ខ្ញុំអានខ្ញុំដឹង

Not allow reviews

អត្ថបទ

     
កាហ្វេក៏ទៅផឹក សៀវភៅក៏ទៅទិញ ទីបំផុតគោរពសន្យាខ្លួនឯង ដែលសន្យាកាលពីយប់មិញ និងឆ្នាំមុនថាទៅរកទិញសៀវភៅអានកំដរជីវិត ក៏ទិញបានហើយសរុបបាន៧ក្បាល រួមមាន
#របៀបពូកែនិយាយ
#គ្មានពាក្យថាហួសពេលលើវិថីជោគជ័យទេ
#សាលាបង្រៀនធុរកិច្ច
#ក្លាយជាសហគ្រិនឆ្នើម
#ប្រវត្តិមនុស្សសំខាន់ក្នុងលោក
#អ្នកលក់ដ៏កំពូលអ្នកលក់ចុះតម្លៃឲ្យ១០៥០០៛ តែមុននឹងទិញបាន៧ក្បាលនេះ ខ្ញុំឈរអានមើលលើសពី៥០ក្បាលទៅហើយ អានត្រួសៗ ចម្រាញ់ទំរាំបាន៧ក្បាលនេះ កាយឡើងបែកញើស។ ទៅណាមកណា តែម្នាក់ឯង ដើរតែម្នាក់ឯង ខ្ជិលច្រេមច្រុម ថាទៅគឺទៅឲ្យបាន ខ្ញុំគឺខ្ញុំ ម្នាក់នោះគឺខ្ញុំ ដើរតែឯងពាក់អាវពណ៌ក្រហម ដើរដំណើរមិនខ្វល់រឿងអ្វី មិនខ្វល់បាយថ្ងៃត្រង់ សំខាន់បានទិញសៀវភៅសិន។ មួយឆ្នាំមានម្តង យូរៗម្តង តែម្តងៗងំ មេឃក្តៅមិនធម្មតា មិត្តភាពបែកញើសដោយសារសៀវភៅ ខ្ញុំវេចសម្ពាយដែលដាក់សៀវភៅច្រើនរាប់មិនអស់។
ដើរតម្រង់ទៅទិញសៀវភៅ ចូលហាងកាហ្វេផឹកកាហ្វេអានសៀវភៅ@កវី សន្សើមត្រជាក់

Similar Products

7492951467919263734

Add a review