ខ្យល់ត្រជាក់នាំពាក្យខ្ញុំ

Not allow reviews

អត្ថបទ

     
     បើមើលហើយសម្លឹងមកខ្ញុំហើយ តើអាចដឹងដែរទេ បើសិនជាខ្ញុំមិននិយាយពាក្យក្នុងចិត្ត ដែលលាក់កប់ទុកយូរមកហើយនោះ ខ្ញុំជាមនុស្សម្នាក់ដែលមានមនោសញ្ចេតនាល្ងង់ណាស់មែនទេ? អាចឲ្យខ្ញុំមានចិត្តព្រហើនហ៊ាន មានចិត្តកួចប៉ងបន្តិចបានទេ? ដូច្នេះជំនួសឲ្យការនិយាយចេញមកក្រៅ ជៀសវាងដើម្បីកុំឲ្យលឺ អាចចំណាយពេលប្រហែល១វិនាទី ហើយតម្រង់កែវភ្នែកត្រង់ឲ្យចំកែវភ្នែករបស់ខ្ញុំមក មិនចង់ឲ្យលឺមែនពិត តែដួងចិត្តអន្ទះអន្ទែងខ្លាំងណាស់ ចង់ឲ្យដឹងពីមនោសញ្ចេនាល្ងង់ហើយកំពុងរះមួយនេះ។ សម្រស់មួយនេះឆក់បេះដូងខ្ញុំបានហើយ គ្រប់យ៉ាងពេលនេះខ្ញុំទម្លាក់លើរឿងនិស្ស័យ។ រាត្រីកាន់តែត្រជាក់ដោយខ្យល់ បក់រឹតតែធ្វើឲ្យកាយកាន់តែរងា ហាក់ដូចជាខ្យល់លាក់ចិត្ត លាក់រឿងអ្វីម៉្យាង ខ្យល់លាក់ចិត្តអាចមានច្រើន តែខ្យល់ដែលសមនឹងពន្យល់នាំពាក្យ ឲ្យនាងបានយល់រយលានអត្ថន័យ ដូចតំណក់ទឹកសន្សើម គឺមានតែមួយប៉ុណ្ណោះ។ ប្រសិនបើកាន់ដៃបែបនេះមានអារម្មណ៍យ៉ាងណាដែរ?កាន់ដៃបែបនេះទៅមុខ ទៅឲ្យឆ្ងាយដល់ជើងមេឃ ហើយតាមចាប់ពពកតើព្រមទេ?
ត្រឹមជាអត្ថបទមួយដែលដកស្រង់ចេញពីប្រលោមលោក#សម្រស់របស់នាងជាវីតាមីនៃភ្នែករបស់ខ្ញុំ
ស្រង់ហើយយកមកកែច្នៃពាក្យខ្លះៗឲ្យស្របចំពេលរាត្រីដែលរងាមួយនេះ!!!
@កវីសន្សើមត្រជាក់

Similar Products

1319599548804129534

Add a review