នឹកជាអតិបរមា

Not allow reviews

អត្ថបទ


      មិនទាន់ជាអ្វីនឹងគ្នាឲ្យប្រាកដផង មិនទាន់ឃ្លាតផង​ ព្រួយទុកមុនទៅហើយ មិនទាន់បែកផងបារម្ភមិនធម្មតាបាត់ទៅហើយ បាយមិនឆ្ងាញ់ទឹកក៏ក្រេបមិនត្រជាក់ដែរ ជាការនឹកទុកមុន ចិត្តមួយនេះមិនចេះប្រមាណកប់ជ្រមុជមនោសញ្ចេតនា ថាត្រូវឲ្យវាស្ថិតនៅក្នុងកម្រិតណានោះ បើសិនជាជ្រមុជគឺវាកប់ជ្រៅទៅក្នុងជម្រៅបេះដូងខ្លាំងតែម្តង(Deep in the heart)តែបើស្ទង់ជាមួយទែម៉ូម៉ែត្រវិញ ប្រហែលខ្ពស់ដល់បង្ហាញថានឹកជាអតិបរមាទៅវិញ។ ជាការស្រឡាញ់ដែលមិនចង់ឃ្លាត សូម្បី១វិនាទី និងសូម្បី១ជំហ៊ាន ស្រឡាញ់ខ្លាំងក៏កកើតជា ចិត្តដែលហួងហែង ប្រច័ណ្ឌ ឆាប់ខឹងងងក់តែរឹតត្រូវការអ្នកលួងលោម ការបារម្ភ ចង់លឺសំឡេង ចង់ឃើញស្នាមញញឹម។

អាចជារឿងពិតនៃមនុស្សស្រីដែរឬទេ? ងងក់មែនតែពិតត្រូវការអ្នកលួងលោម
ខ្ញុំមិនដឹងច្បាស់ដែរ តែបើបែបនោះ មានតែប្រុសៗគ្នាយើងបើធ្វើឲ្យខឹងហើយ ងងក់ហើយ ត្រូវចេះលួងគេវិញផង៕
សំណេរដោយមនុស្សតែងតែលួងមនោសញ្ចេតនាខ្លួនឯងដោយខ្លួនឯង@កវីសន្សើមត្រជាក់

Similar Products

832436012515312775

Add a review