រាជបើកវិញទៅ! ណារាជឆ្លើយ អូ!​អត់ចេះបើកទេ អត់ដែលបើកទេ និយាយប្រាប់មិនទាន់ចប់ផងវិចិត្រក៏និយាយកាត់ ជឿវាទៅថាមិនចេះបើក អានេះនិយាយធ្វើមើលតែគ្នាមិននៅក្នុងឡាននេះតែម្តង ! កុហកចំពេលគ្នានៅហ្នឹងចឹងហី!! ហាសហា! កញ្ចនាអើយ វាចេះបើកនៅផ្ទះវាក៏មានឡានដែរឡានលោកតាវាឲ្យ វាបើកជូនទៅវត្តថ្ងៃចុងសប្តាហ៍រហូតហ្នឹង (ណារាជ) អើមើលវាធ្វើ អានេះសមឈ្មោះវិចិត្រមែន ចិត្រជើងរ មិនមែនចិត្តជើងតទេអានេះ អត់ចិត្តមែន អត់ជួយលាក់បែរជួយប្រាប់ថែមបែកការអស់! និយាយហើយសើចទំនងលោមទៅកាន់កញ្ចនា អត់ដែលបើកទៅកំពង់សោមហ្នឹងណា! កញ្ចនាហុឹម ដឹងតែជាំទៀតហើយចាំមើលទៅ កុហកគេរហូត លាក់រហូត និយាយហើយបន្តបើកឡានទៅមុខប្រហែល៥០០ម៉ែត្រក៏ឈប់ឡានហើយបើកទ្វារឡានចុះដើរមកខាងស្តាំហើយបើកទ្វារខាងណារាជ ចុះមក! ចុះមក! បើកម្តងហើយបើកឲ្យដល់កំពង់សោម ទីបំផុតអ្នកបើកបរនៅតែជាណារាជទាល់តែបាន។ 
ប្រហែលម៉ោង១០ក៏ដល់កំពង់សោម យេ!!​យេ!! ជ័យោទីបំផុតដល់ហើយ ស្រស់ស្អាតណាស់ត្រជាក់ណាស់ ទេសភាពត្រកាល នេះជាសំឡេងនៃក្រុមស្រីៗទើបចុះពីឡានហើយនិយាយចេញដោយរីករាយ ក្រោយពីយកឥវ៉ាន់ទៅដាក់សណ្ឋាគារដែលគេបានកក់រួចហើយទាំងអស់គ្នាក៏បន្តដំណើរទៅកាន់មាត់សមុទ្រនៅឆ្នេរអូឈើទាលស្រស់ស្រូបអាហារក្រោមរូបភាពក្អាកក្អាយរហូតដល់ថ្ងៃលិច ញុាំបាយយ៉ាងឆ្ងាញ់ជាមួយម្ហូបសមុទ្រ វេលាយប់ព្រោះព្រះអាទិត្យចូលខ្លួនក្នុងដំណេកទៅហើយនោះ ១គូដែលទើបស្គាល់គ្នានោះក៏បន្តដំណើរដើរលេងនៅតាមមាត់ឆ្នេរ ពិតជាសមគ្នាមែន ដើរបណ្តើរជជែកបណ្តើរ សួរនាំពីនេះពីនោះ សួរលើសកាលពីសួរក្នុងហ្វេសប៊ុកឆាតទៅទៀត ដើរៗក៏បានប្រទះនឹងសម្បកខ្យងមួយ (ណារាជនិយាយ) កញ្ចនាស្គាល់នេះជាអ្វីទេ? (កញ្ចនា) ស្គាល់ជាខ្យង (ណារាជនិយាយត) ត្រូវហើយខ្យងនេះគេហៅថាខ្យងលាក់ចិត្ត ហើយវារស់នៅលើវាលខ្សាច់នៃក្តីស្រលាញ់ (កញ្ចនា)ចម្លែកម៉្លេះចេះតែថាតែម្តង មូលទៀតឥឡូវហើយ ឲ្យតែយ៉ាងហ្នឹង! (ណារាជ)​ហាសហា! និយាយដើម្បីឲ្យមូលក្តិចហ្នឹងហើយ ព្រោះដៃស្រទន់នោះអី ឃើញទេ អៀនទៀតហើយ ថ្ពាល់ឡើងក្រហម ស្រស់ទៀតហើយ ពេលនេះជាពេលដែលថ្ងៃលិចបាត់ទៅងងឹតបាត់ទៅហើយឯនាយសមុទ្រ តែសម្លឹងមើលទៅលើតើមើលមិនងងឹតនោះទេ ព្រោះពន្លឺចន្ទរះហើយណាកញ្ចនា មើលមុខខ្ញុំបន្តិចហើយសម្លឹងឲ្យចំកែវភ្នែកខ្ញុំបានទេ? ហើយសូមប្រាប់ខ្ញុំត្រង់បានទេ យប់មិញមានគេងយល់សប្តិឃើញខ្ញុំទេ​? ខ្ញុំវិញត្រឹមស្គាល់សោះមួយយប់គេងយល់សប្តិឃើញកញ្ចនាពេញរាល់រាត្រីទៅហើយ ចង់ប្រាប់កញ្ចនាពេលនេះថាមនោសញ្ចេតនានៃការលង់ចិត្តទៅលើនារីម្នាក់របស់ខ្ញុំកំពុងតែរះប្រណាំងជាមួយពន្លឺព្រះចន្ទហើយ៕

សូមរង់ចាំភាគស្វីតផ្អែមល្ហែមនៅភាគបន្ត!!!
ឆាប់ៗនេះ!
ប្រលោមលោកខ្នាតខ្លីដោយកវីសន្សើមត្រជាក់
៩វិច្ចិកា២០១៧វេលាម៉ោង១២:០០នាទីជាម៉ោងឆ្លងចូលថ្ងៃថ្មី ហើយក៏ជាម៉ោងដែលមិត្តមួយចំនួនគេងលក់បាត់ទៅហើយដូច្នេះប្រហែលអាននៅពេលព្រឹកវិញ

Similar Products

728497152969615528

Add a review